ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវជន​ស្ទាវ​គប់​កញ្ចក់​រថយន្ត​តាម​ផ្លូវ ធ្វើ​ឱ្យ​មនុស្ស​ជិត​២០​នាក់​រង​គ្រោះ ត្រូវ​ចាប់ខ្លួន​បាន​ហើយ

1 ឆ្នាំ មុន
  • កំពង់ធំ

ក្រុម​យុវជន​ស្ទាវ​គប់​កញ្ចក់​ឡាន​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​ឱ្យ​រង​របួសធ្ងន់​នោះ ក្រោយ​ពី​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​រួច ក្រុម​ក្មេង​ស្ទាវ​ទាំង​អស់នោះ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ពី​កន្លែង​កើតហេតុ ចំណែក

ខេត្តកំពង់ធំ ៖ ក្រុម​យុវជន​ស្ទាវ​គប់​កញ្ចក់​ឡាន​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​ឱ្យ​រង​របួសធ្ងន់​នោះ ក្រោយ​ពី​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​រួច ក្រុម​ក្មេង​ស្ទាវ​ទាំង​អស់នោះ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ពី​កន្លែង​កើតហេតុ ចំណែក​ខាង​សមត្ថកិច្ច​វិញ ក៏​បាន​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ដល់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣​នេះ ទើប​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ករណី​គប់​កញ្ចក់​រថយន្ត​បាន​ចំនួន​៧​នាក់​។

ហេតុការណ៍​គប់​កញ្ចក់​រថយន្ត​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ ដែល​បាន​គប់​ទៅ​លើ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ទម្ងន់​២​តោន​កន្លះ ជា​របស់​ឈ្មោះ ឡាយ សំណាង ភេទ​ប្រុស រស់នៅ​ខេត្តកំពង់ចាម ដែល​បាន​ដឹក​ឧបករណ៍​មក​ប្រគំ​តន្ត្រី​នៅ​ភូមិ​បា​ជ័យ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បណ្តាល​ឱ្យ​ត្រូវ​ចំ​មួយ​ដុំ​ថ្ម ធ្វើ​អោយ​រថយន្ត​បែក​កញ្ចក់​ធ្លុះ​ចូល​ទៅ​ក្នុង​កាប៊ី​ន​រថយន្ត ត្រូវ​ចំ​អ្នកបើកបរ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង ព្រមទាំង​ធ្វើ​ឲ្យ​រថយន្ត​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​អោយ​ក្រុម​អ្នក​តន្ត្រី​ទាំង​អស់នោះ រង​របួស​មនុស្ស​ចំនួន​១៧​នាក់ ក្នុង​នោះ​អ្នកបើកបរ​រង​របួសធ្ងន់​បែក​លើ​ភ្នែក​ខាងឆ្វេង ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ​។

បន្ទាប់​ពី​បង្កហេតុ​រួច ក្រុម​ក្មេង​ស្ទាវ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ហើយ​ខាង​សមត្ថកិច្ច​ក៏​បាន​ខិតខំ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ដែល​បាន​ប្រព្រឹត្ត​នេះ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមីនា ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់​។ ក្រោយ​ពី​បាន​សួរនាំ​បំភ្លឺ ជនសង្ស័យ​បាន​សារភាព​ថា «​ពួក​គេ​ពិតជា​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថរ​យន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ខាងលើ​នោះ បណ្តាល​អោយ​រថយន្ត​នោះ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ពិតប្រាកដ​មែន​»​ ​។

គួរ​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំង​៧​ខាងលើ​នេះ រួម​មាន ៖
ទី​១- ឈ្មោះ រ៉ុ​ង សុ​វ​ណ្ណា​រាជ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​កៅស៊ូ​ក្រុមហ៊ុន​លី​ហួរ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ច្រនាង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។
ទី​២- ឈ្មោះ បឿន ជែ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​កៅស៊ូ​ក្រុមហ៊ុន​លី​ហួរ រស់នៅ​ភូមិ​សហគ្រាស ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។
ទី​៣- ឈ្មោះ សើ ចំរើន ភេទ​ប្រុស កម្មករ​ចំការ​កៅស៊ូ​។
ទី​៤- ឈ្មោះ វ៉ុ​ន ឃ្លី​ប ភេទ​ប្រុស ជា​កម្មករ​ចំការ​កៅស៊ូ​។
ទី​៥- ឈ្មោះ ឡ​ម លី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្មករ​ចំការ​កៅស៊ូ​។
ទី​៦-​ឈ្មោះ រុំ ផានិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ កម្មករ​ចំការ​កៅស៊ូ​។
និង​ទី​៧- ឈ្មោះ ឈុ​ន រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ កម្មករ​ចំការ​កៅស៊ូ​។

ជនសង្ស័យ​ទាំងអស់​ខាងលើ​នេះ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ