ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ំ​ហៅ​​ឡាន​ឈ្នួល​ជិះ​ទៅ​លេង​ស្រុក​ ស្រាប់តែ​ឡាន​នោះ​កិ.ន​ក្មួយ​​អាយុ​ជាង​១ខួប​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​បាន​ទូរស័ព្ទ​ហៅ​រថយន្តឈ្នួល​១​គ្រឿង ​ដើម្បី​ជិះ​ទៅ​លេង​ស្រុក​កំណើត

​រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​បាន​ទូរស័ព្ទ​ហៅ​រថយន្តឈ្នួល​១​គ្រឿង ​ដើម្បី​ជិះ​ទៅ​លេង​ស្រុក​កំណើត ស្រាប់តែ​រថយន្ត​នោះ​​មក​ដល់​បើក​ថយក្រោយ​កិ.ន​ក្មួយ​ស្រី​អាយុ​ទើប​ជាង​១​ខួប បណ្ដាល​ឲ្យ​​រង​​របួសធ្ងន់ បន្ទាប់​មក​បាន​ស្លា.ប់​បាត់បង់​ជីវិត ​ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​។

​ហេតុការណ៍​ខាងលើនេះ​បានបង្ក​ការ​ភ្ញាក់ផ្អើល​​កើតឡើង​កាល​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែមីនា​ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លេខ​៥៩CEo ផ្លូវ​បេតុង​លេខ​២ ភូមិ​សំបួរ ​សង្កាត់​ដង្កោ ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សុក្រ ឆាត​ជេន​ណា អាយុ​១៧​ខែ​ រស់នៅ​ក្នុងផ្ទះ​កើតហេតុ​ជាមួយ​ឪពុក​ម្ដាយ​។​ចំណែក​រថយន្ត​ដែល​បើក​កិន​ក្មេង​ស្រី​រហូត​ដល់​ស្លា.ប់​នោះ​ម៉ាក​សាំង​យ៉ុ​ង​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AM-0807 បើកបរ​ដោយ​បុរស​ម្នាក់ឈ្មោះ សាង កុសល អាយុ​៣២​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្តឈ្នួល ​មាន​ទីលំនៅ​ភូមិ​ស​ន្លូ​ង​លាភ ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង ក្រោយ​ពេល​កើតហេតុ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ស្ត្រី​ម្នាក់​ត្រូវជា​​អ៊ំ​របស់​ក្មេង​ស្រី​រង​គ្រោះ​មាន​ទីលំនៅ​ផ្ទះ​ជាប់​គ្នា បាន​ទូរស័ព្ទ​ហៅ​រថយន្តឈ្នួល​ខាងលើ​ ដើម្បី​ជិះ​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្តព្រៃវែង ​ដោយ​ស្ត្រី​រូប​នេះ​និង​អ្នកបើកបរ​រថយន្ត​ជា​អ្នកស្រុក​ជាមួយ​គ្នា ក្រោយមក​រថយន្តឈ្នួល​ខាងលើ​ក៏​បាន​​មក​​ដល់​ក៏​ឈប់​មុខ​ផ្ទះ​កើតហេតុ​នោះ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំណែក​ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញពី​ក្នុងផ្ទះ​ដើរ​លេង​នៅ​ខាងក្រោយ​រថយន្ត ប៉ុន្តែ​ឪពុក​ម្ដាយ​និង​អ្នក​ឯទៀត​ពុំ​បានដឹង​ឡើយ​ ។ ​បន្ទាប់​មក ​ក្រោយ​ពេល​ស្ត្រី​ជា​អ៊ំ​ឡើង​ជិះ​រថយន្ត​រួច អ្នកបើកបរ​រថយន្ត​បាន​បើក​រថយន្ត​រ៉ឺ​យ៊ែ​រ​ថយក្រោយ ក៏​កិ.ន​ក្មេង​ស្រី​រង​គ្រោះ​ចំ​កង់​ក្រោយ​ខាងស្ដាំ​តែ​ម្ដង​។

​តាម​ប្រភព​ខាងលើ​បាន​និយាយ​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​ក្មេង​ស្រី​រូប​នោះ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ដើម្បី​សង្គ្រោះ​បន្ទាន់​ដែរ​ ​ប៉ុន្តែ​ជា​អកុសល​របួសធ្ងន់​ពេក ក៏​បាន​ស្លា.ប់​បាត់បង់​ជីវិត ចំណែក​អ្នកបើកបរ​រថយន្តបាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​ចុះ​ធ្វើការ​វាស់វែង​ និង​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ