ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លា.ប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតបានរងរបួសជាទម្ងន់ក្នុងអំពើលួចកា.ប់ប្រហារមួយ បានកើតឡើងនៅយប់ថ្ងៃទី19 ខែមីនា ឆ្នាំ 2023 ខណៈដែលយុវជនទាំង2នាក់ត្រឡប់ពីមើល ខនសឺតនៅទីក្រុងកំពង់ឆ្នាំងវិញ ។ ទោះជាយ៉ាងណា ពេលវេលានិងទីកន្លែងច្បាស់លាស់នៅពុំទាន់ដឹងនៅឡើយទេគិតត្រឹមម៉ោង11 ព្រឹកថ្ងៃទី២០ មីនា ខណៈដែលលោក ទឹម ចន្ទីអធិការនគរបាលស្រុករលាប្អៀរថា កំពុងស្រាវជ្រាវនៅឡើយ។
![Picture]()
ប៉ុន្តែបើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះដែលមកទទួលស.ពយកទៅធ្វើបុណ្យនៅតាព្រៃនេះបានបញ្ជាក់ថា ជនរងគ្រោះបានស្លា.ប់នៅផ្លូវចូលសាលាវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀត ស្ថិតនៅក្នុងឃុំគោកបន្ទាយ ស្រុករលាបៀរ ។
![Picture]()
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ ឡុង សុខេន អាយុ 24 ឆ្នាំ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ និងអ្នកកំពុងព្យាបាលនៅមន្ទីរពេទ្យមាន ឈ្មោះ អេង សំអូន ហៅសុខមានអាយុ 18 ឆ្នាំ ពួកគេទាំង2 នាក់មានទៅលំនៅភូមិព្រែកឆ្នោរ ឃុំកំពង់អូស ស្រុកជ្រុលគីរី។
![Picture]()
ប្រភពពីក្រុមគ្រួសាររងគ្រោះបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំង2នាក់បានជិះម៉ូតូមកមើលខនសឺតនៅវិមានឯករាជ្យក្រុងកំពង់ឆ្នាំង។ លុះត្រឡប់ទៅវិញក៏ត្រូវជនពុំស្គាល់មុខលួចចាប់ប្រហារ បណ្ដាលឲ្យ រងរបួសធ្ងន់ហើយបានជិះម៉ូតូរត់មកដួលស្លាប់នៅមុខយានដ្ឋានជួសជុលរថយន្ត មួយកន្លែងមុខផ្លូវចូលវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនរលា ប្អៀរ នឹងម្នាក់ ទៀតរងរបួសធ្ងន់ ។
![Picture]()
ជុំវិញហេតុការណ៍នេះ លោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង បានបញ្ជាក់ថា កំពុងតែស្រាវជ្រាវក្នុងករណីនេះ ៕
ចែករំលែកព័តមាននេះ