ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ក្របួច​បាន​អ្នកលក់​៣​នាក់​នៅ​ស្រុក​ថ្មគោល ខណៈ​ពេល​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង

1 ឆ្នាំ មុន
  • បាត់ដំបង

ជនសង្ស័យ​ក្នុង​ករណី​ជូ​ញ​ដូរ​គ្រឿង​ញៀ​.​ន​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ខណៈ​ពេល​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដោយ​បាន​ដកហូត

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ក្នុង​ករណី​ជូ​ញ​ដូរ​គ្រឿង​ញៀ​.​ន​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ខណៈ​ពេល​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដោយ​បាន​ដកហូត​ថ្នាំ​ញៀ​.​ន និង​កាំ​ភ្លើ​.​ង​ច្នៃ​ផង​ដែរ​។

បើ​តាម​របាយការណ៍​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ យ៉ុ​ង ចាន់​ធី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ២- ឈ្មោះ យន់ សុធា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល និង​៣- ឈ្មោះ ម៉ូ ចាន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។

ប្រភព​ដដែល​បន្ត​ថា ជន​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្មគោល បង្ក្រាប ខណៈ​ពេល​ក្រុម​ជនសង្ស័យ​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ ហើយ​ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ខាងលើ រួម​មាន ៖ ថ្នាំ​ញៀ​.​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន «ICE ឬ​ម៉ា​ទឹកកក​» ចំនួន​១២​កញ្ចប់​, ម៉ូតូ​០២​គ្រឿង​, កាំ​ភ្លើ​.​ង​កែ​ច្នៃ​ចំនួន​០២​ដើម​, កាំ​បិ​.​ត​ចំនួន​០៧​ដើម និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀ​.​ន​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក ដែល​កម្លាំង​ជំនាញ​ស្រុក​ថ្មគោល តែងតែ​តាមដាន​សកម្មភាព​ក្រុម​នេះ​រហូត​មក​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា មន្ត្រី​ជំនាញ​បាន​បញ្ជូន​ក្រុម​នេះ​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​។ តែបើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រម​នេះ​នៅ​មាន​បក្សពួក​មួយ​ចំនួន​ទៀត ដែល​កម្លាំង​ជំនាញ​កំពុង​តាម​ប្រមាញ់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ