ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​ព្រែក​ព្នៅ ប្រកាស​បញ្ចូល​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៣ពាន់​​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ លោក​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា

​រាជធានី​ភ្នំពេញ ​៖ លោក​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​សូម​អោយ​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា រួម​គ្នា​រក្សាសុខ​សន្តិភាព អោយ​បាន​គង់​វង់ និង​សូម​អោយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ក្លាយជា​សន្លឹក​ឆ្នោត​មួយ​សន្លឹក​នៅ​ថ្ងៃ​បោះ​ឆ្នោត ដើម្បី​ធ្វើ​យ៉ាងណា​អោយ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ក្នុង​ការ​ប្រែក្លាយ​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​ខាង​មុខ​។

ការ​ស្នើ​សុំ​បែប​នេះ របស់ លោក​ឃួ​ង ស្រេង បាន​ធ្វើ​ឡើង ខណៈ​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល និង​ប្រកាស​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៣០០០​នាក់ នៅ​ទីធ្លា​ខាងត្បូង​ជាប់​ស្នាក់​ការ​គណបក្ស​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ នេះ ។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ នេះ​ជា​ការ​យល់​ឃើញ​ត្រូវ​របស់​បងប្អូន ដែល​បាន​សម្រេចចិត្ត​ចូល​មក​រួម​ជីវភាព​ជា​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​យើង​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​រីក​ចំរើន​ជឿនលឿន​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​ធ្វើ​យ៉ាងណា​អោយ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ក្នុង​ប្រែក្លាយ​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​ខាង​មុខ​។

ក្នុង​ឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​លើក​ឡើង​ពី​ទុក្ខវេទនា​យ៉ាង​ខ្លាំង​បំផុត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​របប​ប៉ុ​ល ពត ដោយ​ត្រូវ​បាន​ប៉ុ​ល​ពត​បង្អត់អាហារ ការ​កប់​សម្លាប់ យ៉ាង​ព្រៃផ្សៃ​អស់​រាប់​លាន​នាក់ និង​លើក​ឡើង​ពី​វីរៈភាព​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ក្នុង​ការ​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុ​ល ពត​នេះ និង​បាន​កសាង​អភិវឌ្ឍន៍​ប្រទេស​អោយ​រីក​ចំរើន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សម្តេច​នូវ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​រំដោះ​អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ​ពី​ការ​រីក​រាលដាល​ពី​ជម្ងឺ​កូ​វី​ដ​-១៩​ថែម​ទៀត​។ នេះ​ជា​មោទនៈភាព​ដែល​យើង​មាន​មេដឹកនាំ​បក្ស​និង​មេដឹកនាំ​ប្រទេស​មានគុណ​ធម៌​ល្អ​បែប​នេះ​។

លោក​ក៏​បាន​លើក​ឡើង​ពី​វិនាសកម្ម​ដែល​ផ្តើម​ចេញពី​សង្គ្រាម និង​ពន្យល់​ប្អូន​ៗ​បានអោយ​យល់​ពី​តម្លៃ​នៃ​សុខ​សន្តិភាព ពោល​គឺ​បើ​មិន​មាន​សន្តិភាព​ទេ កម្ពុជា​មិន​មាន​អ្វី​ទាំងអស់ កុំ​ថា​ឡើយ​អភិវឌ្ឍ សូ​ម្បី​តែ​ការ​ជួបជុំ​គ្នា​បែប​នេះ​ក៏​មិន​បាន​ផង ។ ដូច្នេះ​យើង​ត្រូវរួម​គ្នា​រក្សាសុខ​សន្តិភាព​នេះ​អោយ​បាន​គង់​វង់ និង​សូម​អោយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ក្លាយជា​សន្លឹក​ឆ្នោត​មួយ​សន្លឹក​នៅ​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ​នេះ គឺ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ធឹ​ម សំ​អាន សមាជិក​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មា​ធិការ​គណបក្ស​ខណ្ឌ​ព្រែក​ព្នៅ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ សមាជិក​គណបក្ស​ថ្មី ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​កម្មវិធី​ខាងលើ​មាន​ចំនួន ៣,៣៧៦ នាក់ ស្រី ១,៦៤៩ នាក់​(​សមាជិក​គណបក្ស​ថ្មី​ជា​យុវជន​ចំនួន ២,៤១១​នាក់ ដែល ក្នុង​នោះ យុវជន​ជា​សិស្ស​ទម្លាក់​ពី​រាជធានី​ចំនួន ៤៤៣​នាក់​) មក​ពី​៥​សង្កាត់ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ