ដីកាតុលាការព្រហ្មទណ្ឌអន្តរជាតិ តើលោកពូទីនថ្ងៃណាមួយអាចត្រូវចាប់ខ្លួនឬ?
សង្គ្រាមអ៊ុយក្រែន ៖ ក្រោយពីតុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី
សង្គ្រាមអ៊ុយក្រែន ៖ ក្រោយពីតុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី
សង្គ្រាមអ៊ុយក្រែន ៖ ក្រោយពីតុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន កាលពីថ្ងៃទី១៧មីនាពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន តើប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ថ្ងៃណាមួយត្រូវចាប់ខ្លួនឬ?
តទៅនេះជាចម្លើយមួយចំនួន។ ប្រសិនបើអាចតើចាប់ខ្លួនបែបណា? បណ្ដាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិCPI ជា អ្នកអនុវត្តដីកាចាប់ខ្លួនលោកពូទីននិងលោកស្រីម៉ារីយ៉ាឡូវ៉ាបេឡូវ៉ា ប្រសិនបើអ្នកទាំង២ទៅកាន់ប្រទេសសមាជិកតុលាការនោះ។ រដ្ឋអាជ្ញាតុលាការនោះលោកការីមខាន់ ពេលសួរលោកលើលទ្ធភាពនៃការចាប់ខ្លួនលោកពូទីន ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានAFPថា ពិតជាអញ្ចឹងមែនហើយ លោកពូទីននឹងអាចត្រូវចាប់ខ្លួន បើលោកទៅកាន់ប្រទេសណាមួយក្នុងចំណោមប្រទេសទាំង១២៣ជាសមាជិកCPI ក៏ទោះបីតុលាការនោះពុំមានប៉ូលិសរបស់ខ្លួនផ្ទាល់ក្ដី។
តាមប្រធានតុលាការCPI លោកPIOTR HOFMANSKYថា ការអនុវត្តដីកាចាប់ខ្លួនពឹងផ្អែកលើកិច្ចសហការរបស់អន្តរជាតិ។ ចំណែកលោក MATTHEW WAXMAN សាស្ត្រាចារ្យសាលាច្បាប់COLOMBIA LAW SCHOLLថា នោះជាដំណាក់កាលសំខាន់បំផុតមួយសម្រាប់តុលាការCPI តែលទ្ធភាពនៃការចាប់ខ្លួននោះពិតជាមានស្ដើងបំផុត ព្រោះលោកពូទីនជាមេដឹកនាំមហាអំណាចដ៏មានឥទ្ធិពលមួយរូប។ មើលត្រឹមអតីតមេដឹកនាំស៊ូដង់លោកអូម៉ាអែលបេសៀរក៏ទោះបីមានដីកាចាប់ខ្លួនរបស់តុលាការនោះ តែលោកទៅកាន់រដ្ឋអាហ្វ្រិកជាច្រើនជាសមាជិកតុលាការនោះ តែលោកមិនត្រូវនរណាចាប់ខ្លួនឡើយ។
បែរមកមើលឧបសគ្គវិញទាំងរុស្ស៊ី ទាំងអ៊ុយក្រែនមិនមែនជាសមាជិកCPIឡើយ។ ថាអ៊ុយក្រែនចុះយល់ស្របតាមដីកាចាប់ខ្លួននេះ តែរុស្ស៊ីវិញ បដិសេធដីកានោះនិងអះអាងថា ខ្លួននឹងមិនរួមសហការឡើយ។ រុស្ស៊ីក៏ដូចជារដ្ឋមួយចំនួនមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការនេះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រីប៉េស្កូវ ថ្លែងថា តាមច្បាប់ការសម្រេចរបស់តុលាការនោះចាត់ទុកជាមោឃៈគ្មានបានការ។
ដូច្នេះបានន័យថា លទ្ធភាពនៃការចាប់ខ្លួន លោកពូទីនពិតជាមានតិចតួចបំផុត លើកលែងក្នុងករណីមានការផ្លាស់ប្ដូររបបនៅរុស្ស៊ី។ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន ដែលមិនទទួលស្គាល់ស្ថាប័នតុលាការនេះ និងធ្លាប់គំរា.មដាក់ទណ្ឌបើហ៊ានចេញដីកាចាប់ខ្លួនទាហានអាមេរិកទាក់ទិនបទឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថាន បានចាត់ទុកការចេញដីការចាប់ខ្លួនលោកពូទីននោះថាត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ