ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាន់ ជេ​ម​ស៌ ចេញ​មុខ​សុំ​ទោស ក្រោយ​មហាជន​ពន្លះ​យ៉ាង​ចាស់ដៃរឿង​បង្ហោះសារមើលងាយអ្នកក្រ ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​មហាជន​ជា​ច្រើន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​នាំ​គ្នា​ផ្ទុះ​ប្រតិកម្ម គ្មាន​សំចែ​មាត់​ដាក់​ទៅ​យ៉ាង​ចាស់ដៃ ទាក់ទង​ទៅ​នឹង Caption ប៉ុន្មាន​ឃ្លា​ដែល​លោក​បាន​ធ្វើការ​សរសេរ​បង្ហោះ​បែប​នេះ​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀងលោក ខាន់ ជេមស៍ បានចេញមុខសុំទោសជាសាធារណះ បន្ទាប់ពីលោកបានបង្ហោះសារមួយនៅលើគណនេយ្យហ្វេសប៊ុករបស់លោកដែលមហាជនចាត់ទុកជាការដៀមដាមទៅលើអ្នកក្រ និងអ្នកធ្វើការដែលមានប្រាក់ខែតិច ហើយចូលចិត្តសប្បាយដើរលេងច្រើន។

សារដែលតារាចម្រៀងរូបនេះបានសសេរបង្ហោះនោះបានលើកឡើងថា បុគ្គលិកប្រាក់ខែ 300$ សៅរ៏អាទិត្យគេ post ដើរលេងជាមួយសង្សារដាក់ Caption «relax time» ឯមេប្រាក់ខែ2000$ សៅរ៏អាទិត្យជួយដឹកឥវាន់ online អោយប្រពន្ធដូចព្យុះ។ តាមរយះសារមួយនេះបានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបាននាំគ្នាចូលទៅខំមិនដោយធ្វើការវែកញែកដោយលើកឡើងជាមតិផ្សេងៗគ្នា ដោយនៅក្នុងនោះពួកគេបានចាត់ទុកការសសេរបែបនេះពីលោក ខាន់ ជេមស៍ គឺជាការវាយប្រហារ និងដៀមដាម និងទើសអ្នកក្រ។

យ៉ាងណាក្រោយមើលឃើញពីមតិរិះគន់ដូចទឹកបាក់ទំនប់ពីមហាជនបែបនេះតារាចម្រៀងលោក ខាន់ ជេមស៍ បានចេញមុខសុំទោសជាសាធារណះ ដោយលោកចាត់ទុការសសេររបស់លោកខាងលើនេះគឺគ្មានចេតនា គ្មានបំណងនិងគំនិតអាក្រក់ណាមួយមើលងាយដល់អ្នកក្រអ្នកមានអ្វីឡើយ ពោលលោកគ្រាន់តែសរសេរក្នុងន័យបង្កេីតមាតិកាកំ​ប្លែងដេីម្បីជូន​ពុកម៉ែបងប្អូនកំសាន្ត ប៉ុណ្ណោះ។

តាមរយះវីដេអូឃ្លីបបង្ហោះតាមបណ្តាញសង្គមលោក ខាន់ ជេមស៍ បានលើកឡើងថា លោកមិនបានដឹងមានបងប្អូនខឹងលោកដល់ថ្នាក់នេះឡើយ នៅពេលដែលលោកបានបង្ហោះសារមួយនេះ។ លោកបញ្ជាក់ថា តាមពិតលោកមិនមានចេតនាណាមួយចង់មើលងាយឬស្អប់អ្នកក្រនោះឡើយ ខណះពេលលោកក៏ធ្លាប់ជាកូនអ្នកក្រម្នាក់ផងដែរ។

លោកថា អ្នកមាន អ្នកក្រ ពោលគឺមនុស្សនៅលើផែនដីទាំងអស់គឺលោកស្រឡាញ់ទាំងអស់ ហើយលោកក៏ធ្លាប់ត្រូវគេបោកច្រើនដែរ ដោយសារតែលោកមើលឃើញគេតែផ្លូវល្អ។ យ៉ាងណាបើតាមលោក ខាន់ ជេមស៍ ការបង្ហោះជា Caption នេះឡើងគឺគ្រាន់តែបង្កើតជាមាតិការដើម្បីអោយបងប្អួនមានការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយទៅកាន់បងប្អូន និងអ្នកគាំទ្ររបស់លោកប៉ុណ្ណោះ។ លោក ខាន់ ជេមស៍ បន្ថែមថា លោកមិនស្មានថាការសសេរនេះធ្វើអោយបងប្អូនខឹងយ៉ាងណានេះឡើយ ប៉ុន្តែយ៉ាងណាលោកពិតជាសុំទោសចេញពីចិត្ត ហើយនៅតែប្រកាន់ជំហ៊រថាលោកមិនមានបំណងមើលងាយអ្នកក្រនោះឡើយ។ ទោះជាយ៉ាងណាលោកពិតជាសុំទោស និងសោកស្តាយចំពោះការសសេរបង្ហោះពាក្យពេចន៍ខាងលើនេះដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៍បងប្អូន តែលោកមិនមានចេតនាអាក្រក់ណាមួយចំពោះបងប្អូនណាម្នាក់ឡើយ ខណះពេលដែលលោកមានថ្ងៃនេះក៏ដោយសារមានការគាំទ្រពីសំណាក់បងប្អូនទស្សនិកជនដែរ៕

ដោយក្នុងនោះលោកបានបង្ហោះវីដេអូសុំទោសនិយាយប្រាប់អោយមហាជមបានដឹងបែបនេះថា «បាទគោរពជំរាបសួរពុកម៉ែបងប្អូនអ៊ុំពូមីងនិងហ្វេនៗជាទីគោរពស្រលាញ់រាប់អានទាំងអស់គ្នា ថ្ងៃនេះខ្ញុំមិននឹកស្មានថាមានពុកម៉ែបងប្អូនជាច្រើនគាត់ខឹងខ្ញុំដល់ថ្នាក់នេះនោះទេ។ ខ្ញុំនិយាយចេញពីបេះដូងរបស់ខ្ញុំ ខ្ញុំស្រលាញ់អ្នកក្រ អ្នកមានក៏ខ្ញុំស្រលាញ់ អ្នកក្រក៏ខ្ញុំស្រលាញ់ អោយតែមនុស្សរស់នៅក្នុងផែនដីនេះ ខ្ញុំស្រលាញ់ទាំងអស់ ចង់និយាយថាមនុស្សមួយផែនដីគឺខ្ញុំមើលឃើញផ្លូវល្អទាំងអស់ ប្រពន្ធខ្ញុំកូនខ្ញុំក្មួយខ្ញុំគាត់ថាពូជេមន៍ឯងនិងអ្នកណាក៏ពូជេមន៍ឯងល្អដែរម៉ាផែនដីនិង»។

លោក ខាន់ ជេ​ម​ស៌ បន្ត​ថា «​ហើយ​ខ្ញុំ​ភាគច្រើន​ត្រូវ​បាន​គេ​បោ​.​ក​រាង​ច្រើន​ដែរ ដោយសារ​អី សម្លឹង​មើលឃើញ​មនុស្ស​ល្អជា​និច្ច ហើយ​អ្វី​ដែល​ខ្ញុំ​និយាយ​នឹង ខ្ញុំ​គ្រាន់តែ​មាន​ន័យ​ថា បង្កើត​មាតិការ​កំប្លែង ដើម្បី​ជា​ចំណាប់អារម្មណ៍​ទៅ​ដល់​ហ្វេ​ន​ៗ​អោយ​បាន​សើច អោយ​បាន​កំប្លែង​តែ​ប៉ុណ្ណោះ​ឯង​។ ខ្ញុំ​អត់​នឹក​ស្មានថា Caption មួយ​នឹង គឺ​បងប្អូន​ប្រកាន់​ខ្ញុំ​ទាំង​អ​ញ្ចឹ​ង​ទេ​បងប្អូន ខ្ញុំ​ពិតជា​សុំ​ទោស សុំ​ទោស​ចេញពី​បេះដូង ចេញពី​ដួងចិត្ត ខ្ញុំ​ធ្វើ​នេះ​ដោយសារ​តែ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ វា​រាង​ស្ងាត់ ហើយ​ខ្ញុំ​ក៏​សាង​សរសេរ​អី​ដែល​ថ្មី​ៗ ឬ​ក៏​មាន Caption យ៉ាង​ចាក់​ដោត ធ្វើ​អោយ​មាន​អ្នក​ខ​មិន​ច្រើន ក្នុង​ន័យ​បង្កើត​មាតិកា​នៅ​ក្នុង​ផេ​ក​របស់​យើង​អោយ​វា​មាន​ចំណាប់អារម្មណ៍ មានការ​ទាក់ទាញ មានការ​លេងសើច​ជាមួយ​ហ្វេ​ន​ៗ ដើម្បី​អោយ​គាត់​បាន​សប្បាយ​តែ​ប៉ុណ្ណោះ​ឯង​»​។

លោក ខាន់ ជេ​ម​ស៌ បន្ត​ទៀត​ថា «​អ​ញ្ចឹ​ង ខ្ញុំ​អត់​មាន​ចេតនា​អី​មួយ​មើល​ងា​.​យ​ដល់​បងប្អូន​អ្នកក្រ​អី​នោះ​ទេ ខ្ញុំ​ពិតជា​សុំ​ទោស ខ្ញុំ​ក៏​ជា​កូន​អ្នកក្រ​ដែរ ឪពុក​ម្ដាយ​ខ្ញុំ​ក៏​ជា​អ្នកក្រ​ដែរ មិនមែន​កូន​អ្នកមាន​មកពីណា​នោះ​ទេ​។ ប៉ុន្តែ​បើ​យើង​ក្រ យើង​ខំប្រឹង ថ្ងៃ​ណាមួយ​ក៏​យើង​អាច​មានឱកាស​ក្លាយជា​អ្នក​មានបាន​ដែរ​។ បើសិនជា​គ្មាន​បងប្អូន​គាំទ្រ​ខ្ញុំ​ទេ ក៏​គ្មាន ខាន់ ជេ​ម​ស៌ ថ្ងៃនេះ​ដែរ ហើយ​ខ្ញុំ​ក៏​អត់​អាច​ល្បី​បាន​ទេ អ៊ីចឹង​បងប្អូន​គឺជា​អ្នក​មានគុណ​របស់ខ្ញុំ​»​។

មិនតែប៉ុណ្ណោះ លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ទៀត​ថា «​ខ្ញុំ​ធ្វើ​វី​ដេ​អូ​នេះ​ឡើង ដើម្បី​សុំ​ទោស​ទៅ​ដល់​ពុក​ម៉ែ​បងប្អូន​ជា​សាធារណៈ ដោយ​ខ្ញុំបាទ​គ្មាន​ចេតនា​គ្មាន​បំណង និង​គំនិតអាក្រក់​ណាមួយ​មើល​ងា​.​យ​ដល់​អ្នកក្រ អ្នក​មានអី​ទេ គ្រាន់តែ​សរសេរ​ក្នុង​ន័យ​បង្កើត​មាតិកា​កំប្លែង ដើម្បី​ជូន​ពុក​ម៉ែ​បងប្អូន​កម្សាន្ត​តែ​ប៉ុណ្ណោះ​។ ដោយ​ការ​ស្រលាញ់ និង​គោរព​ពី​ខ្ញុំ ខាន់ ជេ​ម​ស៍​»៕ ដោយ ៖ សុភា ដា​នេ​ត និងសុខ​ វាសនា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ