ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងដឹកស្រាមកយឺត! ផ្ទុះជម្លោះ​​បែកផ្សែង​រវាង​​ជន​បរទេសនិង​​អ្នក​ដឹក​ជញ្ជូន​ ផ្អើល​​បឹងកេងកង​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ បុរស​ដឹក​ជញ្ជូន​ម្នាក់​ត្រូវ​បាន​ជនបរទេស​វា.យ​បែ.កក្បាល ខណៈ​ដែល​ដឹក​ស្រា​មួយ​

​រាជធានី​ភ្នំពេញ​ ៖ បុរស​ដឹក​ជញ្ជូន​ម្នាក់​ត្រូវ​បាន​ជនបរទេស​វា.យ​បែ.កក្បាល ខណៈ​ដែល​ដឹក​ស្រា​មួយ​ដប យក​ទៅ​អោយ​យឺត​ពេល​ប្រហែល​៣​នាទី​ បង្កការ​ភ្ញាក់​ផ្អើលដល់​​សមត្ថ​កិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១ ចុះ​មក​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ទាំង​យប់​ផង​ដែរ​។

ហេតុការណ៍​​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០២៣ ទីតាំង​កើតហេតុ​ស្ថិត​នៅ​ក្រោម​ខុន​ដូរ​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ដឹក​ជញ្ជូន​ដែល​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​​បាន​ទៅ​យក​ទំនិញ​តាម​ការ​បញ្ជា​រទិញ​របស់​ភ្ញៀវ តាម​រយៈ App ដោយ​ទំនិញ​នោះ​គឺ​ស្រាក្រហម​មួយ​ដប បន្ទាប់​មក​ក៏​បាន​ដឹក​ស្រា​នោះ​អោយទៅ​ភ្ញៀវ នៅ​ចំណុច​ខុន​ដូរ​កើតហេតុ​ខាងលើ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ប្រគល់​ទំនិញ​ទៅ​អោយ​បុរស​បរទេស​ដែល​បាន​បញ្ជា​រទិញ​នោះ ប៉ុន្តែ​បុរស​បរទេស​វ័យ​ជាង​៥០​ឆ្នាំរូប​នោះ​បានអោយ​លុយ ព្រមទាំង​រិះគន់​ទៅ​កាន់​អ្នក​ដឹក​ជញ្ជូន ដោយ​មើលងាយ​ថា​មក​យឺត​ប្រមាណ​៣​នាទី ធ្វើ​អោយ​ខ្លួន​ខកខាន​ក្នុង​ការ​ទទួលទាន​។

​បុរស​ដឹក​ជញ្ជូន​ខាងលើ​បាន​បន្ត​ទៀត​ថា ​ដោយសារ​តែ​​គាត់​​ហត់នឿយ​ផង ព្រមទាំង​ទទួល​បាន​ពាក្យ​រអ៊ូរទាំ និង​រិះគន់​ថែម​ទៀត នោះ​ក៏​បាន​តប​វិញ​ពី​បី​ម៉ាត់ ស្រាប់តែ​ត្រូវ​បុរស​បរទេស​នោះ​យក​ដប​ស្រា​វា.យ​មក​លើ​​គាត់​​តែ​ម្តង​។ ភ្លាម​ៗ​នោះ​​គាត់​​បាន​គេច​ផុត បណ្តាល​ឲ្យ​ដប​ស្រា​ត្រូវ​ធ្លាក់​​ដល់​ដីបែក បន្ទាប់​មក​គាត់​​ក៏​ត្រូវ​បាន​បុរស​បរទេស​រូប​នោះ ចាប់​ទាញ​កន្ត្រាក់​បោក​ផ្ទប់​កញ្ចក់​រថយន្ត​ព្រូស​មួយ​គ្រឿង បណ្តាល​ឲ្យ​បែ.ក​ទាំង​ក្បាល ព្រមទាំង​បែក​កញ្ចក់​រថយន្ត​ថែម​ទៀត​ផង​។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​នាំ​ខ្លួន​អ្នក​ទាំង​២ ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បឹង​កេងកង​ទី​១ ដើម្បី​ធ្វើការ​សួរនាំ​សាច់​រឿង និង​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ