ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ម្ចាស់ផ្ទះ​ដាំបាយចង្ក្រានហ្គាស​ទុក​ចោល​បណ្ដាល​ឲ្យ​ផ្ទុះ​ចង្ក្រានហ្គាស​ឆេះ​សាំង​ក្បែរ​​នោះ​១​កាន ឆេះ​ផ្ទះ​អស់​១​ខ្នង​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី ៖ ផ្ទះ​មួយ​ខ្នង​បាន​ក្លាយជា​អគ្គិភ័យ ដោយសារ​កូន​ម្ចាស់ផ្ទះ​បាន​ដាំបាយ​ដោយ​ប្រើ​ចង្ក្រានហ្គាស​ហើយ​ទុក​ចោល បណ្ដាល​ឲ្យ​ផ្ទុះ​ចង្ក្រានហ្គាស ឆេះ​សាំង​នៅ​ក្បែរ​កន្លែង​នោះ​១​កាន នៅ​វេលា​ម៉ោង​១៧​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣…

មណ្ឌលគិរី ៖ ផ្ទះ​មួយ​ខ្នង​បាន​ក្លាយជា​អគ្គិភ័យ ដោយសារ​កូន​ម្ចាស់ផ្ទះ​បាន​ដាំបាយ​ដោយ​ប្រើ​ចង្ក្រានហ្គាស​ហើយ​ទុក​ចោល បណ្ដាល​ឲ្យ​ផ្ទុះ​ចង្ក្រានហ្គាស ឆេះ​សាំង​នៅ​ក្បែរ​កន្លែង​នោះ​១​កាន នៅ​វេលា​ម៉ោង​១៧​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច ភូមិ​ពូ​ចា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ផ្សាយ​មុន​នេះ​។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ស្រុក​ពេ​ជ្រា​ដា​ថា ផ្ទះ​ដែល​រង​អគ្គិភ័យ​ខាងលើ មាន​ទំហំ​ប្រវែង​៧​ម៉ែត្រ​×៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ម្ចាស់ផ្ទះ ឈ្មោះ ឃុន សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ព្នង ប្រពន្ធ​ឈ្មោះ គឹ ភី​យូ អាយុ​២៣​ឆ្នាំ ជនជាតិ​ព្នង ។

សមត្ថកិច្ច​បន្ត​ថា សម្ភារៈ​ដែល​ខូចខាត​រួម​មាន ៖ ១.​ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​០១​គ្រឿង​, ២.​គោ​យន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង​, ៣.​គ្រែ​ដេក ចំនួន ០៣ ,៤.​សាំង​ចំនួន​០១​កាន​, ៥.​ស្រូវ​មួយ​ជ​ម្រុ​ក​,៦.​អង្ករ​ចំនួន​០៨ បេ​, ៧.​សម្ភារ​:​ប្រើប្រាស់ ក្នុងផ្ទះ​មួយ​ចំនួន ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច ស្រុក​ពេ​ជ្រា​ដា​ថា ៖ មូលហេតុ​បណ្តាល​អោយ​មាន​ករណី​អគ្គិភ័យ​កើតឡើង គឺ​បណ្តាល​មក​ពី​ក្មេង​ដែល​ជា​កូន​ម្ចាស់ផ្ទះ​ខាងលើ​ដាំបាយ​ហើយ​ទុក​ចោល​ដោយ​ប្រើ​ចង្ក្រានហ្គាស​ទើប​បណ្ដាល​អោយ​ផ្ទុះ​ចង្ក្រានហ្គាស​ឆេះ​សាំង​ចំនួន​០១​កាន​នៅ​ក្បែរ​កន្លែង​នោះ បណ្តាល​អោយ​មាន​ករណី​អគ្គិភ័យ​កើតឡើង​តែ​ម្តង​។

ក្រោយ​ទទួល​បាន​ពី​បាន​ទទួល​ដំណឹង​ករណី​អគ្គិភ័យ​ខាងលើ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ប៉ូ​ស្រា​បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០១​គ្រឿង​ដោយ​ប្រើប្រាស់​ទឹក​អស់ ចំនួន​០២​ឡាន​ទើប​រលត់​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ