ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចាប់​ខ្លួន​អ្នក​លេង​ហ្វេស​ប៊ុក​ម្នាក់​​ពី​បទ​ចង់​​ផ្ដួល​រំលំ​រដ្ឋ​អំណាច​

1 ឆ្នាំ មុន

ទីក្រុង​ហាណូយ, ប្រទេស​វៀតណាម៖ ​​​សមត្ថកិច្ច​នៅ​ប្រទេស​វៀតណាម​ទើប​តែ​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​ផ្ដួល​រំ​លំ​រដ្ឋាភិ​បាល​។​ ​យោង​តាម​ក្រសួង​សន្តិសុខ​ជាតិ​​វៀតណាម​, ​ម្ចាស់​គណនី​ហ្វេស​ប៊ុក​រូប​នោះ​បាន​ចែក​រំលែក​ខ្លឹម​សារ​ផ្សព្វផ្សាយ​ (content) ដែល​មាន​ចរិត​​បរិហារ​កេរ្តិ៍​​​​ថ្នាក់​ដឹកនាំ​​​​​បក្ស​កុម្មុ​យ​និស្ត​វៀតណាម​។ ​​ ម្ចាស់​គណនី​ឈ្មោះ​ផាន់ធីថាញ់ញ៉ា…

ទីក្រុង​ហាណូយ, ប្រទេស​វៀតណាម៖ ​​​សមត្ថកិច្ច​នៅ​ប្រទេស​វៀតណាម​ទើប​តែ​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​ផ្ដួល​រំ​លំ​រដ្ឋាភិ​បាល​។​ ​យោង​តាម​ក្រសួង​សន្តិសុខ​ជាតិ​​វៀតណាម​, ​ម្ចាស់​គណនី​ហ្វេស​ប៊ុក​រូប​នោះ​បាន​ចែក​រំលែក​ខ្លឹម​សារ​ផ្សព្វផ្សាយ​ (content) ដែល​មាន​ចរិត​​បរិហារ​កេរ្តិ៍​​​​ថ្នាក់​ដឹកនាំ​​​​​បក្ស​កុម្មុ​យ​និស្ត​វៀតណាម​។ ​​

ម្ចាស់​គណនី​ឈ្មោះ​ផាន់ធីថាញ់ញ៉ា (Phan Thi Thanh Nha) អាយុ​៣៩​ឆ្នាំ​ ​រង​​ការ​​ប្រកាន់​ថា​បាន​បង្ហោះ​ និង​ចែក​រំលែក​អត្ថ​បទ​ និង​វីឌីអូ​សរុប​ចំនួន​២៥​ ចាប់​តាំង​ពី​ឆ្នាំ​២០១៨​។ ​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា​អ្នក​លេង​ហ្វេស​ប៊ុក​រូប​នេះ​​មាន​ចេត​នា​មួល​បង្កាច់ និង​បរិហារ​កេរ្តិ៍​ឈ្មោះ​របស់​ថ្នាក់​ដឹក​នាំ​បក្ស​កុម្មុយនិស្ត​វៀត​ណាម​​ និង​ថ្នាក់​ដឹក​នាំ​រដ្ឋ​។​ ​​នៅ​ក្នុង​សំណុំ​រឿង​ម្ចាស់​ហ្វេសប៊ុក​ដែល​ចាប់​ខ្លួន​ថ្មី​បំផុត​នេះ, អ្នក​កាសែត​មិន​ទាន់​អាច​ទាក់​ទង​ទៅ​សាមី​ខ្លួន​ ឬ​មេធាវី​របស់​ជន​ជាប់​ចោទ​ដើម្បី​ស្នើ​សុំ​ការ​​ឆ្លើយ​បំ​ភ្លឺ​​​បាន​ទេ​។​ ​

​ជន​ជាប់​ចោទ​រូប​នេះ​​​ក៏​ត្រូវ​សមត្ថ​កិច្ច​ចោទ​ប្រ​កាន់​​មួយ​ករណី​ទៀត​ពី​បទ​​ចូល​​​ជា​សមាជិក​ និង​ដើរ​​ជ្រើស​រើស​​​សមាជិក​ថ្មី​​ៗ​ដើម្បី​ចូល​ក្នុង​​ចលនា​​​​​ឈ្មោះ​​ ​«​​រដ្ឋា​ភិបាល​​ជាតិ​បណ្ដោះ​អាសន្ន​​វៀតណាម​»​​ (Pro​v​i​sional National Government of Vietnam) មាន​ទី​ស្នាក់​នៅ​ប្រទេស​អាមេរិក​។​​​​ អង្គ​ការ​ចាត់​តាំង​នេះ​​តែង​តែ​​គាំទ្រ​ដោយ​ឥត​ងាក​រេ​ចំពោះ​​​រដ្ឋ​វៀត​ណាម​​ខាង​ត្បូង​ដែល​​មាន​តែ​ឈ្មោះ​។ សមត្ថកិច្ច​វៀត​ណាម​បាន​ចាប់​ឃុំ​មនុស្ស​ជា​បន្ត​បន្ទាប់​​ពី​បទ​សង្ស័យ​ថា​ពួក​គេ​ដើរ​ចាត់​តាំង​មនុស្ស​ដើម្បី​ចូល​រួម​នៅ​ក្នុង​​ចលនា​ដែល​មាន​ទី​​ស្នាក់​​ការ​​​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​មួយ​នេះ​​៕​

ប្រភព៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ