ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាធម្មនុញ្ញ និង​សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ព្រឹកថ្ងៃ​ទី​២៧ ខែកញ្ញា ​បាន​ប្រារព្ធ​ស​ន្និ​សីទ​ស្តី​ពី​

រាជធានី​ភ្នំពេញ​៖ ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ព្រឹកថ្ងៃ​ទី​២៧ ខែកញ្ញា ​បាន​ប្រារព្ធ​ស​ន្និ​សីទ​ស្តី​ពី​សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក ​អ៊ឹម​ ឈុ​ន​លឹ​ម ​ប្រធាន​ក្រុម​ប្រឹក្សាធម្មនុញ្ញ​បាន​មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ស​ន្និ​សី​ទ​នេះ ​ក្នុង​ស្មារតី​ដើម្បី​រំលឹក​ខួប​លើ​ទី​២៤ នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​នូវ​គោល​គំនិត​ធំ​ចំនួន​ពីរ ​គឺ​ទី១-លទ្ធ​ផល​នៃ​ការ​កសាង ​និង​អនុវត្ត​ប្រព័ន្ធ​ច្បាប់​ និង​បទដ្ឋាន​គតិ​យុ​ត្តដែល​បា​ន​ធានា​បរិស្ថាន ​អំណោយផល​សម្រាប់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍ប្រ​ទេ​ស​ជាតិ ​និង​ទី​២-លទ្ធ​លផល​ចម្បង​ៗ​ក្នុង​​ការ​អភិវឌ្ឍន៍ប្រ​ទេ​ស​របស់​ស្ថាប័ន​ជាតិ​នានា​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​កន្លង​ទៅ។

លោក​បន្ត​ថា ​ចាប់ពី​ឆ្នាំ​១៩៩៣​ មក​ដល់​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​ បាន​កសាង​មូលដ្ឋាន​គតិ​យុ​ត្ត​ប្រមាណ​៤៧០ ដែល​ក្នុង​នោះ​មានច្បាប់​ជាតិ​បាន​ចំនួន ២៨១ និង​ផ្តល់​សច្ចា​ប័ន​​លើ​លិខិត​តូប​ករ​ណ៍ ​និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ប្រមាណ​១៨៩​។ លោក​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ក៏​បានឱ្យ​ដឹង​ថា ​ក្នុង​ដែន​សមត្ថកិច្ច​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​បាន​ធានា​ការ​គោរព​រដ្ឋធម្មនុញ្ញ​បក​ស្រាយ​រដ្ឋធម្មនុញ្ញ​ក្នុង​ច្បាប់​ដែល​ស្ថាប័ន​នីតិប្បញ្ញត្តិ​បា​ន​ពិនិត្យ​អនុម័ត​ចប់​សព្វគ្រប់​ ហើយ​និង​សមត្ថកិច្ច​ពិនិត្យ ​និង​សម្រេច​អំពី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ និង​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ក្រុមប្រឹក្សារដ្ឋ​ធម្ម​នុញ្ញ​បាន​បំពេញភារកិច្ច​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៩៨ ជា​ឆ្នាំ​បង្កើត​រដ្ឋធម្មនុញ្ញ​ដោយ​សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន រួម​មាន ​៖ ​ថ្វាយ​មតិ​ព្រះមហាក្សត្រ​១២​ករណី​, បកស្រាយ​រដ្ឋធម្មនុញ្ញ​១១​ករណី, ​បកស្រាយ​ច្បាប់​១០​ករណី, ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់​៨១​ករណី​ និង​ដោះស្រាយ​បណ្តឹង​នៃ​កាត​បោះ​ឆ្នោត​១០៤​ករណី​។

លោក ​អ៊ឹម ឈុ​ន​លឹ​ម ​បាន​លើក​ឡើង​ទៀត​ថា ការ​គ្រប់គ្រង​ករណី​សើរើ​ និង​វិ​សោធ​ន​កម្ម​រដ្ឋធម្មនុញ្ញ​ចំនួន​៧​លើក​ដែល​ត្រូវ​បាន​ធ្វើ ដោយ​មាន​សំណូមពរ​ចាំបាច់​សម្រាប់​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​​ជាតិ ​គឺ​សុទ្ធតែ​ធានា​បាន​នូវ​ការ​គោរព​គោលការណ៍​គ្រឹះ​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ជា​ពិសេស​លក្ខខណ្ឌ​ដែល​មិន​អាច​កែប្រែ​បាន​ រួម​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ និង​សើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ៕