ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ម្នាក់​ស្លា.ប់ ក្រោយធ្លាក់ពីលើ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះ​សីហ​នុ​

1 ឆ្នាំ មុន

ខេត្ត​​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋមករណី​បុរស​ជា​ជនជាតិ​ចិន​ម្នាក់បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ក្រោយ​សង្ស័យ​លោត​ពីលើ​សណ្ឋាគារ​យីហោ«ឡាយ​ជូ​ស» ស្ថិត​នៅ​ក្នុងភូមិ​០៣ សង្កាត់​លេខ​២ ក្រុង​​​ព្រះ​សីហ ​នៅវេលាម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ​មីនា ឆ្នាំ​២០២៣…

ខេត្ត​​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋមករណី​បុរស​ជា​ជនជាតិ​ចិន​ម្នាក់បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ក្រោយ​សង្ស័យ​លោត​ពីលើ​សណ្ឋាគារ​យីហោ«ឡាយ​ជូ​ស» ស្ថិត​នៅ​ក្នុងភូមិ​០៣ សង្កាត់​លេខ​២ ក្រុង​​​ព្រះ​សីហ ​នៅវេលាម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ​មីនា ឆ្នាំ​២០២៣ ​នេះ​ ។

យ៉ាងណា ភ្លាមៗគេនៅមិនទាន់​ដឹងច្បាស់ពីមូលហេតុ ខណៈ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កំពុង​ចុះ​អន្តរាគមន៍​នៅ​ទីតាំង​កន្លែង​កើត​ហេតុ និង​ធ្វើ​កោសល្យវិច័យ និង​ពិនិត្យ​ជាក់ស្តែង​ជាមួយ និង​អត្ត​ស​ញ្ញ​ណ​សា.ក.ស.ពជនរងគ្រោះ​នៅឡើយ​ ។

គួរ​បញ្ជាក់​ថា​​ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច័យ​រួច​ហើយ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​ជនជាតិ​ខ្មែរ​១​នាក់ យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើ​ការ​សាកសួរ ​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ