ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​ដីដំបូក​​បែរ​ប្រទះ​គ្រា.ប់​មីន​ស្គរ​​ឡើង​ញាក់​សាច់

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់​មីន​ស្គរ​ចំនួន​3​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កប់​ក្នុង​ដីដំបូក​ក្បែរ​ស្រែ​មួយ​កន្លែង រួច​ក៏​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​ផូ ស្រុក​ស្វាយចេក ដើម្បី​​ចុះ​ទៅ​យក​ប្រគល់​ជូន​មន្ត្រីអង្គភាព​ហេ​ឡូ​ត្រាស​ដ៍​ចុះ​មក​យក ។ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​ផូ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥…

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់​មីន​ស្គរ​ចំនួន​3​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កប់​ក្នុង​ដីដំបូក​ក្បែរ​ស្រែ​មួយ​កន្លែង រួច​ក៏​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​ផូ ស្រុក​ស្វាយចេក ដើម្បី​​ចុះ​ទៅ​យក​ប្រគល់​ជូន​មន្ត្រីអង្គភាព​ហេ​ឡូ​ត្រាស​ដ៍​ចុះ​មក​យក ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​ផូ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា លោក​មេ​ភូមិ​ផ្ចឹក បាន​ប្រាប់​ថា មាន​ពលរដ្ឋ​ឈ្មោះ ណាយ ញៀន ភេទ​ប្រុស អាយុ​35​ឆ្នាំ រស់​នៅ​ភូមិ​ព្រិច​ត្បូង ឃុំ​តា​ផូ បាន​យក​អេ​ស្ការ​កាយ​ដីដំបូក​ជិត​របស់​គាត់​ត្រង់​ចំណុច​ខាងលិច​ត្រពាំង​3​ដុំ ចម្ងាយ​ពី​ភូមិ​ផ្ចឹក​ប្រហែល​300​ម៉ែត្រ ក៏​ប្រទះ​ឃើញ​គ្រាប់​មីន​ស្គរ​សល់​ពី​សម័យ​សង្គ្រាម​ក់​ក្នុង​ដីដំបូក​នោះ ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តែ​សំណាងល្អ ដែល​ពលរដ្ឋ​យើងបានដឹង​នឹង​បាន​មក​រាយការណ៍​ជូន​មក​កម្លាំង​នគរបាល​បាន​ទាន់ពេល ដោយ​មិនមានការ​ប៉ះពាល់​វាដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​នោះ​ឡើយ ។

បច្ចុប្បន្ន គ្រាប់​មីន​ទាំងនេះ ត្រូវ​នគរបាល​ប៉ុស្តិ៍​បាន​ទំនាក់ទំនង​ដល់​មន្ត្រី​អង្គភាព​ហេ​ឡូ​ត្រាស​ដ៍ យក​ទៅ​កម្ទេច​ចោល ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។

អត្ថបទសរសេរ ដោយ