ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន លោក កឹ​ម សុខា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​បញ្ជាក់​ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​បញ្ជាក់​ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពន្ធនាគារ​ដដែល តាម​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ជា​អសាធារណៈ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា នេះ លោក ឃុន លាង​ម៉េ​ង អនុប្រធាន​សាលាឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ បាន​សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល ពោល​គឺ បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ក្នុង​ពន្ធនាគារ​ដដែល ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការ​រង និង​ជា​អ្នក​ពាក្យ​សាលា ។

សូម​បញ្ជាក់​ថា សវនាការ​នៅ​សាលាឧទ្ធរណ៍​ព្រឹក​នេះ មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា ទាំង​៧​រូប បាន​សម្រេច​ដើរ​ចេញពី​សវនាការ​ដោយសារ​តែ​មិន​មាន​វត្តមាន​កូនក្តី​របស់​ខ្លួន ។ លោក កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ហើយ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៅ​ខេត្ត​ត្បូងឃ្មុំ ៕