ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ឱ្យ​ពល​រដ្ឋ​​ប្រុង​ប្រយ័ត្ន​ចំពោះ​តេ​ឡេ​ក្រាម​​បន្លំ​ប្រើឈ្មោះ​និង​រូប​ឯកឧត្តម​ក្នុង​គោលដៅ​បោកប្រាស់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​តេ​ឡេ

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​តេ​ឡេក្រាម​ដែល​បាន​បន្លំ​ប្រើប្រាស់​ឈ្មោះ​និង​រូប​របស់​ឯកឧត្តម ក្នុង​គោលដៅ​បោកប្រាស់ ឬ​គោលបំណង​អាក្រក់​ផ្សេង​ទៀត ដែល​នាំ​ឱ្យ​មានការ​ខាតបង់​ផលប្រយោជន៍ ឬ​ទ្រព្យសម្បត្តិ ជាដើម ។

ការ​អំពាវនាវ​បែប​នេះ​របស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣​នេះ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​ស្រោចស្រព​សុ​គ​ន្ធា​រី នៅ​វត្ត​ធម្ម​វិបស្សនា​រាម ស្ថិត​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ក្នុង​នោះ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ណែនាំ​ដល់​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា រៀន​វិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែល មើល​ខ្លួនឯង​ឱ្យ​បាន​ល្អ ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ បើ​ប្រជាពលរដ្ឋ គោរព ស្រលាញ់ នោះ​ពួក​គាត់​នឹង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន ឱ្យ​បំរើ​ពួក​គាត់​បន្ត​ទៀត​ហើយ ។

ឯកឧត្តម​បណ្ឌិត បាន​បន្ត​ទៀត​ថា ក្នុង​ខណ្ឌ​កំ​បូល​នេះ ពី​មុន​ជា​វាលស្រែ ដែល​ទាហាន​អាច​លោតឆ័ត្រ​យោង​បាន តែ​ពេល​នេះ​មានការ​អភិវឌ្ឍ​រីក​ចំរើន​ខ្លាំង ទាំង​អាណាចក្រ​និង​ពុទ្ធចក្រ ។ ជាក់ស្តែង​នៅ​ពេល​នេះ នៅ​វត្ត​ធម្ម​វិបស្សនា​រាម​នេះ មានការ​អភិវឌ្ឍ​រីក​ចំរើន តាម​រយៈ​ការ​កសាង​សមិទ្ធផល​ជា​ច្រើន ដែល​កើត​ចេញពី​សទ្ធា​ជ្រះថ្លា ពី​សប្បុរសជន​នានា ដែល​បាន​រួម​គ្នា ។ នេះ​ជា​វប្បធម៌​ចែករំលែក ក្រោម​តំបូល​សន្តិភាព ។ បើ​គ្មាន​សន្តិភាព បើ​គ្មាន​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​បាន​ល្អ​ទេ យើង​មិន​អាច​ឈរ​នៅ​ទី​នេះ ជួប​គ្នា​នៅ​ទី​នេះ​បាន​នោះ​ទេ​។ នេះ​គឺ​បាន​មក​ពី​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​ប្រវត្តិ​នៃ​ការ​កកើត​វត្ត​ធម្ម​វិបស្សនា​រាម ដែល​វត្ត​នេះ​មាន​អាយុកាល​ចំនួន​១៩៣​ឆ្នាំ​មក​ហើយ ដោយ​ឆ្លងកាត់​ព្រះ​ចៅអធិការ​វត្ត​ចំនួន​១៣​អង្គ ។ ចំពោះ​សមិទ្ធផល​នានា​ដែល​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ពេល​នេះ មាន​ដូច​ជា​កុដិ សាលា​បុណ្យ ផ្លូវ​បេតុង បង្គោល​ភ្លើង បន្ទប់ទឹក និង​សមិទ្ធផល​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​សរុប​ជា​ថវិកា មាន​ចំនួន​១.០៤៨.០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទុកជា​ប្រយោជន៍​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ។

ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា សមិទ្ធផល​ទាំងនេះ​ពិតជា​បាន​កើតឡើង​ពី ប្រទេស​ជាតិ​មាន​សន្តិភាព​ពេញលេញ ដែល​រកបាន​មក​ដោយ​លំបាក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី តាម​រយៈ​គោលនយោបាយ​ឈ្នះ​ឈ្នះ ។ សន្តិភាព មាន​តម្លៃ​មិន​អា​ខ​កាត់ថ្លៃ​បាន ។ ឯកឧត្តម បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​មានការ​អភិ​វ​ឌ្ឃ​រីក​ចំរើន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

ឯកឧត្តម បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ផង​ដែរ ចំពោះ​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ