ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​កំពុង​បញ្ជាដងសន្ទូច​រថយន្ត ជួប​គ្រោះ​អកុសល​​ត្រឹម​មួយប៉ប្រិចភ្នែក​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​បូម​ប្រេង​ដង​យោង​

ខេត្តកំពង់ស្ពឺ ​៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ពេល​កំពុង​តែ​បញ្ជា​បំពង់​ដង​បា.ញ់​ចំណី​សត្វ ប៉ះ​ជាមួយ​ខ្សែភ្លើង​ បណ្តាល​ឱ្យ​ឆ.ក់​ស្លា.ប់​តែ​ម្តង​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១២​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៨-​ទៅ​លេខ​៣៩ ស្ថិត​នៅ​ក្នុងភូមិ​ស្លា ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

បើ​តាម​ការ​បញ្ជាក់​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ ​បាន​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ អ្នក​បើ​ក បររថ​យន្ដ​ដឹក​ចំណី​សត្វ​ខាងលើ បើ​កបរ​មក​ដល់​​ចំណុច​កើតហេតុ ក៏​បែក​កង់​រថយន្ត ហើ​​យ​ក៏​បាន​ហៅ​ក្រុម​ប៉ះ​កង់ចល័ត​មក​ប៉ះ ពេល​ក្រុម​ប៉ះ​កង់​មកដល់​ ម្ចាស់​រថយន្ត​បាន​ហៅ​ឱ្យ​ជួយ​បូម​​ប្រេង​​ដង​យោង​សម្រាប់​បា.ញ់​ចំណី​សត្វ ។ ខណៈពេល​កំពុង​តែ​បញ្ជា​បំពង់​ដង​បា.ញ់​ចំណី​សត្វ​នោះ ដោយ​មិន​បាន​​ចាប់អារម្មណ៍​ទៅ​​លើ​​ចំណុចនោះ​មាន​​ខ្សែ​ភ្លើ​ង ក៏​បណ្ដាល​ឱ្យ​ប៉ះ​ជាមួយ​ដង​បូម​បាញ់​ចំណី​សត្វ ឆ្លង​ចរន្ដ​អគ្គី​ស​នី ឆ.ក់​ស្លា.ប់​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្ន​ស.ព​ជន​រង​គ្រោះ ត្រូវ​បាន​នគរបាល​ជំនាញ​ចុះ​ធ្វើការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួចរាល់​យក​សព​ទៅ​តម្កល់​ទុក​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ