ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​មនុស្ស​មួយ​ក្រុម​មក​ឆ្មក់​អស់​រាប់​ពាន់​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់ បាន​ដើរ​ថ្មើរជើង​តាម​ដងផ្លូវ ហើយ​ក៏​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់ បាន​ដើរ​ថ្មើរជើង​តាម​ដងផ្លូវ ហើយ​ក៏​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​បាន​សម្រេច រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ត្រង់​ចំណុច​ជាប់​របង​វាល​ព្រះ​មេរុ​ហ៍ តាម​បណ្ដោយ​ផ្លូវ​១៧៨ ស្ថិត​ក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់​បាន​ធ្វើ​ដំណើរ​ថ្មើរជើង តាម​បណ្ដោយ​ផ្លូវ​១៧៨ ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​ស្កុប​ភី ពណ៌​ស មិន​ចាំ​ស្លាក​លេខ និង​៣​ម៉ូតូ​ទៀត​មិន​ចាំ​ម៉ាក ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​បុរស​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ បន្ទាប់​មក​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​ស្កុប​ភី​នោះ ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​ម្នាក់ ក្នុង​ចំណោម​២​នាក់ ដែល​បាន​ស្ពាយ​នៅ​ចំហៀង​ខ្លួន បណ្តាល​ដាច់​ខ្សែ​កាបូប​បាន​សម្រេច រួច​ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​នាំ​គ្នា​ជិះ​យក​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​តែ​ម្តង​។

បន្ទាប់​មក ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ធ្វើការ​សាកសួរ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​នោះ មាន ៖ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ក្នុង​នោះ iPhone14pro mex មួយ​គ្រឿង និង iPhone 7plas មួយ​គ្រឿង ព្រមទាំង​លុយ​ចំនួន​១៣០០​ដុល្លារ និង​ឯកសារ​មួយ​ចំនួន​ទៀត​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ជ័យជម្នះ ធ្វើការ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ