ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​គួរ​ទទួលទាន​តែ​ក្រូចឆ្មារ​រៀងរាល់ថ្ងៃ

6 ឆ្នាំ មុន

តើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ទទួលទាន​តែ​ក្រូចឆ្មារ​ទៀងទាត់​ដែរ ឬទេ ? ខាងក្រោម​នេះ​គឺជា​ផលប្រយោជន៍​មួយ​ចំនួន…

តើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ទទួលទាន​តែ​ក្រូចឆ្មារ​ទៀងទាត់​ដែរ ឬទេ ? បើ​ចូល​ចិត្ត​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​សុខភាព​ជា​ច្រើន ។ តែ​ក្រូចឆ្មារ​អាច​ជួយ​សំអាត​រាង​កាយ​របស់​អ្នក​ពី​ខាងក្នុង និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​កម្លាំង ។

តែ​ក្រូចឆ្មារ​គឺជា​ជម្រើស​ដ៏​ល្អ​ដែល​អាច​ជំនួស​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស ផ្សេង​ៗ​ទៀត ។ តែ​ក្រូចឆ្មារ​ប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ​របស់​អ្នក ។
ខាងក្រោម​នេះ​គឺជា​ផលប្រយោជន៍​មួយ​ចំនួន​ចំពោះ​សុខភាព​នៃ​តែ​ក្រូចឆ្មារ ។

១-​ជួយ​លាង​សម្អាត និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាង​កាយ
ក្រូចឆ្មារ​ជួយ​លាង​សម្អាត​រាង​កាយ​តាម​រយៈ​ការ​បញ្ចេញ​ជាតិពុល​ចេញពី​រាង​កាយ ។ ជាតិពុល​ទាំងនេះ​អាច​ទាក់ទាញ​ជំងឺ និង​ការ​ឆ្លង​មេរោគ ផ្សេង​ៗ ។ តែ​ក្រូចឆ្មារ​គឺជា​ភា្ន​ក់​ងារ​បញ្ចេញ​ជាតិពុល​ដ៏​អស្ចារ្យ​ដែល​អាច​ការពារ​ជំងឺ និង​ការ​ឆ្លង​មេរោគ​ទាំងនេះ ។

២-​ព្យាបាល​ជំងឺ​ផ្តាសាយ និង​គ្រុនផ្តាសាយ
តែ​ក្រូចឆ្មារ​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ផ្តាសាយ និង​គ្រុនផ្តាសាយ ។ វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​កក់ក្តៅ​ក្នុង​រដូវរងា ។

៣-​អត្ថប្រយោជន៍​ផ្នែក​ចិត្តសាស្ត្រ
តែ​ក្រូចឆ្មារ​ជួយ​បញ្ចេញ​ជាតិពុល​ចេញពី​រាង​កាយ វា​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​ថាមពល ស្រស់ថ្លា និង​បង្កើន​ភាព​ច្បាស់លាស់​ខាង​ផ្លូវចិត្ត ។ នេះ​គឺជា​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ​នៃ​ការ​ទទួលទាន​តែ​ទឹកក្រូច​ឆ្មារ ។

៤-​អត្ថប្រយោជន៍​ចំពោះ​សរសៃឈាម​បេះដូង
តែ​ក្រូ​ឆ្មារ​មាន​សារជាតិ flavonoids ដែល​អាច​បន្ថយ​ការ​រលាក និង​ការពារ​ការ​កកើត​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម ។ ការ​ទទួលទាន​តែ​ក្រូចឆ្មារ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គាំងបេះដូង ។

៥-​ល្អ​សម្រាប់​សុខភាព​រំលាយ​អាហារ
តែ​ក្រូចឆ្មារ​ជួយ​ថែរក្សា​សុខភាព​ផ្លូវ​រំលាយ​អាហារ ព្រោះ​វា​មាន​ឥទ្ធិពល​ជួយ​ឲ្យ​មាន​ភាព​ស្ងប់ ។ នេះ​ក៏​ដោយសារ​តែ​វា​ជួយ​បញ្ចេញ​ជាតិពុល និង​ផលិតផល​កាក​សំណល់​ពី​រាង​កាយ​។ វា​មាន​ជាតិ​អាស៊ីត ដែល​ជួយ​ក្នុង​ការ​រំលាយ​គ្រោះតម្រងនោម ៕