ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​ណ៌​១០​លើក​ស្លា.ប់​១០​នាក់ និង​របួសធ្ងន់​ស្រាល​១៣​នាក់

6 ឆ្នាំ មុន

ព្រៃវែង ៖ មាន​មនុស្ស​ប្រុស​ស្រី​ចំនួន

ព្រៃវែង ៖ មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​១០​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត និង​១៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​នៅ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​ណ៌​ចំនួន​១០​លើក​កើតឡើង​នៅ​ខេត្តព្រៃវែង ក្នុង​ពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​០៦​ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ ២០១៧​។

យោង​តាម​របាយ​ការ​ណ៌​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៌​ទាំង​១០​លើក​នេះ​កើត​នៅ​ស្រុក​ពារាំង​ចំនួន​២​លើក កំពង់ត្របែក​ចំនួន​៣​លើក កំចាយមារ​ចំនួន​២​លើក ស្វាយ​អ​ន្ទ​រ​១​លើក បាភ្នំ​១​លើក និង​ព្រះស្តេច​១​លើក បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ចំនួន​៨​គ្រឿង ម៉ូតូ​១១​គ្រឿង មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​២​នាក់ របួសធ្ងន់​៥​នាក់ និង​ស្រាល​៨​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ឆ្នាំ​២០១៦ ចំនួន​គ្រោះថ្នាក់​កើតឡើង​១០​លើក មនុស្ស​ស្លាប់​១០​នាក់ ប៉ុន្តែ​ចំនួន​អ្នក​រង​របួស​បាន​កើនឡើង​ចំនួន​៥​នាក់​។

លោក​វរសេនីយ៍ឯក រស់ វ​ណ្ណា ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល បាន​បញ្ជាក់​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរ នេះ ភាគច្រើន​កើតឡើង​នៅ​ពេល​យប់ អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ជិះ​លឿន និង​ខ្លះ​ទៀត​បើក​ជែង ៕