ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុង​អារម្មណ៍​! ពេល​ស្រី​ស្អាត នី មុន្នីនាថ ទម្លាយ​រឿង​ខ្លះ​ៗ​នៅ​ពីក្រោយ​ការ​តុបតែង​ជានា​រី​គំនូរ​បុរាណ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​កញ្ញា នី មុន្នីនាថ បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​របស់​នាង នាំ​គ្នា​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពី​បានឃើញ​តារា​សម្ដែង​ស្រី​ដែល​ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​អោយ​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​កញ្ញា នី មុន្នីនាថ បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​របស់​នាង នាំ​គ្នា​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពី​បានឃើញ​តារា​សម្ដែង​ស្រី​ដែល​ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​អោយ​ថា «​តារា​ទឹកភ្នែក​» រូប​នេះ ចេញ​មុខ​មក​បើក​បង្ហាញ​នៅ​វី​ដេ​អូ​ការ​តុបតែង លាប​ខ្លួន​ឱ្យ​.​ស បិទ​សក់​ដូច​កោ​ជុក ស្លៀកពាក់​ឈុត​គ្រង​មកុដ​បុរាណ ពិតជា​ប្លែក​ភ្នែក​ខ្លាំង និង​កម្រ​បានឃើញ​ពី​មុន​មក​ខ្លាំង​ណាស់ ស្ទើរតែ​មិន​គួរ​អោយ​ជឿ​តែ​ម្ដង​។

មិនតែប៉ុណ្ណោះ ជាមួយនឹង​ការ​តុបតែង​ខ្លួន​ស្លៀក​ឈុត​គំនូរ​បុរាណ​របស់​តារា​ស្រី​រូប​នេះ​ផង​ដែរ ត្រូវ​បាន​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងប្រុស​ទាំងស្រី ហាក់​កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ភ្លូកទឹកភ្លូកដី រហូត​ដល់​ថ្នាក់​មានការ​ស៊ែរ​ចែករំលែក​ជា​ហូរហែ និង​បាន​ភ្ជាប់​ជាមួយ​មតិ​សរសើរ​មិន​ដាច់​ពី​មាត់ លើក​អំពី​រូប​សម្រស់​របស់​នាង​ជាមួយនឹង​ការ​តែង​តួ​ដ៏​ស្អាត​ប្លែក​នេះ​ដែរ​។

ក្រោយ​ទទួល​បានការ​ចាប់អារម្មណ៍ និង​សរសើរ​ខ្លាំង​ពី​មហាជន ជាមួយនឹង​ការ​តុបតែង​ខ្លួន​ជានា​រី​គំនូរ​បុរាណ​ដ៏​ល្អ​នេះ កញ្ញា នី មុន្នីនាថ ក៏​បាន​បញ្ចេញ​វី​ដេ​អូ​នៃ​សកម្មភាព​តុបតែង​ខ្លួន និង រៀបរាប់​ពី​ផល​លំបាក​ខ្លាំង​ក្នុង​ការ​តុបតែង​ខ្លួន ទម្រាំ​តែ​ចេញ​ជា​រូបរាង​ដ៏​ប្រណីត​ស្អាត​ក្នុង​ឈុត​មួយ​នេះ ទាំង​ការ​លាប​ខ្លួន​.​ស និង​បិទ​សក់​ឱ្យ​ដូច​កោ​ជុក គឺ​ត្រូវ​ចំណាយពេល​ជាង​៣​ម៉ោង​ឯណោះ​។

ដោយ​ក្នុង​នោះ​ផង​ដែរ កញ្ញា នី មុន្នីនាថ ក៏​បាន​និយាយ​រៀបរាប់​ខ្ទេច​គ្មាន​សល់​អំពី​អត្ថន័យ​នៃ​ឈុត និង​ការ​តុបតែង​ខ្លួន​ជានា​រី​គំនូរ​បុរាណ​នេះ​ថា «​តើ​អ្នកដឹង​ទេ​ថា បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់​ទុក​កេរ្តិ៍​ដំណែល​ច្រើន​ណាស់ មក​ដល់​កូនចៅ​ជំនាន់​ក្រោយ ក្នុង​នាម​ជា​កូន​ខ្មែរ​ត្រូវ​ថែរក្សា និង​ហ៊ាន​បង្ហាញ​ឱ្យ​គេ​ស្គាល់ នេះ​ជានា​រី​គំនូរ​បុរាណ ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​វប្បធម៌​ខ្មែរ ដល់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​បានដឹង និង​ស្វែង​យល់​ឈុត​ដកស្រង់​ចេញពី​គំនូរ​បុរាណ ដែល​ស្ថិត​នៅ​លើ​ជញ្ជាំង​ព្រះ​វិហារ ព្រះ​កែវ​មរកត នៃ​ព្រះ​បរមរាជវាំង ដោយ​ប្រើប្រាស់​គ្រឿង​ទាំងស្រុង​នៃ​រូបគំនូរ ផាត់មុខ​បុរាណ លាប​ខ្លួន​.​ស និង​ប្រើប្រាស់​តិច​និ​ច បិទ​សក់​ឱ្យ​ដូច​កោ​ជុក តាម​បែប​បុរាណ ដែល​ស្ទើរតែ​គ្មាន​អ្នកដឹង និង​ស្គាល់​នា​ពេល​កន្លង​មក​»​។

កញ្ញា នី មុន្នីនាថ បន្ត​ទៀត​ថា «​ការ​លាប​ខ្លួន​ឱ្យ​.​ស​តំណាង​ឱ្យ​ភាព​បរិសុទ្ធ ស្មោះស នៅ​សម័យ​បុរាណ​គេ​លាប​ខ្លួន​ឱ្យ​.​ស ដើម្បី​ថ្វាយខ្លួន​ឱ្យ​ព្រះរាជ​ជា ឬ​លាប​ខ្លួន​ឱ្យ​.​ស ដើម្បី​រាំ​ថ្វាយ អាទិទេព ជាដើម​។ ការ​លាប​ខ្លួន​ឱ្យ​.​ស​នេះ មាន​អត្ថន័យ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ពេលវេលា​សម័យកាល និង​ទៅ​តាម​ប្រទេស​នីមួយ​ៗ​នៃ​ប៉ែក​អាស៊ី តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ស្គាល់​ការ​តុបតែង និង​ស្លៀកពាក់​បែប​នេះ? ខ្ញុំ​ព្យាយាម​បង្ហាញ​អ្វី​ដែល​ខ្មែរ​មាន ខ្ញុំ​មិន​បាន​ជួយ​អ្វី​ក្រៅពី​ការ​ចែករំលែក និង​ថែរក្សា​វប្បធម៌​ដ៏​មាន​តម្លៃ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​។ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា ជា​ប្រយោជន៍​ដល់​វប្បធម៌​ខ្ញុំ បើ​យើង​​មិន​ស្គាល់ មិន​ថែ មិន​បង្ហាញ​ទេ នោះ​ថ្ងៃ​ណាមួយ​យើង​នឹង​បាត់បង់​»​។

បន្ទាប់​ពី​បានឃើញ​តារា​ស្រី​រូប​នេះ និយាយ​រៀបរាប់​ចប់​រួច​មក ក៏​ឃើញ​ថា មាន​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​គ្រប់​ៗ​គ្នា​ថា «​គាំទ្រ​ប្អូនស្រី ក៏​ដូច​តារា​ផ្សេង​ទៀត​ដែរ តែងតែ​លើកយក​ឈុត​បុរាណ​ជា​កេរ្តិ៍​មរតក​ខ្មែរ​យើង មក​បង្ហាញ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ឈប់​យល់​ច្រ​លំ​ថា ជា​របស់​ប្រទេស​ជិតខាង​ទៀត​» «​ស្អាត​ណាស់​បង បង​ដាក់​ស្បៃ​ក្រោម​ខ្សែ​.​ក ទើប​មើលទៅ​ទំនង​ស្អាត​ជាង ហើយនឹង​ខ្សែ​ឆៀង​ត្រូវ​នៅ​លើ​ស្បៃ ទើប​មើលទៅ​ល្អ​ឥត​ខ្ចោះ អគុណ​បង​» «​អគុណ​បង ដែល​បាន​បង្ហាញ​អំពី​ឈុត​ទំរង់​ដើម​របស់​ជាតិ​យើង​»​។

ហ្វេ​ន​ៗ​ខ្លះ​ទៀត​បាន​បញ្ចេញមតិ​ថា «​បង​គ្រង​ឈុត​នេះ​ហើយ លែង​ជា​តួ​ស្លូត​ហើយ ទៅ​តួ​កាច​ម្ដង ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​តែង​បែប​នឹង​ទេ អគុណ​បង​ដែល​បាន​បង្ហាញ​» «​អគុណ​បង​នាថ ដែល​បាន​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ស្គាល់​ឈុត​មួយ​នេះ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស់ ពេល​ឃើញ​បង​តែង​ឈុត​មួយ​នេះ​» «​ស្អាត​ខ្លាំង​ណាស់ idol ក្មេង​ជំនាន់​សម័យ​ដូច​ខ្ញុំ​មិន​ដែល​ឃើញ​ឈុត​បុរាណ​នេះ​ទេ លើក​ទី​១ ធ្លាប់​លឺ​ចាស់​ៗ​និយាយ​រឿង​សក់​កោស​ជប់ ទើប​ឃើញ អរ​នេះ​កោស​ជប់​បែប​នឹង​តើ​»​។ ចំណែក​អ្នកខ្លះ​ទៀត​ក៏​បាន​ខ​មិន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «Idol ជា​មនុស្ស​របស់​មហាជន ចឹ​ង​កា​បង្ហាញ​ពី​វប្បធម៌ និង​អរិយធម៌ គឺជា​រឿង​ល្អ ព្រោះ​ពេល​ដែល​បង្ហាញ​មាន​គេ​ស្គាល់​បាន​លឿន​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ