ខេត្តបាត់ដំបង ៖ សត្វជ្រូកយ៉ាងតិច២០ក្បាលបានងា.ប់ ខណៈរាប់សិបក្បាលទៀតបានផ្លោះចេញពីទ្រុងរួចផុតជីវិត នៅក្នុងគ្រោះអគ្គិភ័យដ៏រ.ន្ធ.ត់មួយដែលគេមិនទាន់ដឹងពីមូលហេតុ បានឆាបឆេះកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង កាលពីវេលាម៉ោងប្រហែល៥ព្រឹកថ្ងៃទី១៥ មីនា ស្ថិតនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។
![Picture]()
សេចក្ដីរាយការណ៍បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូកដែលត្រូវអគ្គិភ័យឆាបឆេះទាំងព្រលឹមអុលនោះ មានម្ចាស់ឈ្មោះ អេង ហុង ដែលកសិដ្ឋាននោះមានទីតាំងនៅដាច់ឆ្ងាយពីភូមិបន្តិច ទើបជួបការលំបាកក្នុងការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋនៅពេលមានអគ្គិភ័យកើតឡើង ។ គេមិនទាន់ទទូលបានព័ត៌មានជាក់លាក់ពីម្ចាស់កសិដ្ឋាននៅឡើយទេភ្លាមៗនោះ ស្ដីពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យកើតឡើង ។
![Picture]()
ប៉ុន្តែមន្ត្រីមូលដ្ឋានដែលបានទៅកាន់ទីនោះបានរាយការណ៍ថា កសិដ្ឋានចិញ្ចឹមជ្រូកនោះ ធ្វើអំពីថ្មខាងក្រោម គ្មានជញ្ជាំងទេតែដំបូលប្រក់ស័ង្កសី។ បើតាមការពិនិត្យជាក់ស្ដែង មូលហេតុដែលនាំឲ្យអគ្គិភ័យឆាបឆេះអស់នៅរោងកសិដ្ឋានរហូតឆេះស.ម្លា.ប់សត្វជ្រូកអស់ជាច្រើនក្បាល ទំនងសម្ភារនានាដែលនៅក្នុងរោងកសិដ្ឋាន និងព្រៃឬស្លឹកឈើដែលនៅជុំវិញរោងផង ។ បើគ្រាន់តែសម្បករោង និងដំបូលប្រក់ស័ង្កសីអគ្គិភ័យមិនអាចឆេះកើតទេ ។
![Picture]()
តុល្យការនៃការខូចខាតដោយសារគ្រោះអគ្គិភ័យខាងលើនេះ បើតាមព័ត៌មានបឋមដែលសមត្ថកិច្ចទទួលបានពីម្ចាស់កសិដ្ឋានរោងចិញ្ចឹមជ្រូកមួយខ្នងត្រូវឆេះរាបដល់ដី ហើយនៅទីនោះគេឃើញរថយន្តស៊េរីចាស់០១គ្រឿងក៏រងការខូចខាតដែរ រីឯសត្វជ្រូកប្រមាណ២០ក្បាល ក្នុងចំណោមសត្វជ្រូកជាង៧០ក្បាលបានងា.ប់រដូករណែលនៅក្នុងភ្នក់ភ្លើង ក្រៅពីនេះបានលោតផ្លោះចេញរួចពីក្នុងទ្រុងយ៉ាងប្រផុតប្រផើយ។
![Picture]()
ប៉ុន្តែម្ចាស់កសិដ្ឋាននេះ នៅមិនទាន់និយាយពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះនៅឡើយទេ ។ សមត្ថកិច្ច និងអ្នកភូមិក៏បានចុះជួយអន្តរាគមន៏ដែរ តែមិនអាចពន្លត់ភ្លើងនេះឲ្យបានទាន់ពេលឡើយ តែយ៉ាងណាមិនមានសេចរាយការណ៍ពីការគ្រោះថ្នាក់ដល់មនុស្សទេ បើទោះជាពេលនេះអាជ្ញាធរ និងសមត្ថកិច្ចបាននិងកំពុងសួរនាំអំពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ ខណៈប្រភពខ្លះអះអាងដោយមន្ទិលថា ទំនងអាចបណ្ដាលមកពីការ «ទុស្សេខ្សែចរន្តអគ្គិសនី»៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ