ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ទុក​ម៉ូតូ​មុខ​បន្ទប់​ធ្វើ​ឱ្យ​ទាក់​ដៃចង្កូត ខឹង​ហៅ​បក្សពួក​មក​កា​.​ប់​ផ្អើល​ពេញ​មុខ​បន្ទប់​ជួល

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ នាំ​ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​បក្សពួក​គេ​បាន​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​យក​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ នាំ​ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​បក្សពួក​គេ​បាន​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​យក​ដាវ​កា​.​ប់​ទៅ​លើ​ភាគី​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស​ចំនួន​២​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ខាង​ជន​រង​គ្រោះ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា បន្ទប់​ជួល​ជន​រង​គ្រោះ និង​បន្ទប់​ជន​បង្ក គឺ​នៅ​ក្បែរ​គ្នា ហើយ​នៅ​មុន​ពេល​កើតហេតុ ភាគី​ខាង​ជន​រង​គ្រោះ​បាន​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​ជួល ដោយ​មាន​គ្នា​ចំនួន​៥​នាក់ ក្នុង​នោះ​ស្រី​២ និង​ប្រុស​៣​នាក់ និង​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​បន្ទប់​របស់​ខ្លួន​។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ខាង​ជន​បង្ក​វិញ ដំបូង​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ដល់​ចំណុច​កើតហេតុ​មុខ​បន្ទប់​ជួល​ជន​រង​គ្រោះ ជន​បង្ក​ក៏​បាន​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ទុក​នៅ​ខាង​មុខ​បន្ទប់ ហើយ​ជន​រង​គ្រោះ​ក៏​ស្រែកសួរ​ថា «​ម៉េច​បង​ទើស​ម៉ូតូ​មែន​បង​» ជន​បង្ក​ក៏​បាន​និយាយ​អោយ​អាចម៍​ទៅ​ជន​រង​គ្រោះ​។ លុះ​បន្ទាប់​មក ជន​បង្ក​ទាំង​២​នាក់​ក៏​បាន​ហៅ​បក្សពួក​ម្នាក់​ទៀត​មក​វា​.​យ និង​យក​ដាវ​មក​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង បណ្តាល​ឱ្យ​រង​របួស​ចំនួន​២​នាក់ ក្នុង​នោះ​ជន​រង​គ្រោះ​ម្នាក់​បែកក្បាល និង​ម្នាក់​ទៀត​រង​របួស​រយះ​ដៃ​ម្ខាង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ជន​បង្ក​វិញ ខណៈ​ពេល​កា​.​ប់​ជន​រង​គ្រោះ​រង​របួស​ហើយ ជន​បង្ក​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ និង​២​នាក់​ទៀត​បាន​រត់​ចូល​បន្ទប់​របស់​ខ្លួន​វិញ​បិទទ្វារ​ជិត​តែ​ម្តង បន្ទាប់​មក ខាង​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដើម្បី​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង​។

ដោយសារ​ការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ កម្លាំង​សមត្ថកិច្ច​បាន​បុក​ចូល​ផ្ទះ​ជួល​ខាងលើ ដោយ​ស្រែក​នៅ​ខាងក្រៅ​បន្ទប់​អោយ​ជន​បង្ក​បើកទ្វារ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ឃាត់​ជន​បង្ក​បាន​ម្នាក់ និង​បក្សពួក​២​នាក់​ទៀត ដើម្បី​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ រួម​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាមទារ​សំណង​ថ្លៃ​ព្យាបាល​របួស​ចំនួន​១៥០​ដុល្លារ ហើយ​ភាគី​បង្ក​មិន​មាន​តំណាង​មក​ដោះស្រាយ ក៏​រង់ចាំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ដើម្បី​ដោះស្រាយ​ថ្លៃ​ព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ