ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ចំអក​ទៅ​ក្រុមប្រឆាំងថា ​នឹង​ច្រណែន​អ្នក​ចូល​មើល​តេ​ឡេ​ក្រាម​សម្តេច

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​ថា នឹង​ច្រណែន​ចំពោះ​ការ​ចូល​មើល​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​សម្តេច ខណៈ​តេ​ឡេ​ក្រាម ដែល​អ្នក​ភ្ជាប់​ចូល​មើល​ច្រើន​ជាងគេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​ថា នឹង​ច្រណែន​ចំពោះ​ការ​ចូល​មើល​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​សម្តេច ខណៈ​តេ​ឡេ​ក្រាម ដែល​អ្នក​ភ្ជាប់​ចូល​មើល​ច្រើន​ជាងគេ គឺ​ប្រធាន​ធិ​បតី​អ៊ុយ​ក្រែ​ន ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល់​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​ទីតាំង​ថ្មី និង​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ វា​រី​អគ្គិសនី ស្ទឹង​ពោធិ៍សាត់​១ ស្ថិត​នៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ នា​ព្រឹក ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ​បញ្ជាក់​ថា ខ្សែ​ភាគ​យន្ត «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បរ​មី​ណ៌​» នឹង​ចាប់ផ្តើម​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​ចាក់​បញ្ចាំង ៣​ភាគ​។ ហើយ​នៅ​ក្រោយ​បញ្ចាំង​តាម​ទូរទស្សន៍​ហើយ សម្តេច​នឹង​បង្ហោះ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​សម្តេច ដោយ​មាន​ភាព​ងាយស្រួល​ជាង​ទូរទស្សន៍ ដោយ​មិន​រង​ចាំ​ការ​ផ្សាយពាណិជ្ជកម្ម ដូច​ទូរទស្សន៍​នោះ​ទេ ។

សម្តេច ក៏​បាន​បញ្ជាក់​ថា ៖ «​អ៊ីចឹង​អ្នក​ចង់​មើល អាច​មើល​តាម​តេ​ឡេ​ក្រាម​បាន ដោយ​ភ្ជាប់​ជាមួយ​តេ​ឡេ​ក្រាម​សម្តេច​បាន ខ្ញុំ​ឃោសនា​ឲ្យ​ភ្ជាប់​តេ​ឡេ​ក្រាម​ទេ ។ តែ​តិច​ទៀត មាន​ក្រុម​អ្នក​ច្រណែន​ហើយ​។ អានោះ គ្រាន់តែ​លេង​ហ្វេ​ស​ប៊ុ​ក​ចាញ់​ខ្ញុំ ក៏​វា​រករឿង​ខ្ញុំ​ដែរ ឥឡូវ​ឆា​ណែ​ល​តេ​ឡេ​ក្រាម​ខ្ញុំ មាន​ចំនួន ៦១៧,២២០​នាក់ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ប៉ុន្តែ​អ្នក​ដែល​ច្រើន​ជាង​ខ្ញុំ គឺ​មាន​ជាង​៩០​ម៉ឺន​នាក់ គឺ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ជាប់​លេខ​១» ។

សម្តេច​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ប្រ​ធានា​ធីប​តី​អ៊ុយ​ក្រែ​ន មាន​ចំនួន​អ្នក​តាមដាន​មើល​តេ​ឡេ​ក្រាម​របស់​ប្រ​ធានា​ធីប​តី​អ៊ុយ​ក្រែ​ន​ច្រើន ដោយសារ​ប្រទេស​អ៊ុយ​ក្រែ​ន កំពុង​មាន​សង្គ្រាម​។ ការ​ភ្ជាប់​ឆា​ណែ​ល​តេ​ឡេ​ក្រាម​នេះ មិនមែន​សម្រាប់​ផ្ញើ​សារ​ទៅ​សម្តេច​ផ្ទាល់​នោះ​ទេ គឺ​គ្រាន់តែ​អាច​តាមដាន​ព័ត៌មាន​របស់​សម្តេច​។ ជាក់ស្តែង​ទូរទស្សន៍ មិន​ទាន់​បញ្ចាំង​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា នៅ​ពេល​ខាង​មុខ​នេះ អាច​មើល​ខ្សែភាពយន្ត តាម​ឆា​ណែ​ល​តេ​ឡេ​ក្រាម បាន​ដោយ​មិន​ចាំបាច់​ស្ពាយ​ទូរទស្សន៍ តាម​ខ្លួន​នោះ​ទេ​។ ហើយ​អ្នក​ក្រុមប្រឆាំង ក៏​ដោយ​អាច​ភ្ជាប់​តេ​ឡេ​ក្រាម​សម្តេច​បាន ។ អ្នកប្រឆាំង​មិន​អាច​មក​ឆាឆៅ តាម​តេ​ឡេ​ក្រាម​បាន​នោះ​ទេ គឺ​មាន​តែ​អ៊ែ​ត​មីន និង​សម្តេច​ផ្ទាល់ ដែល​អាច​បង្ហោះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ