ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ យកផាវគ្រាប់បែក ទៅច្នៃ បោកត្រី លុះបោះចូលទៅក្នុងទឹក អត់ទាន់ បណ្តាលឱ្យ​ផ្ទុះលើដៃ រងរបួសធ្ងន់

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ មានករណីច្នៃគ្រាប់បោកត្រីម្នាក់ទៀត រងរបួសធ្ងន់ ខណ:អ្នកច្នៃគ្រាប់បែកបោកត្រី​មុននេះ មិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ ដោយបានយកផាវគ្រាប់បែក ទៅច្នៃរួចដុតបោក​ត្រី ក្នុងស្ទឹង។ លុះបោះមិនទាន់ ក៏ផ្ទុះនៅលើដៃ…

ខេត្តប៉ៃលិន៖ មានករណីច្នៃគ្រាប់បោកត្រីម្នាក់ទៀត រងរបួសធ្ងន់ ខណ:អ្នកច្នៃគ្រាប់បែកបោកត្រី​មុននេះ មិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ ដោយបានយកផាវគ្រាប់បែក ទៅច្នៃរួចដុតបោក​ត្រី ក្នុងស្ទឹង។ លុះបោះមិនទាន់ ក៏ផ្ទុះនៅលើដៃ រងរបួសធ្ងន់ ដាច់ដៃខាងស្តាំ​ របួសភ្លៅទាំងពីរ និង​របួសដើមទ្រូង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចកំពង់លៃ ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​។

ប្រភពព័ត៌មាន បានឱ្យដឹងថា​ ជនរងគ្រោះ មាន​ឈ្មោះ ងួន ប៊ុនធា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ នៅស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាកសិករ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បានទិញផាវគ្រាប់បែក​ពីតូបលក់ចាប់ហួយ នៅផ្សារ ជាច្រើនគ្រាប់ យកទៅដករំសេវផ្សំគ្នា បង្កើតជាគ្រាប់បែក បោកត្រី លុះច្នៃរួចហើយ ក៏យកទៅដុតបោកត្រី។ ពេលដុតប្រឆេះគ្រាប់​បែក ខណ:ជនរងគ្រោះ បោះចូលទៅក្នុងទឹក មិនទាន់ ក៏ផ្ទុះនៅលើដី បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ តែដោយ​សារ​សភាពធ្ងន់ធ្ងរ គ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យធំ នៅ​ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន យកផាវ​គ្រាប់បែក ទៅច្នៃ ធ្វើគ្រាប់បែកបោកត្រី ហើយបណ្តាលឱ្យរងរបួស​ដូច្នេះ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ