ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​​កែសម្ផស្ស​ឥឡូវ បើ​សម័យ ប៉ុ​ល ពត កើតឡើង​វិញ មិនដឹង​ស្លា​.​ប់​ប៉ុន្មាន​នាក់​ទេ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ដោយ​អំពាវនាវ​ដល់​អ្នក​ដែល​កែ​សម្ផស្ស គួរ​កុំ​ធ្វើការ​សម្ផស្ស​ឲ្យ​ហួសហេតុ​ពេក ហើយ​អ្នក​ដែល​កែ​សម្ផស្ស​នោះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ដោយ​អំពាវនាវ​ដល់​អ្នក​ដែល​កែ​សម្ផស្ស គួរ​កុំ​ធ្វើការ​សម្ផស្ស​ឲ្យ​ហួសហេតុ​ពេក ហើយ​អ្នក​ដែល​កែ​សម្ផស្ស​នោះ បើ​សម័យ ប៉ុ​ល ពត កើតឡើង​វិញ គឺ​ពិបាក​ជាងគេ​ហើយ មិនដឹង​ស្លា​.​ប់​ប៉ុន្មាន​នាក់​ទេ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​ទីតាំង​ថ្មី និង​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​វា​រី​អគ្គិសនី ស្ទឹង​ពោធិ៍សាត់​១ ស្ថិត​នៅ ឃុំ​ប្រ​ម៉ោ​យ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​អំពាវនាវ​ដល់​ស្ត្រី​ទាំងឡាយ កុំ​ដល់​ថ្នាក់​ហ្នឹង​ពេក ដោយ​កែ​សម្ផស្ស​ជ្រុល​ហួស វា​ធម្មជាតិ​របស់​វា ឲ្យ​វា​ទៅ​អីចឹង​ចុះ ប្តី​ស្រឡាញ់​មិន​ស្រឡាញ់​ទេ ក៏​វា​ហី​ទៅ ចាំបាច់​ទៅ​យក​កម្ម យក​ពារ​អី ចាក់​ថ្នាំ​សន្លប់ រួច​ហើយ​ទៅ​វះ មាត់ ច្រមុះ ទេវា​ឲ្យ​ប៉ុណ្ណា​មក យក​ប៉ុណ្ណឹង​ទៅ ធ្វើ​ម៉េច​រូបរាង​យើង​វា​ប៉ុណ្ណឹង ប៉ុន្តែ​អ្នក​និយម ក៏​និយម យើង​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ សិទ្ធិ​របស់​គេ តែ​យើង​គ្រាន់តែ​យកចិត្តទុកដាក់ ជាមួយនឹង​សុខភាព​អ្នក​ទាំងនោះ​» ។

សម្តេច​តេ​ជោ បាន​បន្ត​ថា អ្នកមួយ​ចំនួន ដែល​ធ្វើការ​កែ​សម្ផស្ស បើសិនជា​របប ប៉ុ​ល ពត កើតឡើង​វិញ នឹង​ស្លា​.​ប់​ប៉ុន្មាន​អ្នក​ទេ ព្រោះថា មុខមាត់​កែ​អស់ហើយ បើសិន​របប ប៉ុ​ល ពត កើតឡើង​វិញ គេ​នឹង​ឲ្យ​កាប់​ដី ហាល​ក្តី មិនមែន​នៅ​ក្រោម​ឆត្រ តាំងយូ​នោះ​ទេ ។ ដូច្នេះ នឹង​របក​មុខមាត់​អស់ហើយ ចំណែក​អ្នក​មិន​កែ​សម្ផស្ស គេ​ត្រូវ​កំ​ដៅ​ថ្ងៃ គេ​មិន​ប៉ះពាល់​អ្វី​នោះ​ទេ ។

សូម​ជម្រាប​ថា ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្តីសម្រេច​បិទ​មជ្ឈមណ្ឌល​កែ​សម្ផស្ស អឹ​ម ២៥ ប៊ី​យូ​ធី ដែល​ស្ថិត​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បន្ទាប់​ពី​មាន​ករណី​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ ក្រោយ​វះកាត់​កែ​សម្ផស្ស នៅ​មជ្ឈមណ្ឌល​នេះ ។

ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ការ​បិទ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឯកជន ដែល​មាន​ទីតាំង នៅផ្ទះ​លេខ​៧៣B ផ្លូវ​លេខ​៧០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​របស់​លោក​វេជ្ជបណ្ឌិត គោ​គ ចន្ទី ជា​អ្នក​ទទួលខុសត្រូវ ដោយសារ​តែ​បុគ្គលិក​គ្មាន​គុណ​វុ​ឌ្ឍ និង​គ្មាន​ជំនាញ​វិជ្ជាជីវៈ​សុខាភិបាល បណ្ដាល​ឱ្យ​មនុស្ស​ស្លា​.​ប់ ។

ក្រសួងសុខាភិបាល នឹង​បន្ត​នីតិវិធី​ច្បាប់ ដែល​មាន​ជា​ធរមាន ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត រួម​ជាមួយនឹង​អ្នក​ទទួលខុសត្រូវ ក៏​ដូច​ជា​ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស អឹ​ម ២៥ ប៊ី​យូ​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ