ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយឈ្លោះគ្នាជាមួយសង្សារ មួយខឹងម្តាយស្តីបន្ទោស…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧

ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៦ ភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក មានករណីផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតសម្លាប់ខ្លួនឯងកើតឡើង១ករណីដែលជនរងគ្រោះឈ្មោះ សួង ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ 

ចំពោះមូលហេតុនៃការធ្វើអត្តឃាតនេះគឺដោយសារ ឈ្លោះប្រកែកគ្នាជាមួយសង្សារតាមទូរស័ព្ទ ក្រោយមកក៏ឃើញជនរងគ្រោះស្លាប់ដោយសារផឹកថ្នាំបាញ់ស្មៅតែម្តង ។ ក្រោយពីសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរួចមកក៏បានប្រគល់សពឱ្យខាងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែកនៅស្រុកភ្នំព្រឹកឯណោះវិញក៏មានករណីផឹកថ្នាំបាញ់ស្មៅកើតឡើងដែរនៅចំណុចភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ដែលជនរងគ្រោះឈ្មោះ ហេង មុំ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើបានយកថ្នាំបាញ់ស្មៅប្រភេទអាឆេះយកមកផឹកបណ្តាលឱ្យសន្លប់បាត់បង់ស្មារតី ។ មូលហេតុ ជនរងគ្រោះខឹងម្តាយស្តីបន្ទោស បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំបារាំងធ្លាក់ ៕