ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក​ជាង​១​ខែ ណាត់​ជួបគ្នា បែរ​ជា​ខាងស្រីយំរត់មកប្តឹង ព្រោះ​តែ​ខាងប្រុស​

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ យុវតី​ម្នាក់បាន​រត់​ត្រហេបត្រហប​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​តា​កោ​ អោយ​

ខេត្ត​ព្រៃវែង ៖ យុវតី​ម្នាក់បាន​រត់​ត្រហេបត្រហប​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​តា​កោ​ អោយ​ជួយ​អន្តរា​គមន៍​ ដោយសារ​ត្រូវ​យុវជន​ម្នាក់​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​បោក​យក​ម៉ូតូ​ទៅ​បាត់ ក្នុង​ពេល​ណាត់ជួប​គ្នា​ជា​លើក​ទី​១​។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៣​ មី​នា នៅ​ចំណុច​រង្វង់​មូល​ដំរី​ស ក្នុងភូមិ​ផ្ល​យ សង្កាត់​តា​កោ ក្រុង​ព្រៃវែង​ ខេត្តព្រៃវែង​។

យុវតី​រង​គ្រោះ​មានឈ្មោះ ណុ​ប រតនា អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ជ្រៃ​លើ ឃុំ​ព្រែក​ជ្រៃ ស្រុក​ពោ​ធ៌​រៀង ខេត្តព្រៃវែង ចំណែក​ម៉ូតូ​ដែល​ជនល្មើស​យក​ទៅ​បាត់​នោះ​ម៉ាក​ឌ្រី​ម​សង់​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ​ភ្នំពេញ FD-៨៤៨៣​។

​តាម​ប្រភពពី​​យុវតី​រង​គ្រោះ​បានអោយ​ដឹង​ថា រូប​នាង​និង​ជន​សង្ស័យ​​អាយុ​ប្រហែល​១៨​ឆ្នាំ​មិន​ស្គាល់ឈ្មោះនោះទេ​ បាន​ស្គាល់គ្នា​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ជាង​១​អាទិត្យ​មក​ហើយ ​។ ​នៅ​ថ្ងៃ​កើតហេតុ​នោះ ជន​សង្ស័យ​​បាន​ទូរ​សព្ទ័​មក​លួងលោម​ហៅ​យុវតី​រង​គ្រោះ អោយទៅ​ញ៉ាំ​ចំណី​ជាមួយ​រូបគេ ដោយ​អោយ​យុវតី​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​យក​រូបគេ​នៅ​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​។

យុវតីរងគ្រោះ​​បាន​បន្ត​ថា ពេល​ទៅ​ដល់ ជន​សង្ស័យ​​បាន​ឡើង​ជិះ​ម៉ូតូ​ជាមួយ​យុវតី​រង​គ្រោះ ហើយ​ដឹក​នាង​ទៅ​ញ៉ាំ​អី​នៅ​ចំណុច​រង្វង់​មូល​ដំរី​ស ក្នុង​សង្កាត់​តា​កោ ក្រុង​ព្រៃវែង ពេល​ហូប​អី​រួច​​ជន​រង​គ្រោះ​បាន​ឱ្យជនសង្ស័យ​​ដឹក​នាង​​ទៅ​ធ្វើ​សក់​ផាត់មុខ នៅ​ភូមិ​ខ្ន​យ ផ្ទះ​ធា​រ៉ា​សាឡ​ន រួច​ ជន​សង្ស័យ​​បាន​ប្រាប់​យុវតី​រង​គ្រោះ​ថា រូបគេ​យក​ម៉ូតូ​ទៅ​ជួសជុល​នៅ​រង្វង់​មូល​ដំរី​ស​វិញ ចាំ​ធ្វើ​សក់​រួច ​ចាំ​គេ​មក​យក​វិញ​។

​យុវត្តីរងគ្រោះ​បាន​បន្ត​ទៀត​ថា ប៉ុន្តែ​ពេល​យុវ​តី​រង​គ្រោះ​ធ្វើ​សក់​ផាត់មុខ​រួច​ ចាំ​យូរ​ពេក​មិនឃើញ​ជន​សង្ស័យ​​ទៅ​យក នាង​ក៏​តេ​ទៅ​ជន​សង្ស័យដែរ ​តែ​តេ​មិន​ចូល​ ទើប​ដឹង​ថា​ចាញ់បោក​គេ​ហើយ ទើប​នាង​​យំ​សស្រេកសស្រាក់រ​ត់ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​តា​កោ ​អោយ​ជួយ​អន្តរា​គមន៍​ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ប៉ុន្តែ​អ្វី​ៗ​គឺ​ហួសពេល​ទៅ​ហើយ សមត្ថកិច្ច​បាន​ត្រឹមតែ​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក និង​លេខ​ទូរ​សព្ទ័​ដែល​តេ​ទាក់ទង​គ្នា​ប៉ុណ្ណោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ