រាជធានីភ្នំពេញ ៖ លោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធចេញជាវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់រឹង) បានធ្វើឲ្យបុគ្គលគ្រប់រូបក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីស្របច្បាប់ ជាពិសេសកាត់បន្ថយរាល់បញ្ហាប្រឈមនានាដែលកើតចេញពីវិវាទដីធ្លី។ លោកភិបាលខណ្ឌថ្លែងបែបនេះនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន៧៤២ក្បាលដីស្មើរ៥៦,៦៨ភាគរយ ជូនប្រជាពលរដ្ឋនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នាវេលាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ។
![Picture]()
ពិធីនោះក៏មានការអញ្ជើញចូលរួមដោយលោកប៊ិន សុឈី អនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ ភូមិបាលនិងសុរិយោដី រាជធានីភ្នំពេញ ។ ព្រមទាំងមានការអញ្ជើញចូលរួមដោយ លោកប្លង់ សីហៈ ប្រធានការិយាល័យដែនដីនគរូបនីយកម្ម សំណង់ ភូមិបាលនិងសុរិយោដីខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីការិយ័យជុំវិញខណ្ឌ ព្រមទាំងប្រជាពលរដ្ឋភូមិខាងលើនោះផងដែរ។
![Picture]()
លោកសក់ ច័ន្ទកញ្ញារិទ្ធ បានថ្លែងទៅកាន់ប្រជាពលរដ្ឋបែបនេះថា ដើម្បីឆ្លើយតបទៅនិងតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលកើតចេញពីវិវាទដីធ្លី ។ ម្យ៉ាងទៀតមើលឃើញពីគុណប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិ និងការទទួលបានភាពកក់ក្ដៅក្នុងចិត្ត។ ព្រមទាំងមានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងប្រើប្រាស់ដីធ្លី និងទទួលបានសិទ្ធិកាន់កាប់ដីធ្លីដែលអាចយកទៅប្រើប្រាស់ជាផលប្រយោជន៍ស្របច្បាប់នោះ។ រដ្ឋាភិបាលកម្ពុជាបានជំរុញនូវការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ក៏ដូចជាលក្ខណៈដាច់ដោយដុំ ។
![Picture]()
លោកអភិបាលខណ្ឌបានថ្លែងបន្តទៀតថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានផ្ដល់នូវអាទិភាពដ៏ធំធេងសម្រាប់ការរៀបចំដីធ្លីឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ផែនកាប្រើប្រាស់ដីធ្លី។ម្យ៉ាងទៀតការគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋាននៃការប្រមូលថវិកាជាតិនិងផ្ដល់លក្ខណៈងាយស្រួលជំរុញការវិនិយោគនិងលើកស្ទួយសេដ្ឋកិច្ចឲ្យឲ្យសម្បូរសប្បាយជូនជាតិនិងប្រជាពលរដ្ឋ ។ ជាពិសេសជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ជាតិ ប្រកបដោយចីរភាព។
![Picture]()
លោកប៊ិន សុឈី អនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ ភូមិបាលនិងសុរិយោដី រាជធានីភ្នំពេញបានជម្រាបជូនប្រជាពលរដ្ឋថា ការចែកជូនវិញ្ញបនបត្រនេះមានរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះដូច្នេះបងប្អូនត្រូវរួសរាន់ទៅទួលយកកុំខាន ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាខកខាន មិនបានបើកពេលនេះ និងត្រូវទៅបើកនៅមន្ទីរដែនដីនគរូបនីយកម្ម សំណង់ ភូមិបាលនិងសុរិយោដីរាជធានីភ្នំពេញដោយខ្លួនឯង។
![Picture]()
លោកលោកប៊ិន សុឈី បានមានប្រសាសន៍បន្តទៀតថាវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ត្រូវបានការពារដោយច្បាប់ គ្មានបុគ្គលណាមកហ៊ានដកហូតយកដីយើងបានទេ ។ ទាល់តែមានសំណងសមរម្យនិងយុត្តិធម៌ ទើបអាចយកបាន មិនតែប៉ុណ្ណោះបងប្អូនប្រជាពលរដ្ឋអាចយកទៅដាក់លក់ បញ្ចាំ ឬអំណោយឲ្យកូនបាន ។ ប៉ុន្តែទោះជាយ៉ាងណាលោកមិនលើកទឹកចិត្តឲ្យដាក់បញ្ចាំនោះទេ ហើយបើធ្វើអំណោយឲ្យកូនសូមកុំភ្លេចទុកសម្រាប់ខ្លួនឯងខ្លះផងដើម្បីខ្លួនចាស់ក្រែងកូនខ្លះចិត្តមិនបាន។
![Picture]()
លោកលោកប៊ិន សុឈី បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋផងដែរថា ចំពោះអ្នកខកខានមិនបានចូលរួមចុះបញ្ជីត្រូវរួសរាន់ដាក់ពាក្យតាមច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញ គេនិងទម្លាក់ចុះមកតាមបណ្ដាលខណ្ឌវិញដើម្បីធ្វើការជូនបងប្អូន។រីឯការយកប័ណ្ណភ្ជាប់មកជាមួយបង្កាន់ដៃ អត្តសញ្ញាណប័ណ្ណ លិខិតផ្ទេរសិទ្ធឬប័ណ្ណស្លាបមាន់ជាដើម ហើយត្រូវទៅយកទាំង២នាក់ប្ដីប្រពន្ធកុំទៅយកម្នាក់ឯង ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ