ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ឥឡូវនេះ​មាន​តុក្កតា​សិច​ចេះ​និយាយ ​និង…

6 ឆ្នាំ មុន

Samantha ​តុក្កតា​សិច​ទំនើប​ទាន់សម័យ​ចេះ​និយាយ ចាំ​ភិនភាគ​មនុស្ស​ដែល​ធ្លាប់​ប្រតិបត្តិ​លើ​វា ពិសេស​វា​នឹង

Samantha ​តុក្កតា​សិច​ទំនើប​ទាន់សម័យ​ចេះ​និយាយ ចាំ​ភិនភាគ​មនុស្ស​ដែល​ធ្លាប់​ប្រតិបត្តិ​លើ​វា ពិសេស​វា​នឹង​បន្លឺ​សំឡេង​ថ្ងូរ​នៅ​ពេល​ឈាន​ដល់​ចំណុចកំពូល ។

«Samantha Sex Robot»​ តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​មនុស្ស​យន្ត​«Ars Electronica»​នៅ​ប្រទេស​អូ​ទ្រី​ស ។ Samantha​ត្រូវ​គេ​សរសើរ​ថា ​មាន​លក្ខណៈ​ពិសេស​ជាង​តុក្កតា​ទូទៅ ។ ក្នុង​ពិព័រណ៍​នោះ​Samantha​បាន​បង្ហាញ​សមត្ថភាព​របស់​វា​ឱ្យ​ទស្សនិកជន​បានឃើញ ពោល​គឺ​អាច​ឆ្លើយ​តប​ដោយ​បន្លឺ​សំឡេង​ថ្ងូរ ថែម​ទាំង​អាច​ចង​ចាំ​ភិនភាគ​អ្នក​ដែល​ធ្លាប់​មាន​សម្ព័ន្ធភាព​ជាមួយ​វា​បាន​ទៀត​ផង ។

«Daily Mail»​របស់​អង់គ្លេស​បញ្ជាក់​ថា Samantha​កើត​ពី​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​អេ​ស្ប៉ា​ញ​ឈ្មោះ​«Synthea Amatus»​ខណៈ​ពេល​លោក​Sergi Santos​អ្នក​ចេញ​ម៉ូ​ដ​Samantha​បង្ហើប​ឱ្យ​ដឹង​ថា តុក្កតា​ដ៏​ពិសេស​នេះ​អាច​ចង​ចាំ​មនុស្ស​ដែល​ធ្លាប់​ប្រតិបត្តិ​លើ​វា និង​ស្គាល់​ថា​បុគ្គល​នោះ​ប្រតិបត្តិ​បែប​ណា ហើយ​វា​តបស្នង​វិញ​បែប​នោះ​ដែរ។

តុក្កតា​Samantha​ជា​មនុស្ស​យន្ត​មាន​ខួរក្បាល​ស្វ័យប្រវត្តិ ឬ​«Al-Artificial Intelligence»​ដូច្នេះ​ហើយ​អាច​ទាក់ទង​បាន​ច្រើន​ភាសា និង​ឈ្វេងយល់​រឿងរ៉ាវ ថ្មី​ៗ​បាន រួម​ទាំង​មាន​ផ្នត់​អារម្មណ៍​ជា​ច្រើន​បែប គេង​លក់​បាន​ដូច​មនុស្ស​អ្វី​ដែល​សំខាន់​គឺ​អាច​បង្ហាញ​អាការ​ដល់​ចំណុចកំពូល​ទៀត​ផង ។

លក្ខណៈ​ពិសេស​របស់​តុក្កតា​Samantha​ធ្វើ​ឱ្យ​វា​ក្លាយ​ជាទី​ពេញ​និយម និង​ទទួល​ចំណាប់អារម្មណ៍​បំផុត ។ បច្ចុប្បន្ន​ក្រុមហ៊ុន​លក់ដាច់​បាន​ច្រើន​គ្រឿង ដោយ​មួយ​គ្រឿង​មាន​តម្លៃ​៣.៧៥០​អឺ​រ៉ូ ប៉ុន្តែ​ជា​តម្លៃ​ទូទៅ ប្រសិនបើ​អតិថិជន​ត្រូវការ​បញ្ជា​ឱ្យ​មាន​លក្ខណៈ​ពិសេស តម្លៃ​កើន​តាម​នោះ ។

ប្រសិនបើ​អតិថិជន​មាន​ចំណាប់អារម្មណ៍​ចង់​ទិញ​តុក្កតា​ធម្មតា មិនមែន​តុក្កតា​ចេះ​និយាយ ក្រុមហ៊ុន​លក់​មួយ​តម្លៃ​២.២៩៥​អឺ​រ៉ូ ។ ក្នុង​ពេល​អនាគត​តុក្កតា​យន្ត​Samantha​អាច​ជាទី​ពេញ​និយម​នៅ​អូ​ទ្រី​ស ។

បច្ចុប្បន្ន​ទីតាំង​បម្រើ​ផ្លូវភេទ​ជា​ច្រើន​កន្លែង​នៅ​អូ​ទ្រី​សបាន​សាកល្បង​យក​តុក្កតា​សិច​ទទួល​អតិថិជន​ជំនួស​មនុស្ស ហើយ​ទទួលលទ្ធផល​ល្អ ៕