ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ប្រុស​ស្រី​៧​នាក់​ បម្រុង​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ពលករ​ប្រុស​ស្រី​ចំនួន​៧​នាក់ ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​រយៈ​មេខ្យល់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ប្រុស​ស្រី​ចំនួន​៧​នាក់ ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​រយៈ​មេខ្យល់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ក្បែរ​ព្រំដែន​ក្នុងភូមិ​ដំបូក​វិល ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។

លោក​វរសេនីយ៍ត្រី ពៅ រតនា នាយ​ប៉ុស្តិ៍​នគរបាល​ម៉ា​ឡៃ បានឱ្យ​ដឹង​ថា នៅ​ពេល​កងកម្លាំង​ចេញ​ល្បាត ក៏​ប្រទះ​ឃើញ​ពលករ​ទាំង​៧​នាក់​ក្នុង​នោះ​ស្រី្ត​៣​នាក់ ដែល​មាន​សម្ភារៈ​និង​ខោអាវ ក្នុង​បំណង​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ក៏​បាន​ចាប់​ឃាត់​នាំ​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។

លោក​វរសេនីយ៍ត្រី លី ស៊ា​ង​យ៉ាង មេ​បញ្ជា​ការ​រង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ថ្លែង​ថា នៅ​ពេល​សាកសួរ​ត្រូវ​បាន​ប្រាប់​ថា ពួក​គាត់​មាន​បំណង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ តាម​រយៈ​មេខ្យល់​ក្នុង​១​នាក់​៥.០០០​បាត ទៅ​៦.០០០​បាត ដោយ​ឱ្យ​លុយ​មុន ទើប​គេ​ជូន​ទៅ​រក​ការងារ​ធ្វើ​ដល់​កន្លែង​តែ​នៅ​ពេល​ជូន​ដល់​ព្រំដែន ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់។

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ថ្លែង​ថា ក្រោយ​ពី​ចាប់​ឃាត់​និង​សាកសួរ​ពួក​គាត់​ប្រាប់​ថា មក​ពី​ខេត្តកំពត​១​នាក់ ខេត្ត​បាត់​ដំបង​២​នាក់ ខេត្តកំពង់ចាម​៣​នាក់ ខេត្ត​បន្ទាយ​មាន​ជ័យ​១​នាក់ ។ បន្ទាប់​ពី​សាកសួរ​រួច ក៏​បាន​ធ្វើ​កិច្ចសន្យា​ ហើយ​​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ និង​ព្រមាន​ថាបើ​ចាប់​បាន​លើក​ក្រោយ​នឹង​មាន​វិធានការ​តាម​ច្បាប់ ។ ចំណែក​មេខ្យល់ សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ