ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន តែង​តែ​ដើរ​ជួរ​មុខ ក្នុង​កិច្ច​ការពារ​អាយុជីវិត​ប្រជាពល​រដ្ឋ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​សនា​បតី​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​

​រាជធានី​ភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​សនា​បតី​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ដើរ​ជួរ​មុខ ក្នុង​កិច្ច​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។ ជាក់ស្តែង ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ជាមួយ​ជម្ងឺ Covid -19 សម្តេច​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ រហូត​ទប់ស្កាត់​នូវ​ការ​រាតត្បាត​ជម្ងឺ​ដ៏​សាហាវ​នេះ​បាន​ជោគជ័យ និង​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​អាស៊ាន និង​លេខ​២ ក្នុង​ពិភពលោក ។ បន្ថែម​ពី​នេះ សម្តេច​តេ​ជោ នៅ​បាន​សាងសង់​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​ដ៏​ធំ​មួយ ស្ថិត​នៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​បាន​ជាង​១​ម៉ឺន​គ្រែ​ថែម​ទៀត​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខណ្ឌដូនពេញ​ចំនួន​ជិត​៣០០០​នាក់ នៅ​វិមាន​៧​មក​រា​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួ​ង ស្រេង ក៏​បានមាន​ប្រសាសន៍​លើក​ឡើង ពី​វីរៈភាព​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​បាន​លះបង់​គ្រប់​បែប​យ៉ាង ទាំង​យុវភាព​និង​អាយុជីវិត ដើម្បី​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុ​ល ពត និង​បាន​ស្តារ​ប្រទេស​ជាតិ​ចេញពី​ចំណុចសូន្យ និង​បាន​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​មានការ​រីក​ចំរើន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ បន្ថែម​ពី​នេះ លោក​ក៏​បាន​លើក​ឡើង​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​របប​ប៉ុ​ល ពត​នោះ​ផង​ដែរ ដោយ​ក្នុង​សម័យ​នោះ​ប្រជាពលរដ្ឋ គ្មាន​អី​ហូប​ចុក​គ្រាប់​គ្រាន់ និង​ការ​កាប់សម្លា.ប់​យ៉ាង​ព្រៃផ្សៃ​បំផុត​នៃ​របប​នោះ​។

លោក​ពិតជា អរគុណ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ក្មួយ​ៗ ។​ ការ​សម្រេចចិត្ត​នេះ ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដោយសារ​តែ​ក្មួយ​ៗ បាន​មើលឃើញ​ពី​ការ​យកចិត្តទុកដាក់ និង​ការ​លះបង់​ដ៏​ធំធេង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​ស្វែងរក សន្តិភាព​និង​ការ​អភិវឌ្ឍ​ជូន​ជាតិ ។

ដូច្នេះ​ក្មួយ​ៗ ត្រូវ​រួម​គ្នា​ការពារ​សន្តិភាព​អោយ​បាន​គង់​វង់ ។ មាន​សន្តិភាព ទើប​មានឱកាស​អភិវឌ្ឍ​ប្រទេស​អោយ​រីក​ចំរើន​ជឿនលឿន​បាន ហើយ​ដើម្បី​ការពារ​សន្តិភាព​បាន មាន​តែ​បោះ​ឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា ។ លោក​សូម​អោយ​សមាជិក​ម្នាក់​ក្លាយជា​សន្លឹក​ឆ្នោត​១​សន្លឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បោះ​ឆ្នោត​២០២៣​ខាង​មុខ​នេះ ដើម្បី​យើង​មានឱកាស​កសាង​អភិវឌ្ឍន៍​ប្រទេស អោយ​រីក​ចំរើន​រុងរឿង​បន្ថែម​ទៀត​។

លោក​សូម​អោយ​បងប្អូន​និង​ក្មួយ​ៗ​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​ពី​អំពើ​ល្អ​របស់​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា​ជូន​ទៅ​បងប្អូន​សាច់ញាតិ​និង​អូស​ទាញ​ពលរដ្ឋ​ដែល​ដើរ​លើ​ផ្លូវខុស​មក​ចូលរួម​ជី​ភាព​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​វិញ​។

លោក ជា ខេ​មា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ បាន​បញ្ជាក់​អោយ​ដឹង​ថា សមាជិក សមាជិកា បក្ស​ដែល​ចូល​មក​ជា​សមាជិក​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា​ខណ្ឌដូនពេញ ថ្មី​នេះមាន​ចំនួន​២៧៦៩​រូប ស្រី​ចំនួន​១៣៩៣​រូប មក​ពី​១១​សង្កាត់ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ហើយ​ត្រូវ​បាន​ប្រកា​សប​ញ្ជូ​ល​ជា​សមាជិក​គណបក្ស​ជា​ផ្លូវកា​នៅ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ