ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ ៖ បើ​វិទ្យុ​អាស៊ី​សេរី​បន្ត​ធ្វើការ​នៅ​ទី​ងងឹត ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​នៅ​ឯ​ស​ន្និ​សិទ្ធ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែកញ្ញា នៅ​ទីស្តីការក្រសួង ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ថា​

​រាជធានី​ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​នៅ​ឯ​ស​ន្និ​សិទ្ធ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែកញ្ញា នៅ​ទីស្តីការក្រសួង ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ថា​ក្រសួង​បាន​បិទ​ការ​រិ​យា​ល័យ​វិ​ទ្យ​អាស៊ី​សេរី និង​កាសែត​ឌឹ​ខេ​ម​បូ​ឌា ដេ​លី ជា​រឿង​ពិត​នោះ​ទេ ។​

លោក អ៊ុ​ក គឹ​ម​សេង ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​ថា​៖ « ក្រសួង​ព័ត៌មាន​តែងតែ​ប្រកាន់​ជំហរ​មួយ​មិនមែន​ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​នោះ​ទេ ។ យើង​នៅ​តែ​បន្ត​ឲ្យ​មាន​អង្ក​ការ​ព័ត៌មាន​មួយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថ្មី​បំផុត​នោះ​នៅ​ចុងខែ​សីហា​កន្លង​មកនេះ​ លោក ខៀវ​កា​ញា​រិ​ទ្ធ បាន​ធ្វើ​​ស​ន្នី​សិ​ទ​សារព័ត៌មាន​មួយ ដោយ​លោក​បាន​និយាយ​រៀបរាប់​ពី​ការ​បិទ​វិទ្យុ​មួយ​ចំនួន​នៅ​កម្ពុជា នោះ​លោក​បង្ហាញ​ថា​ ក្រសួង​ព័ត៌មាន​នៅ​តែ​ពិចារណា​ចំពោះ​អង្គការ​ព័ត៌មាន​នានា​ ក្នុង​នោះ​ក៏​មាន​វិទ្យុ​អាស៊ី​សេរី និង​ការ​សែត​ដឺ​ខេ​ម​បូ​ឌា ដេ​លី​»​។​

លោក ​អ៊ុ​ក គឹ​ម​សេង ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​កំពុង​តែ​រៀបចំ​ឯកសារ​ដើម្បី​ឆ្លើយ​តប​នឹង​សំណើរ​របស់​ម្ចាស់​វិទ្យុ​អាស៊ី​សេរី​ដែល​បាន​ស្នើ​សុំ​មក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចុះបញ្ជី​វិទ្យុ​​អាស៊ី​សេរី​ផង​ដែរ​។​ ដែល​ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​នៅ​ចុងខែ​សីហា​កន្លង​មក​ ប្រធាន​វិទ្យុ​អាស៊ី​សេរី​ដែល​មាន​​ម្ចាស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ សហរដ្ឋអាមេរិក​ បាន​ស​រសេរ​លិខិត​ម​ក​ក្រ​សួង​ព័ត៌មាន​ ដើម្បី​សុំ​ក្រសួង​ចុះបញ្ជី​វិទ្យុ​អាស៊ី​សេរី​។​

លោក ​អ៊ុ​ក គឹ​មសេង​ បាន​អះអាង​ថា​ «​ក្នុង​នាម​ក្រសួង​ព័ត៌មាន​ខ្ញុំ​សូម​ប​ដិ​សេធ​ថា ​ក្រសួង​ព័ត៌មាន​មិន​បាន​ទៅ​គាបសង្កត់ មិន​បាន​រឹតត្បិត​សិទ្ធិ​សេរីភាពអ្វី​ទាំងអស់ ​ចំពោះ​វិទ្យុ​អាស៊ី​សេរី ក៏​ដួច​ជា​សារព័ត៌មានផ្សេង​ៗ»​។ ចំណែក​រឿង​កាសែត​ខេ​ម​បូ​ឌា​ដេ​លី​វិញ ​លោក ​អ៊ុ​ក ​គឹ​មសេង​ បាន​លើក​ឡើង​ថា រឿង​កាសែត​នោះ​មិន​ពាក់ព័ន្ធ​នឹង​ក្រសួង​ទេ គឺ​ពាក់ព័ន្ធ​នឹង​រឿង​លុយ​កាក់​ជាមួយ​អគ្គនាយក​ពន្ធដា​ដែល​ស្ថា​ប័ន​នេះ​ជំពាក់​ជាង ៦​លាន​ដុល្លារ​អា​មេ​រិ​ក ៕