ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ី​វិល​ម្នាក់​​ដក​កាំ​ភ្លើ​.​ង​វា​.​យ​ក្មេងជំទង់៣នាក់ផ្អើល​ស្ពាន​ថ្មើរជើង​ផ្សារ​ជម្ពូ​វ័ន

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្មេង​ប្រុស​ជំទង់​ចំនួន​៣​នាក់​បាន​មក​តាម​ម្តាយ ដើម្បី​លើក​បន្លែ​នៅ​ទល់មុខ​ផ្សារ​ជម្ពូ​វ័ន ហើយ​កំពុង​អង្គុយ​ហូប​បុកល្ហុង​សុខ​ៗ ក៏​ត្រូវ​ជន​ស៊ី​វិល​មក​ចោទប្រកាន់​ថា «​លួច​គាស់​តូប​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន​» ហើយ​ជន​ស៊ី​វិល​នោះ​ក៏​ដក​កាំ​ភ្លើ​.​ង​វា​.​យ​ក្មេង​ប្រុស​ម្នាក់ បណ្តាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​ចំនួន​៣​នាក់​បាន​មក​តាម​ម្តាយ ដើម្បី​លើក​បន្លែ​នៅ​ទល់មុខ​ផ្សារ​ជម្ពូ​វ័ន ហើយ​កំពុង​អង្គុយ​ហូប​បុកល្ហុង​សុខ​ៗ ក៏​ត្រូវ​ជន​ស៊ី​វិល​មក​ចោទប្រកាន់​ថា «​លួច​គាស់​តូប​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន​» ហើយ​ជន​ស៊ី​វិល​នោះ​ក៏​ដក​កាំ​ភ្លើ​.​ង​វា​.​យ​ក្មេង​ប្រុស​ម្នាក់ បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈា​.​ម​ស្រោច​ពេញ​ផ្ទៃមុខ​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្ពាន​ថ្មើរជើង​ផ្សារ​ជម្ពូ​វ័ន នឹង​ទល់មុខ​វិទ្យាល័យ​ជម្ពូ​វ័ន​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ នុ​ត វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​នៅ​អង្គការ ភាព​ញញឹម​នៃ​កុមារ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ មាន​ម្តាយ​ឈ្មោះ ឌៀប សំអាត អាយុ​៥៥​ឆ្នាំ មុខរបរ​លើក​បន្លែ​នៅ​ផ្សារ​ជម្ពូ​វ័ន ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​២​នាក់​បងប្អូន ព្រមទាំង​ម្តាយ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ កូន​គាត់​មាន​គ្នា​៣​នាក់ ក្នុង​នោះ​កូនបង្កើត​មាន​២​នាក់ និង​កូនចិញ្ចឹម​ម្នាក់ សរុប​ចំនួន​៣​នាក់ បាន​អង្គុយ​ហូប​បុកល្ហុង​នៅ​កាំជណ្តើរ​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ជម្ពូ​វ័ន​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​បងប្អូន​ទាំង​៣​នាក់​កំពុង​តែ​អង្គុយ​ហូប​បុកល្ហុង​សុខ​ៗ ក៏​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ពាក់អាវ​.​ស​ដើរមក​ក្បែរ​ពួក​គាត់ ហើយ​ចោទប្រកាន់​ថា ពួក​គាត់​លួច​គាស់​តូប​មុខ​សាលា​វិទ្យាល័យ​ជម្ពូ​វ័ន ដោយ​និយាយ​ថា «​ពួក​អែង ម៉េច​នាំ​គ្នា​មក​គាស់​តូប​មុខ​សាលា​ចឹ​ង​» ហើយ​ជន​រង​គ្រោះជា​ប្អូន​បាន​បដិសេធ​ថា «​អត់​ទេ​ពូ ពួក​ខ្ញុំ​មិន​ដែល​គាស់​តូប​គេ​ទេ ខ្ញុំ​មក​ជាមួយ​ម្តាយ​ខ្ញុំ​ទេ ម្តាយ​ខ្ញុំ​រង់ចាំ​លើក​បន្លែ​អោយ​គេ​នៅ​មុខ​ផ្សារ​ជម្ពូ​វ័ន ម៉េច​បាន​ចោទ​ពួក​ខ្ញុំ​ចឹ​ង​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​ជន​ស៊ី​វិល​ខាងលើ ក៏​បាន​វា​.​យ​ជន​រង​គ្រោះជា​ប្អូន​មួយ​ដៃ ចំណែក​ជន​រង​គ្រោះ​បាន​សួរនាំ​ថា «​ម៉េច​បាន​វា​.​យ​ប្អូន​ខ្ញុំ​» ពេល​នោះ​ស្រាប់តែ​ជន​ស៊ី​វិល​នោះ​បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​ចេញពី​ចង្កេះ រួច​មក​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ នុ​ត វណ្ណៈ ចំ​ក្បាល បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈា​.​ម​ស្រោច​ខ្លួន​តែ​ម្តង ហើយ​ជន​បង្ក​ក៏​បាន​ឡើង​លើ​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ជម្ពូ​វ័ន រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។ ចំណែក​ម្តាយ​ពេល​ដែល​មក​មើល​កូន​កំពុង​តែ​អង្គុយ​ហូប​បុកល្ហុង ក៏​ស្រាប់តែ​ឃើញ​កូន​ឈា​.​ម​ហូរ​ស្រោច​ក្បាល​រង​របួសធ្ងន់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​ចំណុច​កើតហេតុ​ភ្លាម​ៗ ហើយ​បាន​នាំ​ជន​រង​គ្រោះ​ទាំង​២​នាក់ និង​ម្តាយ​នាំ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​ផង​ដែរ តែ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ពេក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បានអោយ​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​សិន ហើយ​សមត្ថកិច្ច​រង់ចាំ​ទទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ​តាម​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ