ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ! អគ្គី​ភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ពលរដ្ឋច្រើន​​ខ្នង​នៅ​ភូមិ​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​កំពុង​តែ​ឆាបឆេះ​រហូត​ដល់​វេលា​

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​កំពុង​តែ​ឆាបឆេះ​រហូត​ដល់​វេលា​ម៉ោង​8​និង​10​នាទី​នេះ ព្រឹក​ថ្ងៃ​ទី 12 ខែមីនា​ឆ្នាំ 2023 នៅ​មិន​ទាន់​គ្រប់គ្រង​សភាពការណ៍​បាន​នៅឡើយ​ ដោយសារ​តែ​អគ្គី​ភ័យ​មាន​ទំហំ​ធំធេង ​។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​នៅ​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។

​ក្នុងហេតុការណ៍ខាងលើនេះ​ដែរ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុង​តែ​ជញ្ជូន​ទឹក​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

គេ​មិនដឹង​ថា​ទំ​ហំនៃ​ការ​ខូចខាត​អស់​ប៉ុន្មាន​នោះ​ទេ ព្រោះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​កើតហេតុ​ជា​ផ្ទះ​ឈើ​ជាប់​ៗ​គ្នា ។ ​តាម​ការប្រមាណ មាន​ទំហំ​ធំធេង​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ដែរ​។​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ