ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ខ្ញុំ​ស្នើ​សុំ​ម្ចាស់​រោងចក្រ ​ឲ្យ​កម្មការិនី​មាន​ផ្ទៃពោះ​ចេញ​មុន​ម៉ោង​យ៉ាង​ហោច​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ស្នើ​ឲ្យ

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ស្នើ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់ ត្រូវ​អនុញ្ញាតិ​ឲ្យ​កម្មការិនី​ដែល​កំពុង​ពរ​ផ្ទៃ​ឲ្យ​ចេញ​ធ្វើការ​មុន​ម៉ោង​យ៉ាង​ហោច​ណាស់ ១៥ នាទី ដើម្បី​សម្រួល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មិនបាច់​ប្រជ្រៀត​នឹង​កម្មករ កម្មការិនី​រាប់រយ​នាក់​ពេល​ចប់ ​និង​ចេញពី​ធ្វើការ ។​

សម្តេច​បាន​ធ្វើ​សេចក្តី​ស្នើ​នេះ នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់​នៅ​សួន​ឧស្សាហកម្ម​វ​ឌ្ឍៈ​១ នៅ​តាម​បណ្តោយ​ផ្លូវ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ​២០១៧ នេះ ទីកន្លែង​ដែល​សម្តេច​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ឲ្យ​ចាប់ផ្តើម​ធ្វើការ​ជាមួយ​និយោជក ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ជាមួយ​រាជរដ្ឋាភិបាល​។​

សម្តេច​បាន​បញ្ជាក់​ថា បើសិនជា​ម្ចាស់​រោងចក្រ សហគ្រាស​ណា មាន​សណ្តាន​ចិត្ត​អនុញ្ញាតិ​ឲ្យ​កម្មការិនី​មាន​ផ្ទៃពោះ​បាន​ចេញ​មុន​ម៉ោង ​កន្លះ​ម៉ោង​មុន គឺ​រឹតតែ​ល្អ ព្រោះ ​«ពួក​គេ ​គឺ​រូប​មួយ តែ​ជីវិត​ពីរ​» ។ សម្តេច​បាន​បញ្ជាក់​ថា ​ក្នុង​ព្រឹក​នេះ​គឺ​មានកម្ម​ការិនី​ចំនួន ៥៨៧ នាក់​មាន​ផ្ទៃពោះ កំពុង​មាន​វត្តមាន​ក្នុង​ពិធី​សំណេះសំណាល​នេះ​។ ​

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អត្រាកំណើត​ក្នុង​មួយ​ឆ្នាំ​សម្រាប់​កម្មការិនី​ទាំង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​ គឺ​មាន​ប្រមាណ ២០ ឬ​៣០​ម៉ឺន​ក្នុង​មួយ​ឆ្នាំ ហើយ​សម្ត​ច​ក៏​បាន​សំណូ​ម​ពរ​ឲ្យ​កម្មការិនី​ និង​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ ។ កន្លង​មក​សម្តេច​បាន​សម្រេច​ថា ​រាជរដ្ឋាភិបាល​នឹង​ចំណាយ ១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឧ​ប​ត្ថ​ម្ភ​ដល់​កម្មការិនី​ទាំង​ក្នុង ​និង​ក្រៅ​ប្រព័ន្ធ​ឆ្លងទន្លេ ៕