ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្តក្រចេះ ចុះ​សួរសុខទុក្ខ​ដល់​កងកម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ស្នងការ​នគរបាល​ខេត្តក្រចេះ

ខេត្តក្រចេះ ៖ ស្នងការ​នគរបាល​ខេត្តក្រចេះ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បាន​ប្រាប់​ឲ្យ​នគរបាល​វរៈ​ការពារ​ព្រំដែន ត្រូវ​ត្រៀមលក្ខណៈ​ប្រចាំការ​ឲ្យ​ជាប់​ជា​ប្រចាំ​លើ​២៤​ម៉ោង​ដើម្បី​ដោះស្រាយ​សភាពការណ៍​ជាយថាហេតុ​កើតឡើង​ឲ្យ​បាន​ទាន់​ពេល ។

ជាមួយ​គ្នា​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​លើក​ឡើង​ពី​សភាព​ការ​បច្ចុប្បន្ន ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់​បាន​ជ្រាប និង​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់ ។ និង​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល ដែល​ជា​រដ្ឋាភិបាល​ស្របច្បាប់ ដែល​មាន សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។

ការ​មាន​ប្រស​សន៍​លើក​ឡើង​បែប​នេះ របស់​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត គឺ​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ រួម​និង​លោក គង់ គឹ​ម​នី អភិបាលស្រុក​ស្នួល ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ​កងកម្លាំង​នគរបាល​វរ​ការពារ ព្រំដែន​គោក​លេខ​៦១៩​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ក្នុង​ពិធី​សួរសុខទុក្ខ​ដល់​កងកម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកញ្ញា ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ក៏​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ អង្ករ​២​តោន នំអន្សម​ជាង​២​រយ​នំ មី​១៥​កេស ត្រីខ​១៥​កេស ព្រមទាំង​ថវិកា​ចំនួន​៥​លាន​រៀល ទៅ​ប្រគល់​ជូន​ដល់​កងកម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍​ស្នងការ បាន​សម្តែង​ការ​កោតសរសើរ​ដល់​កម្លាំង​វរៈ​ការពារ​ព្រំដែន​ទាំងអស់ ដែល​កន្លង​បាន​ខិតខំ​បំពេញការងារ​បាន​ល្អ​ប្រសើរ ជា​ពិស​សការ​រួម​សហការ ជាមួយនឹង​ប្រទេស​ជា​មិត្ត​ជិតខាង ក្នុង​ការ​អនុវត្ត​កិច្ច​ការងារ​មិន​ឲ្យ​មាន​បាតុភាព​អ្វី​កើតឡើង​ឲ្យ​ព្រួយ​បារ​ម្ម​នោះ​ទេ ។

មាន​ប្រសាសន៍​សង្កត់ធ្ងន់​ក្នុង​ពិធី​នោះ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បាន​ជំរុញ​ឲ្យ​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន ពិនិត្យ​លើក​ផែនការ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស ដែល​គ្រោង​និង​មាន​វគ្គ​ពិសេស​មួយ​វគ្គ​ទៀត ដើម្បី​បង្កបង្កើន​សមត្ថ​ក​ភាព​កងកម្លាំង​របស់​ខ្លួន ។ និង​ការ​ចេះ​រួម​គ្នា​ការ​បង្កបង្កើន​ផល​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ សម្រាប់​ដោះស្រាយ​ទ្រទ្រង់​ជីវភាព​កងកម្លាំង​វរៈ​ការពារ​ព្រំដែន​ឲ្យ​បាន​ប្រសើរ​ឡើង ។ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​ត្រូវ​ចេះ​សហការ​ជាមួយ​ប្រទេស​ជិតខាង​ឲ្យ​បាន​ល្អ ៕