UEL ៖ Man UTD លុតភ្ញៀវ Betis ខណៈ Arsenal ត្រឹមស្មើម្ចាស់ផ្ទះ Sporting Lisbon
អន្តរជាតិ ៖ ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Europa League (UEL) រដូវ
អន្តរជាតិ ៖ ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Europa League (UEL) រដូវ
អន្តរជាតិ ៖ ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Europa League (UEL) រដូវកាល ២០២២-២៣ បានបញ្ចប់សព្វគ្រប់ កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ដោយក្នុងនោះ៥គូមានចាញ់ឈ្នះគ្នា ខណៈដែល៣គូទៀតបានត្រឹមស្មើគ្នាប៉ុណ្ណោះ។
កាំភ្លើងធំ Arsenal ក្រុមកំពូលតារាងនៃលីគកំពូលអង់គ្លេស Premier League បានត្រឹមលទ្ធផល ២-២ ជាមួយនឹងក្រុមម្ចាស់ផ្ទះ Sporting Lisbon នៅឯកីឡដ្ឋាន Jose Alvalade ។ ខ្សែការពារ Goncalo Inacio និងខ្សែប្រយុទ្ធ Paulinho ជាអ្នករកគ្រាប់សម្រាប់ Lisbon ចំណែកខ្សែការពារ William Saliba ជាអ្នករកគ្រាប់សម្រាប់ Arsenal ខណៈ១គ្រាប់ទៀតរបស់ពួកគេ គឺជាគ្រាប់បាល់ចូលគ្នាខ្លួនឯង (Own Goal) របស់ខ្សែបម្រើ Hidemasa Morita របស់ក្រុមម្ចាស់ផ្ទះ។
ងាកទៅកាន់ការប្រកួត១គូទៀត ក្រុមបិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវ Real Betis ដោយលទ្ធផល ៤-១ នៅឯកីឡដ្ឋាន Old Trafford។ ៤គ្រាប់របស់ម្ចាស់ផ្ទះ សម្រេចបានដោយកីឡាករ៤នាក់ផ្សេងគ្នារួមមាន Marcus Rashford, Antony, Bruno Fernandes និង Wout Weghorst ខណៈដែល១គ្រាប់របស់ Betis រកបានដោយខ្សែបម្រើប្រយុទ្ធ Ayoze Perez ។
ក្រុមផ្សេងទៀតដូចជា Juventus និង Roma ក៏សុទ្ធតែទទួលបានជ័យជម្នះផងដែរ សម្រាប់ការប្រកួតជើងទី១នេះ ដោយម្ចាស់ផ្ទះ Juventus បានយកឈ្នះលើក្រុម Freiburg លទ្ធផល ១-០ រីឯម្ចាស់ផ្ទះ Roma ក៏បានយកឈ្នះក្រុម Real Sociedad លទ្ធផល ២-០។
សូមជម្រាបថា ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងក្នុងថ្ងៃតែមួយ ពោលគឺនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីសម្រេចយកក្រុមបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
ខាងក្រោមនេះ គឺជាលទ្ធផលទាំងអស់នៃការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ UEFA Europa League ៖
ចែករំលែកព័តមាននេះ