រាជធានីភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាថ្មីនេះបានក្រើនរម្លឹកអ្នកសិល្បៈ ពិសេសតារាចម្រៀង ក៏ដូចជាពិធីករ ពិធីការិនី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជុំវិញការទទួលទានភេសជ្ជៈប៉ូវកម្លាំងតាមបណ្តាកម្មវិធីប្រគុំដន្ត្រី ឬពិធីផ្សេងៗ ដោយសារតែមានការកត់សម្គាល់ឃើញថា តារាចម្រៀងត្រូវផឹកភេសជ្ជៈចម្រុះច្រើនមុខ ដែលងាយប្រឈមមុខនឹងការកើតជំងឺ «ទឹកនោមផ្អែម»។
![Picture]()
«ខ្ញុំព្រួយជាងគេ ឥឡូវនេះ គឺព្រួយអញ្ចេះ ខ្ញុំព្រួយបារម្ភទៅលើអ្នកចម្រៀង និងពិធីករ ពិធីការិនីរបស់យើង ទឹកនោមផ្អែម»។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ដែលប្រពឹត្ដទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ កាលពីថ្ងៃទី ៧ មីនា កន្លងទៅនេះ។
![Picture]()
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានចោទជាសំណួរថា «ម៉េចបាន (អ្នកចម្រៀង) ទឹកនោមផ្អែម0x017d7 ឥឡូវអ្នកចម្រៀង ដដែល ថ្ងៃនេះច្រៀងឱ្យខារ៉ាបាវ ទៅភ្លក់អាខារ៉ាបាវទៅ។ ស្អែកទៅបាកាស ទៅភ្លក់អាបាកាសនោះទៅ ខានស្អែកច្រៀងអី អ៊ីឈីតាន់។ (ផឹក) គ្រប់ អ៊ីចឹងទេថ្ងៃក្រោយ សុំផ្តាំទៅក្មួយៗអ្នកចម្រៀង ក៏ដូចជា ពិធីករ ពិធីការិនី ព្រោះត្រូវតែភ្លក់ឱ្យគេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើថា ទាំងអ្នកចម្រៀង ក៏ដូចជាពិធីករ ពិធិការិនី គួរប្រុងប្រយ័ត្នចំពោះសុខភាព ដោយសម្តេចបានណែនាំថា អ្នកសិល្បៈគ្រាន់តែលើកភេសជ្ជៈកំប៉ុង ឬភេសជ្ជៈប៉ូវកម្លាំងទាំងនោះ ដាក់ត្រឹមមាត់ទៅបានហើយ កុំលេបចូល ឬក៏ធ្វើជាដូចលេបចូលពោះអ៊ីចឹង។
![Picture]()
«ក្មួយៗកុំទៅលេបអីច្រើនមុខណាស់ មិនដឹងថាថ្ងៃក្រោយកើតអីទេ។ តែមិនស្រួលច្រៀងអត់កើតទេ ច្រៀងអត់កើត»។ នេះជាកង្វល់ដែលសម្តេចបានលើកឡើង។ សម្តេចតេជោ បន្តថាសម្តេចពេលទស្សនាកម្មវិធីនានាតាមកញ្ចក់ទូរទស្សន៍ សម្តេចតែងកត់សម្គាល់ថា ឃើញមនុស្សដដែលៗ (ជា អ្នកចម្រៀង ឬពិធីករ ពិធីការិនី) ថ្ងៃនេះលើកភេសជ្ជៈម៉ាកនេះ ដល់ថ្ងៃស្អែកលើកផឹកម៉ាកផ្សេងទៀត ដូច្នេះវាពិតជាច្រើនមុខពេក ដែលងាយនឹងធ្វើឱ្យពួកគាត់ប្រឈមមុខខ្ពស់កើតជំងឺទឹកនោមផ្អែម។
![Picture]()
សម្តេចបន្ថែមថា ជាកង្វល់ដែរលើរឿងនេះ យើងឃើញបាត់បង់អ្នកចម្រៀង ឬបាត់បង់ ពិធីករពិធីការិនី ដល់មើលឃើញតាមទូរទស្សន៍ច្រើនពេក គិតថាពួកហ្នឹង ទឹកនោមផ្អែមហើយ» នេះជាការក្រើនរម្លឹករបស់សម្តេច ដោយសម្តេចតេជោ បន្តថា យ៉ាងណាមិញ សម្តេចជឿជាក់ច្បាស់ជាក្មួយៗ ជាតារាចម្រៀង ពិធីករ ពិធីការិនី គឺមានវិធីការពារខ្លួនផងដែរ៕
សូមបញ្ជាក់ ៖ តើជំងឺទឹកនោមផ្អែម មានប៉ុន្មានប្រភេទ ?
ចែករំលែកព័តមាននេះ