ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើជំងឺទឹកនោមផ្អែម មានប៉ុន្មានប្រភេទ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជំងឺ​ទឹកនោម​ផែ្អ​ម គឺជា​ជំងឺ​មួយ​ដែល​បង្កឡើង​ដោយ​ភាពខុស​បែ្ល​ក​នៃ​អ័រម៉ូន វា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ជាច្រើន​ដូចជា បញ្ហាក្រលៀន ហើម​ប្រអប់ជើង បញ្ហាភែ្ន​ក បញ្ហាបេះដូង បញ្ហាប្រព័ន្ធ​ប្រសាទ…

រាជធានីភ្នំពេញ ៖ ជំងឺ​ទឹកនោម​ផែ្អ​ម គឺជា​ជំងឺ​មួយ​ដែល​បង្កឡើង​ដោយ​ភាពខុស​បែ្ល​ក​នៃ​អ័រម៉ូន វា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ជាច្រើន​ដូចជា បញ្ហាក្រលៀន ហើម​ប្រអប់ជើង បញ្ហាភែ្ន​ក បញ្ហាបេះដូង បញ្ហាប្រព័ន្ធ​ប្រសាទ និងបញ្ហា​ចរន្តឈាម ។ បើសិនជា​យើង​ទុក​វាមិន​ព្យាបាល​ទេនោះ​បញ្ហាទាំងអស់នេះ​នឹង​នាំឱ្យ​អ្នកខ្សោយ​ក្រលៀន កើត​ដំបៅ ស្លាប់​អវៈយវៈ ងងឹត​ភែ្ន​ក ឬ​នាំ​ឲ្យ​មានការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ទៀតផង ​។ ជំងឺ​ទឹកនោម​ផែ្អ​ម​ច្រើនតែ​កើត​លើ​មនុស្សដែលមាន​អាយុ​ច្រើន ធាត់ ហើយ​អសកម្ម​ក្នុង​ជីវភាព​រស់នៅ ។ នេះជាការពន្យល់របស់លោកវេជ្ជបណ្ឌិត ឃន ភារម្យ ជំនាញផ្នែកជំងឺទូទៅ នៅកម្មវិធី «ទៅពេទ្យ» ដែលជាកម្មវិធីសម្រាប់ការណាត់ជួបគ្រូពេទ្យតាមអនឡាញ ។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ជំងឺទឹកនោមផែ្អមដែលគេស្គាល់ច្រើនមាន ២ ប្រភេទ ដូចខាងក្រោម ៖

ជំងឺទឹកនោមផែ្អមប្រភេទទី ១ ៖ ជំងឺទឹកនោមផ្អែមប្រភេទទី ១ ជាជំងឺទឹកនោមផែ្អម ដែលអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីនដែលមាននៅក្នុងខ្លួន ឬជាជំងឺដែលធ្វើឱ្យភាពស៊ាំរបស់រាងកាយចុះខ្សោយ ។ វា បំផ្លាញកោសិកាលំពែង ដែលជាអ្នកផលិតអ័រម៉ូនអាំងស៊ុយលីន ដែលយើងត្រូវការជាចាំបាច់ដើម្បី គ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ។ ចំពោះអ្នកដែលកើតជំងឺទឹកនោមផែ្អមទាំងនៅកេ្មងនោះពួកគេមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីន បានឡើយ ។ អ្នកកើតជំងឺទឹកនោមផែ្អមប្រភេទទី ១ នេះ ត្រូវតែបង្កើនបរិមាណអ័រម៉ូនអាំងស៊ុយលីននៅក្នុងខ្លួនមិនថាតាមរយៈការចាក់ថ្នាំអាំងស៊ុយលីន ឬពាក់ឧបករណ៍ដើម្បីបំភាយអាំងស៊ុយលីន នៅក្រោមស្បែកនោះទេ ។ សូមបញ្ជាក់ថា អ័រម៉ូនអាំងស៊ុយលីន មិនអាចទទួលបានតាមរយៈថ្នាំគ្រាប់ទេ ពីព្រោះវានឹងត្រូវបំផ្លាញនៅពេលដែលយើងលេបចូលទៅដោយមិនទាន់ទាំងបានផ្តល់ដល់រាងកាយនៅឡើយ ។

ជំងឺទឹកនោមផែ្អមប្រភេទទី ២ ៖ ជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺគ្រោះថ្នាក់បំផុត ហើយវាមានកម្រិតធ្ងន់ធ្ងរជាងប្រភេទទី ១ ដោយសារវាមិនអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីនឡើយ ។ មនុស្សដែលមានវ័យចាប់ពីអាយុ ៤៥ ឆ្នាំឡើងទៅ និងអ្នកដែលលើសទម្ងន់ច្រើនតែកើតជំងឺនេះ ហើយពួកគេមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់ទេ ឬមិនអាចប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីនបានតែម្តង ។ ដោយសារកង្វះអ័រម៉ូនអាំងស៊ុយលីននេះហើយ ទើបរាងកាយមិនអាចបញ្ជូនជាតិស្ករក្នុងឈាម ចូលទៅក្នុងកោសិកាបានទេ ។ ជាតិស្ករកើនឡើងនៅក្នុងឈាម បង្កឲ្យមានបញ្ហាដល់សុខភាព ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។