ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រែក្លាយ​ទន្លេ​ស្ងួត​នៅ​ឃុំ​ព្រះ​ធាតុ កន្លែង​មាន​បារមី​ស័ក្តិសិទ្ធិ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្ម​ជាតិ

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​ ៖ «​នៅ​តាម​ដងផ្លូវ​ទន្លេ​ស្ងួត​ ស្ថិត​នៅ​ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ បាន​ដាំ​ដើម​ព្រីង​និង​ឬ​ស្សី​

ខេត្ត​ត្បូងឃ្មុំ​ ៖ «​នៅ​តាម​ដងផ្លូវ​ទន្លេ​ស្ងួត​ ស្ថិត​នៅ​ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ បាន​ដាំ​ដើម​ព្រីង​និង​ឬ​ស្សី​រាប់រយ​ដើម សម្រាប់​ស្រូប​យកជាតិ​ពុល​កា​បោ​ន​(C) ​ហើយ​តំបន់​នេះ​នឹង​ក្លាយជា​កន្លែង​ទេសចរណ៍ធម្មជាតិ​ព្រោះ​ជា​កន្លែង​ប្រវត្តិសាស្ត្រ​ដែល​ពូកែ​ខ្លាំងក្លា​» ។​ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ា​ង សុ​ផល្លែ​ត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​អូ​រាំង​ឪ ថ្លែង​នា​រសៀល​ថ្ងៃ​ទី​០៨​មីនា ឆ្នាំ ២០២៣ នៅ​បរិវេណ​សាលាស្រុក​អូ​រាំង​ឪ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២​ទិវា​អន្តរជាតិ​នារី ៨​ មីនា​ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ​ស្ត្រី​រួម​គ្នា​រក្សាសុខ​សន្តិភាព​ដើម្បី​កិច្ច​អភិវឌ្ឍន៍​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។

លោក​ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូ​រាំង​ឪ​លើក​ឡើង​ថា​ ជា​ការ​ពិត ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួលស្គាល់​នៅ​សមត្ថភាព​ទាំង​ចំណេះដឹង​ជំនាញ​ និង​ឧត្តមភាព​ ព្រមទាំង​​សក្តា​​នុ​ពល​របស់​ស្ត្រី​ដែល​សុទ្ធតែ​ជា​សមាសធាតុ​យ៉ាង​សំខាន់​សម្រាប់​រួមចំណែក​ដល់​សេដ្ឋកិច្ច​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា​ ដូចនេះ​ហើយ​បានជា​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​បាន​ចែង​ថា​ «​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​យើង» ​។ ​ទន្ទឹម​នឹង​នេះ​ យើង​ទាំងអស់​គ្នា​ក៏​បាន​កត់សម្គាល់​ឃើញ​ផង​ដែរ ​។ ​នៅ​បញ្ហា​ដែល​ស្ត្រី​ក្មេង​ស្រី​កម្ពុជា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​ជា​អាទិ៍​ ការ​មិន​ទាន់​ទទួល​បាន​ឱកាស​ពេញលេញ​និង​បង្ក​លក្ខណៈ​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​រៀនសូត្រ​បាន​ខ្ពស់ ​ជា​ពិសេស​នៅ​តាម​បណ្ដាល​មូលដ្ឋាន​ជនបទ​។

លោក​ជំទាវ​សាន្ត អរុណ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​អូ​រាំង​ឪ បាន​អាន​ព្រះរាជ​សារ​សម្ដេចព្រះ​មហាក្សត្រ នរោត្តម​មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ដោយ​បាន​លើក​ឡើង​ថា ក្រោម​ម្លប់​នៃ​សន្តិភាព​និង​កិច្ច​អភិវឌ្ឍន៍​ខ្ញុំម្ចាស់​ខ្ញុំព្រះករុណា​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា​ស្ត្រី​កម្ពុជា​ជា​កម្លាំង​ច​លករ​ដែល​បាន​រួមចំណែក​នៃ​កំណើនសេដ្ឋកិច្ច​កន្លង​មក​ហើយ​បច្ចុប្បន្ន​ស្ត្រី​មានការ​លា​ណុ​វត្តិភាព​ក្នុង​ការ​អនុវត្ត​សិទ្ធិ​អភិវឌ្ឍន៍​ចំណេះដឹង​ជំនាញ​និង​បច្ចេកទេស​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ប្រកបដោយ​សក្តានុពល​ក្នុង​ទីផ្សារ​សេដ្ឋកិច្ចជាតិ​និង​ក្នុង​តំបន់​ហើយ​ក៏​ជា​អ្នក​ទទួល​បាន​ភោ​ប​ផល​ពី​កិច្ច​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ស្ត្រី​និង​គ្រួសារ​មាន​ភាពល្អ​ប្រសើរ​ឡើង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ងាយ​រង​គ្រោះ​។​ ស្ថានភាព​ឋានៈ​និង​តួនាទី​របស់​ស្ត្រី​កម្ពុជា​ក៏​ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់​រួម​ទាំង​ក្នុង​ក្រប​ខណ្ឌ​អភិបាលកិច្ច​កិច្ច​គាំពារ​សង្គម​ការ​ស្ដារ​សេដ្ឋកិច្ចជាតិ​សង្គម​ពី​វិបត្តិ​កូ​វី​ដ​19 និង​កិច្ចការ​នៅ​លើ​ឆាក​អន្តរជាតិ​។

ចំណែក​ឯកឧត្តម​អ៊ា​ង សុ​ផល្លែ​ត រដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​អូរ​រាំង​ឪ​វិញ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា សូម​អរគុណ​ដល់​លោក​ជំទាវ​លឹ​ម ហ៊​ន់​កង​ណែម លោក​ជំទាវ​ប៉ែន អ៊ា​ន លោក​ជំទាវ​ឧកញ៉ា​យី​ន ផា​នី្ន ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមការងារ​ចុះ​ជួយ​តាម​មូលដ្ឋាន​នានា​ក្នុងស្រុក​អូ​រាំង​ឪ យើង​ត្រូវ​រួម​គ្នា​អនុវត្ត​គោលនយោបាយ​ពង្រឹង​សិ​កម្ម​ភាព​យេ​ន​ឌ័​រ​របស់​រាជរដ្ឋាភិបាល​ដែល​បានចិត្ត​ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ជាតិ ក្នុង​ការងារ​បញ្ជ្រាប​យេ​ន​ឌ័​រ​អន្តរ​វិស័យ​ក្នុង​ការ​ធានា​បាន​​នូវ​ជីវ​ភាព​សុខ​សន្តិភាព​ព​ន្លឿ​ន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ជាតិ​ជា​ពិសេស​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។

ឯកឧត្តម​អ៊ា​ង សុ​ផល្លែ​ត មាន​ប្រសាសន៍​បន្ត​ថា យើង​បាន​បញ្ចប់សង្គ្រាម​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​! ដែល​នាំ​មក​នូវ​សន្តិភាព​ឯករាជ្យ​ជាតិ​ពាសពេញ​ប្រទេស​ចាប់តាំងពី​ឆ្នាំ​១៩៩៨ សន្តិភាព​លើកតម្កើង​អភិវឌ្ឍន៍​ឱកាស​មាស​និង​ភាព​សុខសាន្ត​របស់​ប្រជាជន​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៤៤​ឆ្នាំ​មក​ហើយ​។ ការ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូ​វី​ដ​19 ក្នុង​ឆ្នាំ​២០២០-២០២១ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​សែន​និង​មានការ​ចូលរួម​យ៉ាង​ផល​ផុស​ពី​សំណាក់​ប្រជាជន​ក្នុង​ការ​ស្ដារ​covid 19 បាន​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ចជាតិ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។ ឆ្នាំ ២០២៣ បាន​តម្លើង​ប្រាក់បៀវត្ស​ជូន​ដល់​មន្ត្រីរាជការ​និង​សោធន​និវត្តន៍​អតីតមន្ត្រី​រាជការ​និង​អតីត​យុទ្ធ​ជន​ពិការ​ត្រូវ​បាន​កែសម្រួល​និង​តម្លើង​ផង​ដែរ​។

​ឯកឧត្តម​បាន​បន្ត​ថា ចំណែក​ប្រាក់បៀវត្ស​អប្បបរមា​របស់​កម្មករ​កម្មការិនី​ត្រូវ​បាន​ដំឡើង​ដល់​២០០ ដុល្លារ​ក្នុង​មួយ​ខែ ជាមួយ​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​និង​ក្រោយ​សម្រាលកូន​របស់​កម្មការិនី អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រយៈពេល​៣ ខែ​។ ជាមួយ​នោះ​សម្ដេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​ស្ត្រី​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ទៀត​ផង​។​ជាមួយ​នោះ​ក៏​សូម​កោតសរសើរ​ដល់​លោក​ជំទាវ​សាន្ត អរុណ​ដែល​បាន​ចំណាយពេល​ក្នុង​ការ​បំពេញភារកិច្ច​នៅ​ស្រុក​អូរ​រាំង​ឪ រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​នៅ​ក្នុងស្រុក​អូ​រាំង​ឪ​មានការ​រីក​ចម្រើន​ ។​ ដូច​ជា​លោក​ជំទាវ​កង ណែម​បាន​រៀបរាប់​ពី​ប្រវត្តិ​អតីតកាល​ក្នុង​របប​ខ្មែរក្រហម​ដោយ​បង្ហូរទឹកភ្នែក​បាន​ប្រែក្លាយ​ពី​ការ​មិនល្អ​មក​ជា​ច​លករ​ក្នុង​ការ​ជួយ​ដល់​ស្រុក​អូរ​រាំង​ឪ ឃុំ​កោះសូទិន ស្រុក​កោះសូទិន​។

ជាមួយ​នោះ​និង​ផ្ដល់​នូវ​អគារសិក្សា​មួយ​ខ្នង​មាន​ចំនួន​១២ បន្ទប់​ជូន​ដល់​វិទ្យាល័យ​ហេង សំ​រិ​ន ចក​ដោយ​មាន​បំពាក់​នៅ​បរិក្ខារ​ទំនើប​ប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា ព្រមទាំង​រៀបចំ​ជា​វិទ្យាល័យ​គំរូ​មាន​បរិស្ថាន​ល្អ ដូច​ជា​នៅ​ឃុំ​មៀន បាន​ផ្ដល់​អំ​ពូ​ល​សូ​ឡា​ចំនួន​២០​គ្រឿង​ជាមួយ​នោះ ​ឯកឧត្តម​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​យកចិត្តទុកដាក់​និង​ធ្វើអំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។​ហើយ​សូម​គាំទ្រ​បេក្ខភាព​សម្ដេច​តេ​ជោ​ជា​នាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ