ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! កូនកំលោះ​យក​លុយ​ទៅ​ជូន​ឪពុក​ម្តាយ​ខាង​ស្រី ជួប​គ្រោះ​អកុសល ស្លា​.​ប់​និង​របួស​ជា​ច្រើន​​នាក់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គួរ​ឲ្យ​អនិច្ចា​ណាស់ កូនកំលោះ​បែរជា​ស្លា​.​ប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ជិះ​គោ​យន្ត​កន្ត្រៃ​ជាមួយ​បងជីដូនមួយ យក​លុយ​ទៅ​ប្រគល់​ជូន​ខាង​ស្រី ដើម្បី​

ខេត្តបន្ទាយមានជ័យ ៖ គួរ​ឲ្យ​អនិច្ចា​ណាស់ កូនកំលោះ​បែរជា​ស្លា​.​ប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ជិះ​គោ​យន្ត​កន្ត្រៃ​ជាមួយ​បងជីដូនមួយ យក​លុយ​ទៅ​ប្រគល់​ជូន​ខាង​ស្រី ដើម្បី​រៀប​មង្គលការ​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ដោយសារ​គោ​យន្ត​ដាច់​ដៃចង្កូត ហើយ​ក៏​រ៉េ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្រឡាប់​តែ​ម្តង ចំណែក​បងស្រី​ជីដូនមួយ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ ។

បើ​តាម​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៣​និង​៤០​នាទី​ទៀប​ភ្លឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង ខណៈ​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ប្រឡាយ​ទឹក នៅ​ចំណុច​កំណាត់​ផ្លូវ​លេខ​២៥៦៣ (​ថ្មពួក​បឹង​ត្រកួន​) ខាងកើត​វត្ត​គោក​រមៀត ប្រហែល​៣០០​ម៉ែត្រ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២-១៣ ស្ថិត​ក្នុងភូមិ​គោក​រមៀត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ឈ្មោះ ឡា​ត់ សុខា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​បើកបរ​គោ​យន្ដ​កន្ត្រៃ​យក​លុយ​ទៅ​ប្រគល់​ឲ្យ​ម្តាយ​ឪពុក​ខាង​ស្រី នៅ​ភូមិ​គោក​ត្រាច ឃុំ​គោក​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​រួម​ដំណើរ​មាន​គ្នា​០៧​នាក់ (​កូនកំលោះ​-​កូនក្រមុំ​) និង​មាន​ដាក់​អុស​ផង​ដែរ​។ ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គោ​យន្ត​កន្ត្រៃ​ក៏​បាន​ជាប់​កាំ​លាវ (​ចង្កូត​) ហើយ​ក៏​រ៉េ​ក្បាល​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ចូល​ប្រឡាយ​ជ្រៅ​ខាងឆ្វេង ក្រឡាប់​តែ​ម្ដង បណ្ដាល​អោយ​អ្នក​បើករ​រួម​ដំណើរ ៖

១/- ឈ្មោះ ព្រឿ​ន មឹក ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​ស្លា​.​ប់​) នៅ​នឹង​កន្លែង​កើតហេតុ​, ២/- ឈ្មោះ ព្រឿ​ន សៀត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ របួសធ្ងន់​, ៣/- ឈ្មោះ អិន អាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ របួស​បាក់ដៃ​, ៤/- ឈ្មោះ ឈី វ៉ា​ន់​ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ កូនកំលោះ (​ស្លា​.​ប់​) ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​, ៥/ -​ឈ្មោះ ជាតិ សុ​ខន ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រាច ឃុំ​គោក​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​កូនក្រមុំ​) របួស​បាក់ដៃ​ឆ្វេង​, ៦/- ឈ្មោះ ហាប់ តល់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា របួស​បាក់ជើង​ខាងស្ដាំ ចំណែក​អ្នកបើកបរ​ពុំ​មាន​រង​របួស​ទេ​។

ក្រោយ​ទទួល​បាន​ដំណឹង​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្ដិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​ថ្មពួក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ដឹក​អ្នក​របួស​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក​។ ចំណែក​អ្នក​ស្លា​.​ប់ សមត្ថកិច្ច​បាន​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ