ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណី​ស្លា.ប់​តារា​ហុង​កុង​៖ ​​​ចាប់​ខ្លួន​ជន​សង្ស័យ​ទី​៧​​ជា​អ្នក​សម​គំនិត

1 ឆ្នាំ មុន

ទីក្រុង​ហុង​កុង៖​ ពាក់​​​ព័ន្ធ​នឹង​សំណុំ​រឿង​សម្លា.ប់​តារា​ហុងកុង​ អ្នក​នាង​អេប៊ី ឆយ​ ថ្មី​ៗ​នេះ​ សមត្ថកិច្ច​​ចាប់​ខ្លួន​ជន​ទី​៧​​​​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ជា​អ្នក​សម​គំនិត ឬ​ជា​អ្នក​ដែល​​​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​។ នារី​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​មិត្ត​ភក្ដិ​​របស់​អេឡិច ​ដែល​ជា​អតីត​ស្វាមី​នាង​អេប៊ី ឆយ​…

ទីក្រុង​ហុង​កុង៖​ ពាក់​​​ព័ន្ធ​នឹង​សំណុំ​រឿង​សម្លា.ប់​តារា​ហុងកុង​ អ្នក​នាង​អេប៊ី ឆយ​ ថ្មី​ៗ​នេះ​ សមត្ថកិច្ច​​ចាប់​ខ្លួន​ជន​ទី​៧​​​​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ជា​អ្នក​សម​គំនិត ឬ​ជា​អ្នក​ដែល​​​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​។ នារី​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​មិត្ត​ភក្ដិ​​របស់​អេឡិច ​ដែល​ជា​អតីត​ស្វាមី​នាង​អេប៊ី ឆយ​ ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ នៅ​ពេល​នារី​រូប​នោះ​ស្ថិត​នៅ​ប្រទេស​ចិន​ដី​គោក​។

ស្ត្រី​រូប​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​​សមត្ថកិច្ច​ចិន​ដី​គោក​ ពី​បទ​សង្ស័យ​ថា​ជួយ​សម្រួល​ឱ្យ​ជន​ដៃ​ដល់​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​​ទៅ​លើ​នាង​អេប៊ី ឆយ​​។ សមត្ថកិច្ច​ចិន​នឹង​ចាប់​បញ្ជូន​នារី​រូប​នោះ​ត្រឡប់​ទៅ​ទី​ក្រុង​ហុងកុង​វិញ​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ហុង​កុង​បន្ត​នីតិ​វិធី​ស៊ើប​អង្កេត​។​ បើ​គិត​ទាំង​នារី​រូប​នេះ​ទៀត​ សមត្ថកិច្ច​​ចាប់​ខ្លួន​ជន​សង្ស័យ​សរុប​ចំនួន​៧​នាក់​ហើយ​​។

អ្នក​៦​នាក់​ទៀត​គឺ៖ ១- អេឡិច​ ខ្វុង (អតីត​ស្វាមី​ជន​រង​គ្រោះ), ២- ខ្វុង​ កៅ (អតីត​ឪ​ពុក​ក្មេក​ជន​រង​គ្រោះ​), ៣- ជេនី លី (អតីត​ម្ដាយ​ក្មេក​ជន​រង​គ្រោះ​), ៤- អេនថូនី (អតីត​បង​ថ្លៃ​ជន​រង​គ្រោះ), ៥- ស្ត្រី​ម្នាក់​ឈ្មោះ​ង៉ (គូ​ស្នេហ៍​​ខ្វុង​ កៅ) និង​៦- ឡាំ ស៊ុន (បុគ្គលិក​បម្រើ​ការ​នៅ​កន្លែង​ជួល​អូប័រ​សម្រាប់​រំដោះ​អេឡិច​​រត់​គេច​ខ្លួន​)៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ