ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បន្លំ​យក​ម៉ូតូ​នារី​លក់​ថ្នាំ នាង​តេ​ប្រាប់​មិត្តភក្តិ​ប្រុស​ដេញ​តាម​ចាប់​ជាប់​ផ្អើល​ពេញ​ផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​មិត្ត​ភ័ក្ដិ​របស់​ជន​រង​គ្រោះ​ធ្វើការ​ដេញ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ភ្លាម​ៗ ដើម្បី​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​មិត្ត​ភ័ក្ដិ​របស់​ជន​រង​គ្រោះ​ធ្វើការ​ដេញ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ភ្លាម​ៗ ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន តែ​គេច​មិន​រួច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លក់​ថ្នាំពេទ្យ​ឯកជន ជិត​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ហើយ​ជន​រង​គ្រោះ​ត្រូវ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្លូវ​៤៣០ កែង​ផ្លូវ​៤៦៦ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ តែ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GE 6806 ជា​របស់​ជន​រង​គ្រោះ​មក​វិញ​ហើយ​។

បើ​តាម​កា​រៀបរាប់​របស់​នារី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ ហើយ​កំពុង​តែ​រវល់​លក់​ថ្នាំពេទ្យ​ដូច​សព្វដង លុះ​ពេល​រវល់​តែ​លក់​ភ្លេចខ្លួន ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ ដោយ​មិនដឹង​ថា​ប៉ុន្មាន​អ្នក​នោះ​ទេ គឺ​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​របស់​គាត់​ទៅ​យក​ទៅ​បាត់​តែ​ម្តង​។

នារី​រង​គ្រោះ​បន្ត​ថា ពេល​នោះ​រូប​គាត់​ក៏​បាន​តេ​ទូរស័ព្ទ​ទៅ​ប្រាប់​មិត្ត​ភ័ក្ដិ​ប្រុស​របស់​គាត់​ថា «​ម៉ូតូ​របស់​គាត់​ត្រូវ​ចោរលួច​» គាប់​ជួន​ពេល​នោះ មិត្ត​ភ័ក្តិ​ប្រុស​របស់​គាត់​ក៏​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ ក្នុង​គោលបំណង​មក​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក SUZUKInex ខាងលើ ព្រមទាំង​ចំណាំ​ស្លាក​លេខ​ថែម​ទៀត មិត្តភក្តិ​គាត់​ក៏​បាន​ជិះ​ដេញ​តាម​ជនសង្ស័យ​ពីក្រោយ រហូត​ដល់​ចំណុច​ផ្លូវ​៣៤០​កែង​ផ្លូវ​៤៦៦ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ហើយ​ពេល​នោះ​ក៏​ស្រែ​កថា «​ចោរ​» ហើយ​ក៏​បាន​លោ​.​តទៅ​ចាប់​ជនសង្ស័យ​ជាប់​តែ​ម្ដង​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក​ក៏​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​តែ​ម្ដង​ទៅ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​ជនសង្ស័យ​ទៅ​តាម​នីតិវិធី ។ ចំណែក​ជនសង្ស័យ​វិញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​សួរនាំ រួច​ក៏​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ