ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ផឹក​កាហ្វេ​ ប្រសិនបើ​ព្យាយាម​សម្រក​ទម្ងន់

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា អ្នក​ដែល​កំពុង​តែ​សម្រក​ទម្ងន់​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ។

ការ​ស្រាវជ្រាវ​ថ្មី​មួយ​រក​ឃើញ​ថា ​ជាតិ​កាហ្វេ​អីុ​ន អាច​បណ្តាល​ឱ្យ​អ្នកមាន​ចំណង់​ក្នុង​ការ​ទទួលទាន​ជាតិ​ផ្អែម​កាន់តែ​ខ្លាំង ។ ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា សមត្ថភាព​របស់​កាហ្វេ​អីុ​ន​ក្នុង​ការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជួយ​កាត់​បន្ថយ​សមត្ថភាព​ក្នុង​ការ​ស្គាល់​ជាតិ​ផ្អែម ដែល​អាច​ធ្វើ​ឱ្យ​ពួក​គេ​ចង់​ទទួលទាន​ជាតិ​ផ្អែម​កាន់តែ​ខ្លាំង ។

សាស្ត្រាចារ្យ​ជាន់ខ្ពស់​លោក Robin Dando ពី​សាកលវិទ្យាល័យ Cornell និយាយ​ថា ៖ «​នៅ​ពេល​ដែល​អ្នក​ផឹក​កាហ្វេ​ដែល​មាន​ជាតិ​កាហ្វេ​អីុ​ន វា​នឹង​ផ្លាស់​ប្តូរ​របៀប​ដែល​អ្នកដឹង​រសជាតិ ។ ដូច្នេះ​ប្រសិនបើ​អ្នក​បរិភោគ​អាហារ​ភ្លាម​ៗ​បន្ទាប់​ពី​ផឹក​កាហ្វេ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អីុន​ផ្សេង​ទៀត នោះ​អ្នក​នឹង​ដឹង​រសជាតិ​ម្ហូបអាហារ ខុស​ៗ​គ្នា ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​អ្នក​ស្ម័គ្រចិត្ត​ចំនួន​១០៧​នាក់ ។ ក្រុម​អ្នក​ស្ម័គ្រចិត្ត​ទាំងនោះ​ត្រូវ​បាន​បែងចែក​ដោយ​ចៃដន្យ​ជា​២​ក្រុម ។ ក្រុម​ដំបូង​ទទួលទាន​កាហ្វេ ដែល​មិន​មាន​ជាតិ​កាហ្វេ​អីុ​ន តែ​បន្ថែម​ជាតិ​កាហ្វេ​អ៊ី​ន​២០០​មី​លី្ល​ក្រាម ធ្វើ​ឱ្យ​រសជាតិ​វា​កាន់តែ​ខ្លាំង ។

ចំណែក​ក្រុម​ទី​២​ទទួលទាន​កាហ្វេ​ដែល​គ្មាន​ជាតិ​កាហ្វេ​អីុ​ន តែ​បន្ថែម​សារធាតុ​ដើម្បី​ធ្វើ​ឱ្យ​វា​មាន​កម្រិត​ជាតិ​ល្វីង​ដូច​គ្នា​នឹង​ភេសជ្ជៈ​ក្រុម​ទី​១ ។

សារធាតុ​នេះ​មិន​មាន​ឥទ្ធិពល​លើ​រសជាតិ​ផ្អែម ជូរ ឬ​ជាតិ​ប្រៃ​របស់​កាហ្វេ​ទេ ។ ភេសជ្ជៈ​ទាំង​២​ត្រូវ​បាន​គេ​បន្ថែម​ស្ករ ។

លទ្ធផល​បង្ហាញ​ថា​អ្នក​ដែល​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អីុន​មាន​អារម្មណ៍​ថា​មិនសូវ​ផ្អែម ។ អ្នក​ស្រាវជ្រាវ​ជឿ​ថា​សមត្ថភាព​របស់​ជាតិ​កាហ្វេ​អីុ​ន ក្នុង​ការ​កាត់​បន្ថយ​ភ្នាក់ងារ​ចាប់​យក​រសជាតិ​ក្នុង​រាង​កាយ ដែល​នាំ​ឱ្យ​មានការ​កើនឡើង​ការ​ប្រុង​ប្រយ័ត្ន អាច​កាត់​បន្ថយ​ការ​ដឹង​ពី​រសជាតិ​ផ្អែម​របស់​បុគ្គល​នោះ ធ្វើ​ឱ្យ​ពួក​គេ​កាន់តែ​ចង់​ទទួលទាន​ជាតិ​ផ្អែម​កាន់តែ​ខ្លាំង ។

លទ្ធផល​បាន​បង្ហាញ​ទៀត​ថា អ្នកចូលរួម​បាន​រាយការណ៍​ពី​កម្រិត​នៃ​ភាព​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ទោះបីជា​ពួក​គេ​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អីុន ឬ​ក៏​អត់​ដែល​អ្នក​ស្រាវជ្រាវ​ជឿ​ថា​វា​បង្ហាញ​ពី​ឥទ្ធិពល​ប្លា​ស៊ី​បូ​របស់​កាហ្វេ ។

សាស្ត្រាចារ្យ​Dando​និយាយ​ថា​«​សកម្មភាព​នៃ​ការ​ទទួលទាន​កាហ្វេ ជាមួយនឹង​ក្លិន និង​រសជាតិ​ជា​ធម្មតា​បង្ក​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ ដូច្នេះ​ក្រុម​អ្នកចូលរួម​នឹង​មាន​អារម្មណ៍​​ប្រុង​ប្រយ័ត្ន​ទោះបីជា​មិន​មាន​ជាតិ​កាហ្វេ​អីុន​នៅ​ក្នុង​ភេសជ្ជៈ​របស់​ពួក​គេ​ក៏​ដោយ ។ អ្វី​ដែល​ហាក់ដូចជា​សំខាន់ គឺ​សកម្មភាព​នៃ​ការ​ទទួលទាន​កាហ្វេ ។ សកម្មភាព​នេះ​នឹង​ធ្វើ​ឱ្យ​អ្នកដឹង​ខ្លួន ព្រមទាំង​មិន​ងងុយគេង​កាន់តែ ខ្លាំង​ឡើង​ៗ» ៕