“នា.រីជនជាតិអូស្ត្រាលីឈ្មោះ ឌីនចន បានលាតត្រដាងពីឆាកជីវិ.តល្វីងជូរចត់ដែលខ្លួនធ្លាប់ឆ្លងកាត់នៅក្នុងពន្ធ.នាគារប្រទេសថៃ។ ស្ត្រីរូបនេះធ្លាប់ជួ.ញដូ.រគ្រឿ.ងញៀ.ន និងអនុវត្តទោសនៅប្រទេសថៃរយៈពេល៧ឆ្នាំ។ អ្នកស្រីចាត់ទុកឆាកជីវិ.តនៅពេលនោះប្រៀបបាននឹង «នរ.កលោកិ.យ»។ ទីនោះជាពន្ធ.នាគារដែលយា.មកា.មយ៉ាងតឹងរ៉ឹងជាអតិបរមា “
![Picture]()
ទីក្រុងកង់ប៊ែរ៉ា, ប្រទេសអូស្ត្រាលី៖ ឆ្នាំ២០០០ អ្នកស្រីហូលី ឌីនចន (Holly Deane-Johns) វ័យ២៩ឆ្នាំ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន។ អ្នកស្រីគ្រាន់តែជាអ្នករត់ពន្ធគ្រឿងញៀនកំប៉ិកកំប៉ុកតែប៉ុណ្ណោះ។ ប៉ុន្តែជាអ្នកប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំ។ អាយុ១៦ឆ្នាំ អ្នកស្រីចាប់ផ្ដើមប្រើប្រាស់គ្រឿ.ងញៀ.នប្រភេទហេ.រ៉ូអ៊ីន ដែលម្ដាយរបស់អ្នកស្រីជាអ្នកផ្ដល់ឱ្យដោយផ្ទាល់ដៃ។ ថ្ងៃមួយ អ្នកស្រីធ្វើដំណើរទៅប្រទេសថៃ ហើយទៅជួបមិត្តភក្ដិម្នាក់ ជាបុរសវ័យ៥០ឆ្នាំ។ អ្នកទាំង២ភ្លេចត្រចៀក ស្មានថាគ្មានរឿងអ្វីកើតឡើងចំពោះខ្លួន។ តាមពិត សមត្ថកិច្ចបានដាក់កម្លាំងឃ្លាំមើលសកម្មភាពរបស់ពួកគេយ៉ាងហ្មត់ចត់, ហើយឈានទៅចាប់ខ្លួនពួកគេបានជាមួយនឹងហេ.រ៉ូអ៊ីន២រយក្រាម។
![Picture]()
កាលនោះ ឌីនចន និងមិត្តភក្ដិប្រុសរូបនោះបញ្ជូនហេ.រ៉ូអ៊ីនតាមប៉ុស្តិ៍ប្រៃណីយ៍ពីប្រទេសថៃទៅអូស្ត្រាលីមួយចំនួនរួចហើយ។ នៅសល់ហេ.រ៉ូអ៊ីនមួយចំនួនទៀតត្រូវសមត្ថកិច្ចចុះឆែកឆេររកឃើញនៅក្នុងផ្ទះល្វែងដែលអ្នកទាំង២ជួលស្នាក់នៅ។ មិត្តភក្ដិរបស់ឌីនចន ត្រូវសមត្ថកិច្ចឆែកឃើញហេ.រ៉ូអ៊ីនទម្ងន់១៨០ក្រាម។ ចំណែកឌីនចន មានហេរ៉ូអ៊ីនម្ភៃក្រាមនៅជាប់នឹងខ្លួន។ ច្បាប់នៅប្រទេសថៃកាលពីជំនាន់នោះផ្ដ.ន្ទាទោ.សប្រ.ហារជីវិ.តដោយចាក់ថ្នាំសម្លា.ប់ ចំពោះទណ្ឌិ.តរូបណាដែលកាន់កាប់ហេរ៉ូអ៊ីនលើសពី១រយក្រាម។ នៅទីបញ្ចប់ តុលាការផ្ដន្ទាទោសអ្នកស្រីឌីនចន ឱ្យជាប់ពន្ធ.នាគារ៣១ឆ្នាំ។ ក្រោយមក បញ្ចុះនៅសល់ម្ភៃឆ្នាំ ដោយសារអ្នកស្រីបានទទួលស្គាល់កំហុសគ្រប់យ៉ាង (plead guilty)។ ចំណែកមិត្តភក្តិរបស់អ្នកស្រីមិនព្រមទទួលកំហុស។ តុលាការផ្ដ.ន្ទាទោ.សឱ្យជាប់ពន្ធ.នាគារមួយជីវិ.ត។
![Picture]()
ឆាកជីវិតនៅក្នុងពន្ធ.នាគារឡាដយ៉ាវ (Lard Yao)
អ្នកស្រីឌីនចនប្រាប់ថាជីវិ.តរ.ស់នៅមានភាពលំបាកក្រៃលែងនៅក្នុងពន្ធនាគារឡាតយ៉ាវ។ នៅទីនោះ អ្នកទោ.ស និងអ្នកជាប់ឃុំសុទ្ធតែជាស្ត្រី (Lard Yao Women’s Prison)។ អនុវត្តទោ.សនៅទីនោះរយៈពេល៧ឆ្នាំ, នៅឆ្នាំ២០០៧ អ្នកស្រីត្រូវគេផ្ទេរទៅប្រទេសអូស្ត្រាលីដើម្បីបន្តអនុវត្តទោ.សដែលនៅសេសសល់នៅក្នុងពន្ធ.នាគារនៃទីក្រុងផឺស (Perth) (អូស្ត្រាលីខាងលិច)។
អ្នកស្រីប្រាប់ថានៅក្នុងពន្ធ.នាគារឡាតយ៉ៃ, គេដាក់អ្នកទោ.សប្រជ្រៀ.តគ្នាខ្លាំងមែនទែន។ បន្ទប់ពន្ធ.នាគារទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ឬស្មើនឹងសាមសិបម៉ែត្រការ៉េ គេដាក់អ្នកទោ.ស និងអ្នកជាប់ឃុំរហូតដល់១២០នាក់។ អ្នកជាប់ឃុំត្រូវគេងត្រួតលើគ្នា ប្រៀបបាននឹងត្រីសាឌីន (sardine) ដែលគេដាក់គរពីលើគ្នាដូច្នោះដែរ។ បើអ្នកទោ.សណាឈឺពោះត្រូវទៅប.ត់ជើ.ង ទោះបីប.ត់ជើ.ងតូចក្ដី ធំក្ដី ឱ្យតែដកខ្លួនចេញពីកន្លែងគេង នៅពេលត្រឡប់មកវិញត្រូវគេយកកន្លែងបាត់។
![Picture]()
ពេលខ្លះ អ្នកស្រីភ្ញាក់ពីគេងមានសុទ្ធតែឈា.មប្រឡា.ក់ពេញខ្លួ.នអ្នកស្រី ដោយសារអ្នកទោសដទៃទៀតដែលគេងពីលើអ្នកស្រីនោះមករដូ.វ។ ពន្ធ.នាគារនៅទីនោះគឺមានសភាពបែបហ្នឹង។ អ្នកទោសត្រូវគេដាក់ឱ្យប្រជ្រៀ.តគ្នាជាទីបំផុត។ នៅក្នុងបន្ទប់នោះក៏មានសភាពហប់ និងក្ដៅសម្បើមណាស់ដែរ។ ចំពោះចំណីអាហារសម្រាប់អ្នកទោ.សវិញ អ្នកស្រីប្រាប់ថានៅក្នុងបាយម្ហូប ជួនកាលមានក្រួស មានសក់ មានដង្កូវ។ ដោយសាររបស់សម្រាប់ហូបចុ.កមានភាពស្មោ.គគ្រោ.កដល់ថ្នាក់នេះពេក អ្នកស្រីសុខចិត្តដេកអត់អាហារក៏មាន។
![Picture]()
អ្នកស្រីប្រាប់បន្តទៀតថា នៅទីនោះ អ្វីៗគ្រប់យ៉ាងពោរពេញដោយភាពលំបាកលំបិនរកទីបំផុតគ្មាន។ សូម្បីតែបញ្ហាដ៏តូចមួយ ឧទាហរណ៍ដូចជាការឈឺធ្មេញ ក៏អាចក្លាយពីរឿងតូចទៅជារឿងធំបានដែរ។ មានពេលមួយនោះ នា.រីម្នាក់ឈឺធ្មេញខ្លាំងពេក។ គាត់ដា.ច់ចិត្តយកដង្កា.ប់ដ.កធ្មេ.ញខ្លួនឯង ដោយសារហើ.មអញ្ចា.ញខ្លាំងពេក។ ដំណាក់កាលដែលអ្នកស្រីមានអារម្មណ៍ខ្លោ.ចផ្សាចិត្តជាទីបំផុតគឺនៅពេលដែលមិត្តសម្លាញ់របស់អ្នកស្រីម្នាក់ស្លា.ប់ដោយសារជំ.ងឺអេដ.ស៍។
![Picture]()
កាលនោះ អ្នកស្រីមើលពីបន្ទប់ឃុំឃាំង ឃើញមនុ.ស្សប្រុសពីរនាក់លើកស.ពដាក់ទៅក្នុងការ៉ុង ហើយបោះចូលទៅក្នុងឡានទ្រុង។ ប៉ុន្តែស.ពដែលបោះនោះមិនបានចូលឡានភ្លាមទេ គឺបោះធ្លាក់ៗចំនួនបីដង។ ពួកគេបោះស.ពមនុ.ស្សប្រៀបបាននឹងការបោះការ៉ុងដាក់ប៉េងប៉ោះចូលទៅក្នុងឡានដូច្នោះដែរ។ នៅក្នុងបន្ទប់ឃុំឃាំងនោះ ជនជាតិអូស្ត្រាលីមានតែអ្នកស្រីម្នាក់គត់។ ម៉្លោះហើយ អ្នកស្រីខំធ្វើល្អជាមួយអ្នកទោ.សដទៃទៀត។ អ្នកស្រីខំលាបសក់ខ្មៅ ខំរៀននិយាយភាសាថៃ និងខំធ្វើអ្វីៗជាច្រើនទៀតដើម្បីរាប់អានគ្នាកាន់តែជិតស្និទ្ធនៅក្នុងគុ.កជាមួយគ្នា។
![Picture]()
ឆ្នាំ២០០៥ អ្នកស្រីដឹងថានារីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះសាប៉ែលត្រូវតុលាការផ្ដន្ទាទោ.សពីបទរត់ពន្ធកញ្ឆាក្រៀមទម្ងន់៤,២គីឡូក្រាមពីអូស្ត្រាលីចូលទៅក្នុងប្រទេសឥណ្ឌូណេស៊ី។ អ្នកស្រីព្យាយាមសរសេរសំបុត្រ១ច្បាប់ផ្ញើទៅសាប៉ែល។ នៅក្នុងសំបុត្រនោះ អ្នកស្រីលើកទឹកចិត្តឱ្យនាងខិតខំអត់ធ្មត់ដល់កម្រិតខ្ពស់បំផុត ព្រោះពន្ធ.នាគារនៅស្រុកគេមិនដូចនៅអូស្ត្រាលីទេ។ សាប៉ែលត្រូវសមត្ថកិច្ចឥណ្ឌូណេស៊ីចាប់ខ្លួននៅលើកោះបាលីកាលពីឆ្នាំ២០០៤ បន្ទាប់ពីឆែកឃើញកញ្ឆា។ អ្នកស្រីមិនបានដឹងថាសំបុត្រនោះបានធ្លាក់ទៅដល់ដៃរបស់សាប៉ែលដែរឬទេ។ សាប៉ែលជាប់ពន្ធ.នាគារ៩ឆ្នាំនៅលើកោះបាលី ទាំងដែលសាមីខ្លួននៅតែប្រកែកថាខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។
![Picture]()
នៅឆ្នាំ២០០៧ អ្នកស្រីឌីនចន ត្រូវបានគេផ្ទេរទៅពន្ធ.នាគារនៃទីក្រុងផឺស ប្រទេសអូស្ត្រាលី ដោយយោងទៅតាមកិច្ចព្រមព្រៀងផ្ទេរអ្នកទោ.សរវាងប្រទេសថៃ និងអូស្ត្រាលីកាលពីឆ្នាំ២០០២។ អាចអនុវត្តតាមកិច្ចព្រមព្រៀងនេះបានលុះត្រាតែភាគីអូស្ត្រាលីរ៉ាប់រងលើថ្លៃចំណាយដឹកជញ្ជូនអ្នកទោ.ស។ ម៉្យាងទៀត ត្រូវធានាថានឹងបន្តអនុវត្តទោ.សរហូតដល់គ្រប់កំណត់។ ឆ្នាំ២០១២ អ្នកស្រីឌីនចន ត្រូវបានដោះលែងពីពន្ធ.នាគារ។ អ្នកស្រីកើតជំងឺផ្លូវចិត្តមួយប្រភេទឈ្មោះភីធីអែសឌី (PTSD)។
![Picture]()
ឡាដយ៉ាវ(Lard Yao)ជាពន្ធ.នាគារដែលមានប្រព័ន្ធសន្តិសុខខ្ពស់បំផុត។ ទីនេះ ដាក់អ្នក.ជា.ប់ឃុំ និងអ្នកទោ.សសរុប២ម៉ឺននាក់។ នៅក្នុងចំណោមនោះ ក៏មានអ្នកទោ.សរង់ចាំការប្រ.ហារជីវិ.តផងដែរ។ នា.រីជនជាតិអាហ្វ្រិកខាងត្បូងវ័យ២៣ឆ្នាំម្នាក់កំពុងជាប់ពន្ធ.នាគារនៅប្រទេសថៃពីបទជួញដូរគ្រឿងញៀន។ កាលពី២អាទិត្យមុន, នាងបានសរសេរលិខិតសាធារណៈមួយច្បាប់ ដើម្បីរៀបរាប់ពីឆាកជីវិ.តរស់នៅក្នុងពន្ធ.នាគារឡាដយ៉ាវដែលមានលក្ខណៈពិបាកហួសហេតុ៕
ចែករំលែកព័តមាននេះ