ខេត្តប៉ៃលិន ៖ ជនជាតិថៃម្នាក់មានអាការ:មិនស្រួលខ្លួន លុះទូរស័ព្ទហៅក្មួយឱ្យដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែខណៈពេលធ្វើដំណើរតាមដងផ្លូវ ក៏ស្រាប់តែជនរងគ្រោះស្ងាត់បាត់មាត់ឈឹង មិននិយាយអ្វីទាំងអស់ ក្រោយពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យបញ្ជាក់ថា បានស្លា.ប់បាត់បង់ជីវិតបាត់ទៅហើយ ដោយសង្ស័យកើតជំងឺគាំងបេះដូង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
![Picture]()
ប្រភពព័ត៌មានបានឱ្យដឹងថា ស.ពជនរងគ្រោះខាងលើមានឈ្មោះ ចុងចា អាតា (CHONGJA A-TA) ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិថៃ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ-ឃុំខាលើ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួនក៏បានទូរស័ព្ទទៅក្មួយម្នាក់ដែលមានឈ្មោះ ប៉ានម៉ុងខុន វ៉ូរ៉ាវុទ្ធ (Panmongkhon Worawut) ភេទប្រុស ជាជនជាតិថៃដូចគ្នា ឲ្យជូនខ្លួនទៅពេទ្យ។ បន្ទាប់មក ក្មួយក៏បានយករថយន្តដឹកពូរបស់ខ្លួន ដោយពេលមកដល់បានហៅជនរងគ្រោះឡើងរថយន្ត រួចក៏បើកបន្តទៅហៅឈ្មោះ ឡាញ់ ឡៃហេង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ដើម្បីឲ្យជូនខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
![Picture]()
ប្រភពដដែលបន្តថា ខណៈពេលបើករថយន្តជូនទៅដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែជនរងគ្រោះស្ងាត់មាត់ឈឹង មិនឮនិយាយស្ដីអ្វីទាល់តែសោះ លុះដឹកទៅដល់មន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ខាងគ្រូពេទ្យពិនិត្យរួច ស្រាប់តែបញ្ជាក់ថា ជនរងគ្រោះបានស្លា.ប់មុនពេលជូនទៅដល់មន្ទីរពេទ្យបាត់ទៅហើយ។
![Picture]()
បើតាមការសន្និដ្ឋានរបស់កម្លាំងជំនាញធ្វើកោសល្យវិច្ច័យ និងលោកគ្រូពេទ្យ បានសន្និដ្ឋានថា ស.ពជនរងគ្រោះ ពិតជាស្លា.ប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន។ បច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានតម្កល់នៅវត្តប្រាសាទសួគ៌ ហៅវត្តសារ៉ាវណ្ណ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅប្រទេសថៃវិញ៕
ចែករំលែកព័តមាននេះ