ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនប្រេង VELOTAC ២នាក់បញ្ជូនទៅតុលាការពីបទរំលោ.ភលើទំនុកចិត្តសុីដាច់លុយជាង១០មុឺនដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​លក់​ប្រេងរំអិល VELOTAC ២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​៣ ខែ​មិ​នា ឆ្នាំ​២០២៣ ពាក់​ពន្ធ​ពី​បទ​រំ​លោ​.​ភលើ​សេចក្តី​ទុកចិត្ត​ករណី​ស៊ីដាច់​ប្រាក់​លក់​ប្រេង​ជាង​១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​លក់​ប្រេងរំអិល VELOTAC ២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​៣ ខែ​មិ​នា ឆ្នាំ​២០២៣ ពាក់​ពន្ធ​ពី​បទ​រំ​លោ​.​ភលើ​សេចក្តី​ទុកចិត្ត​ករណី​ស៊ីដាច់​ប្រាក់​លក់​ប្រេង​ជាង​១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ផេង បូ​ណាត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន BMO power មាន​ទីលំនៅ​ផ្ទះ​លេខ​៥ ផ្លូវលំ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ និង​ម្នាក់​ឈ្មោះ សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន BMO power មាន​ទីលំនៅ​លេខ​៥​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ ២០២៣ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ម៉ុ​ត ដា​រា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ដើមចម​នៃ​ការ​ចាប់ខ្លួន​ប្រធាន​ផ្នែក និង​បុគ្គលិក​ក្រុមហ៊ុន​ប្រេងរំអិល​២​នាក់​ខាងលើ​បញ្ជូន​ទៅ​តុលាការ​នេះ​សមត្ថកិច្ច​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​តំណាង​ក្រុមហ៊ុន BMP POWER CO.Ltd ដោយ​បាន​ចោទប្រកាន់​ជនសង្ស័យ​ថា បាន​កិបកេង​ប្រាក់​ក្រុមហ៊ុន​អស់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ក្រុមហ៊ុន​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ប្រធាន​ផ្នែក និង​បុគ្គលិក​ម្នាក់​នោះ​លក់ និង​ចែកចាយ​ប្រេងរំអិល​ម៉ាក VELOTAC ទៅ​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស​ដែល​កន្លង​មក​ពួក​គេ​បាន​លក់​ឲ្យ​អតិថិជន​ប្រមាណ​១៦៣​នាក់​ហើយ ដោយ​មាន​ប្រាក់​បំណុល​ចំនួន​ជាង​១៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​តែ​ដោយ​មានការ​សង្ស័យ​លើ​បំណុល​នោះ មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បង់​ចូល​ក្រុមហ៊ុន​ទើប​ក្រុមហ៊ុន​បាន​ចាត់​តំណាង​ម្នាក់​ឲ្យ​ចុះ​ទៅ​ជាមួយ​ឈ្មោះ ផេង បូ​ណាត និង​សុង ពិសិដ្ឋ ដើម្បី​ផ្ទៀងផ្ទាត់​លើ​ប្រាក់​បំណុល​ដែល​ថា អតិថិជន​នៅ​ជំពាក់​។

ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន គឺ​បាន​រក​ឃើញ​អតិ​ជន​គេ​បង់ប្រាក់​ថ្លៃ​ប្រេង​ជិត​គ្រប់​ចំនួន​អស់ ហើយ​ប៉ុន្តែ​ឈ្មោះ ផេង បូ​ណាត និង​សុង ពិសិដ្ឋ​ទេ ដែល​មិន​បាន​បង្វិលប្រាក់​ចូល​ក្រុមហ៊ុន​នោះ​មិនតែប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ឈ្មោះ ផេង បូ​ណាត និង​សុង ពិសិដ្ឋ បាន​ដាក់​ពាក្យសុំ​លាឈប់​ពី​ការងារ ដូច្នេះ​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាន​ចោទប្រកាន់​ពួក​គេ​ទាំង​ពី​នាក់ ពី​បទ​រំ​លោ​.​ភលើ​ទំនុកចិត្ត ហើយ​សហការ​ជាមួយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ