រាជធានីភ្នំពេញ ៖ មានចំណុចដ៏អស្ចារ្យបំផុត ដើម្បីបង្រៀនកូនរបស់អ្នកអំពីការធ្វើជាមនុស្សប្រុស ៖
១. ស្រឡាញ់ការចងចាំជាជាងសម្ភារនិយម ៖ មនុស្សខ្លះគិតថា តម្លៃរបស់បុរសក្នុងនាមជាប្តី និងឪពុក គឺថាតើគេអាចរកបានប៉ុន្មាន ឬតើគេអាចតាមសង្គមបានលឿនប៉ុនណា ។ យ៉ាងណាមិញ អ្នកគួរបង្រៀនកូនប្រុសរបស់អ្នកថា វាជារឿងមួយដែលត្រូវបោះបង់ចោលការប្រឹងប្រែងនោះជាថ្នូរនឹងការជួបជុំជីវិតដែលពោរពេញទៅដោយអនុស្សាវរីយ៍ជាមួយគ្រួសារ ។

២. សើចកាន់តែច្រើន ៖ មិនថាមានរឿងធំប៉ុនណា ការលេងសើចនៅក្នុងផ្ទះរបស់អ្នក គឺជារឿងចាំបាច់ ។ ពេលមានបញ្ហាហិរញ្ញវត្ថុដ៏លំបាក កាលវិភាគដ៏ច្របូកច្របល់ និងការគេងមិនលក់ ប៉ុន្តែការញញឹមតូចមួយតែងតែនាំទៅដល់ការសើចពេញពោះ ដែលនាំទៅដល់ការបង្រួបបង្រួមគ្រួសារ ហើយរំឭកយើងថា យើងនឹងធ្វើវាបាន ។
៣. លោកិយជាកន្លែងដែលជីវិតពិតកើតឡើង ៖ ជីវិតរស់នៅដោយពេញលេញ ហើយបានចូលប្រឡូកក្នុងពិភពលោក គឺពិតជាកន្លែងដ៏រីករាយមួយ ។ រឿងធំ គឺអស្ចារ្យណាស់នៅពេលដែលវាកើតឡើង ប៉ុន្តែកុំខកខានពេលតូចៗផ្សេងទៀតនៅពេលអ្នករង់ចាំវា ។

៤. យំកាន់តែច្រើន ៖ អារម្មណ៍ឈឺចាប់ មានន័យជាងការគាបសង្កត់ទៅទៀត ហើយពិតជាមិនអីទេ ដែលមនុស្សប្រុសសោកសៅម្នាក់អាចយំបាន ។
៥. ខ្ញុំស្រឡាញ់អ្នកច្រើន ៖ ប្រាប់កូនរបស់អ្នក និងសមាជិកក្នុងគ្រួសារអ្នកថា អ្នកស្រឡាញ់ពួកគេរាល់ថ្ងៃ ដោយពាក្យសំដីផ្អែមល្ហែម និងមិនស្ទាក់ស្ទើរ ។ នៅក្នុងពិភពលោកដែលពោរពេញទៅដោយការមើលងាយ ការរិះគន់ និងការឈឺចាប់ សេចក្ដីស្រឡាញ់ គឺជាអ្វីដែលជំរុញពួកគេឱ្យធ្វើរឿងដ៏អស្ចារ្យ ។ ការដឹងថា យើងបានចាក់សេចក្ដីស្រឡាញ់យ៉ាងជ្រៅទៅក្នុងពួកគេ គឺជាការសម្រេចចិត្តដ៏គួរឱ្យរីករាយមួយ ។

៦. ទូរស័ព្ទ iPad និងទូរទស្សន៍តែងតែរារាំងទំនាក់ទំនងជាមួយគ្រួសារ ៖ ខ្ញុំយល់ច្រលំខ្លួនឯង ហើយគិតថា ភាពជិតស្និទ្ធរបស់ខ្ញុំ គឺដូចគ្នានឹងវត្តមានរបស់ខ្ញុំ ។ នៅតាមភ្លើងស្តុប នៅសួនច្បារ ឬនៅលើសាឡុង បើអ្នកតែងតែឆែកមើលទូរស័ព្ទជាជាងចំណាយពេលជាមួយប្រពន្ធ និងកូន អ្នកគួរប្តូរទម្លាប់មួយនេះហើយ ។
៧. គេមិនចង់ Superman នោះទេ ប៉ុន្តែពួកគេចង់បានអ្នក ៖ ចូរមានមោទនភាពចំពោះវត្តមានរបស់អ្នក និងសមាជិកគ្រួសារអ្នក ប៉ុន្តែកុំព្យាយាមធ្វើជាកំពូលវីរបុរសដែលពឹងផ្អែកលើខ្លួនឯងតែម្នាក់ ពីព្រោះកូនរបស់អ្នក ពួកគេគ្រាន់តែចង់បានអ្នក ដើម្បីមានវត្តមាន ដើម្បីនៅជាមួយអ្នក ។
៨. ទំនាក់ទំនងកាន់តែប្រសើរឡើង ៖ ចូរយកចិត្តទុកដាក់លើគ្រួសារអ្នកឱ្យបានច្រើន បង្ហាញនូវក្តីស្រឡាញ់ ការផ្តល់ឱ្យ និងការយកចិត្តទុកដាក់ចំពោះសមាជិកក្នុងគ្រួសាររបស់អ្នក ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសិស្សធំ និងកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនចាប់ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ ការចុះឈ្មោះបុត្រធីតានៅ សាលារៀនយើងខ្ញុំ លោកអ្នកនឹងទទួលបានពិន្ទុសន្សំកាន់តែច្រើន ដើម្បីប្តូរយកសម្ភារ ឬទូទាត់ជាមួយនិងសេវាសផ្សេងៗ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផង ដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ