ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​លក់​ឡេ (Love Riya) ដោះលែងវិញ​ហើយ… ប៉ុន្តែ​

6 ឆ្នាំ មុន

ពាក់ព័ន្ធ​ស្រី​ស្អាត​ម្នាក់ លក់​ឡេ​លាប​ស្បែក​តាម Facebook «Love Riya» ខណៈ​ដែល​ទើប​ត្រូវ​សម្រេចឃុំ​ខ្លួន​​​ដាក់​ពន្ធនាគារ​នោះ

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ស្រី​ស្អាត​ម្នាក់ លក់​ឡេ​លាប​ស្បែក​តាម Facebook «Love Riya» ខណៈ​ដែល​ទើប​ត្រូវ​សម្រេចឃុំ​ខ្លួន​​​ដាក់​ពន្ធនាគារ​នោះ ទីបំផុត ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ សីហា នេះ បាន​ចេញ​ដីកា​​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​​ជា​បណ្តោះ​អាសន្ន ដោយ​លោក​សាយ សម្ផស្ស​សី​រី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ។

គួរ​បញ្ជាក់​ថា ស្រី​ស្អាត​ខាងលើ​ឈ្មោះ​ពិត ឆេ​ង ស្រី​រ័​ត្ន ជា​អ្នកលក់​ឡេ​លាប​ស្បែក​តាម​អន​ឡាញ Love Riya ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្លែង​ផលិតផល​ទំនិញ ដែល​ជា​កម្មវត្ថុ ឬ​សម្រាប់​ទុក​ធ្វើ​ពាណិជ្ជកម្ម​តាម​មាត្រា​១៧ និង​៦៣​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណ​ភាព ។

ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​នេះដែរ​ ត្រូវ​បាន​​បង្គាប់​៣​ចំណុច ទី​១-​ត្រូវ​តម្កល់​ប្រាក់​៨​លាន​រៀល​, ទី​២-​ត្រូវ​បង្ហាញមុខ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជា​រៀង​រាល់​ខែ និង​ទី​៣-​មិន​អាច​ប្តូរ​ទីលំនៅ​បាន​ទេ ។