ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ គ្រាប់​ល្ហុង​ក៏​មាន​ប្រយោជន៍​មិន​ធម្មតាដែរ

8 ឆ្នាំ មុន

ផ្លែ​ល្ហុង​គឺជា​ផ្លែ​រុក្ខជាតិ​មួយ​ប្រភេទ សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​រាង​កាយ ។ វា​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព​រាប់​តាំងពី​បញ្ហា​ស្បែក​ទៅ​ដល់​ជំងឺមហារីក ។ មិន​ត្រឹមតែ​ផ្លែ​ល្ហុង​ទេ

ផ្លែ​ល្ហុង​គឺជា​ផ្លែ​រុក្ខជាតិ​មួយ​ប្រភេទ សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​រាង​កាយ ។ វា​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព​រាប់​តាំងពី​បញ្ហា​ស្បែក​ទៅ​ដល់​ជំងឺមហារីក ។ មិន​ត្រឹមតែ​ផ្លែ​ល្ហុង​ទេ​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​រាង​កាយ សូ​ម្បី​តែ​ការ​ទទួលទាន​គ្រាប់​ល្ហុង​មួយ​ស្លាបព្រា​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ​របស់​អ្នកផង​ដែរ ។

មនុស្ស​ភាគច្រើន​តែងតែ​បោះ​គ្រាប់​ល្ហុង​ចោល ប៉ុន្តែ​អ្នក​នឹង​បញ្ឈប់​ការ​ធ្វើ​បែប​នេះ​បន្ទាប់​ពី​បាន​អាន​អត្ថបទ​នេះ​រួច ។

អត្ថប្រយោជន៍​មួយ​ចំនួន​របស់​គ្រាប់​ល្ហុង​ចំពោះ​រាង​កាយ​របស់​អ្នក ៖

១-​ការ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង
បរិមាណ​អង់ស៊ីម​រំលាយ​អាហារ​ជា​ច្រើន​ដែល​មាននៅ​ក្នុង​គ្រាប់​ល្ហុង​អាច​ជួយ​បំបែក​ជាតិ​សរសៃ​ប្រូតេអ៊ីន និង​ជា​ជំនួយ​ដល់​ដំណើរការ​រំលាយ​អាហារ​ដោយ​ធម្មជាតិ ។
គ្រាប់​ល្ហុង​មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ពពួក​បាក់តេរី វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី E.coli បាក់តេរី salmonella និង​ការ​ឆ្លង​មេរោគ​ដោយសារ​បាក់តេរី Staphylococcus ។ ដូច្នេះ​គ្រាប់​នេះ​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ពុល​អាហារ​ដោយ​ទៅ​សម្លាប់​ភ្នាក់ងារ​បង្ក​ជំងឺ​នៅ​ក្នុង​ប្រព័ន្ធ​រាង​កាយ ។

២-​សម្លាប់​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន
គ្រាប់​ល្ហុង​មាន​អង់ស៊ីម​បំបែក​ប្រូ​តេ​អុ​ី​ន​ពី​ធំ​មក​តូច​ដែល​អាច​ជួយ​កម្ចាត់​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន ។ អង់ស៊ីម​នេះ​អាច​ជួយ​បំបែក​ប្រូតេអ៊ីន​នៅ​ក្នុង​រាង​កាយ ព្រមទាំង​ប៉ារ៉ាស៊ីត និង​ពង​របស់​ពួក​វា ។

៣-​បង្ការ​ជំងឺមហារីក
សមាសធាតុ Phenolics និង Flavonoids នៅ​ក្នុង​គ្រាប់​ល្ហុង​ផ្តល់​នូវ​លក្ខណសម្បត្តិ​ក្នុង​ការ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រីក​លូតលាស់​នៃ​កោសិកា​ដុំ​សាច់ ។

គ្រាប់​ល្ហុង​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រីក​លូតលាស់​របស់​មហារីក​មួយ​ចំនួន​រួម​មាន​មហារីក​សុដន់ ពោះវៀនធំ សួត និង​ក្រពេញ​ប្រូ​ស្តា​ត ។

៤-​កាត់​បន្ថយ​ការ​រលាក
គ្រាប់​ល្ហុង​មាន​ប្រសិទ្ធភាព​ដូច​ផ្លែ​ល្ហុង​ដែរ វា​មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក ដែល​អាច​ជួយ​កម្ចាត់​ការ​រលាក ផ្សេង​ៗ​ពី​ក្នុង​រាង​កាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។
អង់ស៊ីម​ដែល​មានឈ្មោះ​ថា papain និង chymopapain គឺជា​គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​ការ​រលាក​ដែល​មានការ​ទាក់ទង​ជាមួយនឹង​ជំងឺ​មួយ​ចំនួន​ដូច​ជា​ការ​រលាក​សន្លាក់ ឈឺសន្លាក់ ជំងឺ​រលាក​សន្លាក់​ជង្គង់ និង​ជំងឺហឺត ៕